កម្មវិធីសហគ្រាសសិល្បៈខ្មែរអមតៈ គឺជាសាខាមួយរបស់សិល្បៈខ្មែរអមតៈ ដែលបង្កើតការងារមានប្រាក់ចំណូលសមរម្យ និងប្រកបដោយនិរន្តរភាព សម្រាប់សិល្បករ និងអ្នកបច្ចេកទេស ហើយផ្តល់ឳកាសដល់ទស្សនិកជនដើម្បី ទទួលបានបទពិសោធន៍ពីសិល្បៈទស្សនីយភាពដែលមានគុណភាព និងជាសិល្បៈរបស់ខ្មែរសុទ្ធសាធ។ កម្មវិធីទាំងនេះក៏រួមចំណែករកប្រាក់ចំណូលឲ្យសិល្បៈខ្មែរអមតៈ ព្រមទាំងជួយផ្តល់មូលនិធិដល់កម្មវិធីផ្សេងៗទៀតរបស់យើងផងដែរ។
កម្មវិធីបច្ចុប្បន្នរបស់សហគ្រាសសិល្បៈខ្មែរអមតៈគឺ៖
ការសម្តែងរបាំប្រពៃណី
ការសម្តែងនេះធ្វើឡើង ៦យប់ក្នុង១សប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍នៅឆាកសម្ដែងរបស់យើងនៅក្នុងបរិវេណសារមន្ទីរជាតិកម្ពុជា។ ក្រុមយុវសិល្បៈ សម្តែងរបាំបុរាណនិងរបាំប្រពៃណីចំនួន៨របាំ ពីម៉ោង ៧-៨ យប់។ ដើម្បីកក់សំបុត្រ សូមផ្ញើអ៊ីម៉ែលមកកាន់៖ bookings@cambodianlivingarts.org។
បទពិសោធន៍សិល្បៈអមតៈ
យើងផ្តល់ជូនសិក្ខាសាលាសម្រាប់ក្រុមតូចៗ ដែលផ្តល់ឱកាសឲ្យភ្ញៀវបានជួបជាមួយសិល្បករ រៀនសិល្បៈ និងស្វែងយល់ពីប្រវត្តិសាស្រ្ត និងអត្ថន័យនៃទម្រង់សិល្បៈជាក់លាក់មួយឲ្យបានស៊ីជម្រៅបន្ថែមទៀត។
ការសម្តែងឯកជន
ក្រុមការងាររបស់យើង អាចរៀបចំការសម្តែងដែលមានទម្រង់សិល្បៈសម្បូរបែប សម្រាប់កម្មវិធីផ្សេងៗ។
ដំណើរទេសចរណ៍វប្បធម៌
យើងក៏មានរៀបចំដំណើរទេសចរណ៍វប្បធម៌សម្រាប់ក្រុមគ្រួសារ ឬក្រុមសិស្ស-និស្សិត ដែលរួមមានសិក្ខាសាលា ការសម្តែង ដំណើរកំសាន្តនានា និងការជួបជាមួយសិល្បករផងដែរ។
ដើម្បីជ្រាបព័ត៌មានបន្ថែមពីកម្មវិធីនីមួយៗ សូមទាក់ទងមកកាន់៖ sarin@cambodianlivingarts.org ឬ ចូលទៅកាន់គេហទំព័រ៖ www.experience.cambodianlivingarts.org