In Ongoing

ការងារយើង៖ កម្មវិធីអប់រំសិល្បៈ និងវប្បធម៌

កម្មវិធី៖ អប់រំសិល្បៈ និងវប្បធម៌
គោលដៅ៖ សិស្ស គ្រូបង្រៀន និងសហគមន៍ក្នុងតំបន់

culture-art-education

នៅ​ខែ​មករា ឆ្នាំ​២០១៧ យើង​បាន​បើក​ដំណើរ​ការ​កម្មវិធី​សាក​ល្បង​រយៈ​ពេល​៥​ឆ្នាំ​ ដើម្បី​បង្កើត​គំរូ​សម្រាប់​កម្មវិធី​អប់រំ សិល្បៈនិង​វប្បធម៌​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​រដ្ឋ។ យើង​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អង្គការ​យូណេស្កូ ព្រម​ទាំង​អង្គការ​សិល្បៈ និង​វប្បធម៌​ទូទាំង​ប្រទេស​​កម្ពុជា​ដែល​មាន​បទពិសោធន៍​ផ្សេងៗ​គ្នា។

គម្រោង​នេះ​ផ្តោត​លើ​ចំណុច​សំខាន់ៗ​ចំនួន​២​គឺ៖

គោល​នយោ​បាយ​កម្ម​វិធី​អប់រំ​សិល្បៈ និង​វប្ប​ធម៌៖ រួម​ទាំង​ការ​បង្កើត​កម្ម​វិធី​សិក្សា​ថ្នាក់​ជាតិ ការ​បណ្ដុះ​បណ្ដាល និង​អភិវឌ្ឍន៍​លោក​គ្រូ​អ្នក​គ្រូ។

ការ​អនុវត្តកម្មវិធី​អប់រំ​សិល្បៈ និង​វប្ប​ធម៌៖ រួម​បញ្ចូល​ទាំង​ក្លឹប និង​សិក្ខា​សាលា​នានា បាឋកថា​សិល្បករ ភាពយន្ត និង​កម្មវិធី​សិល្បៈ រួម​មាន​ការ​សម្តែង និង​ពិព័រណ៍​នៅ​តាម​សាលា​រៀន​ផង​ដែរ។

ផ្នែក “ការ​អនុវត្ត” នៃ​កម្​មវិធី​នេះធ្វើ​ឡើង​នៅ​មណ្ឌល​វប្ប​ធម៌ ដែល​រៀបចំ​ឡើង​សម្រាប់​សាលា​រៀន និង​សហគមន៍​នៅ​ជុំវិញ​តំបន់។ យើង​កំពុង​ចាប់​ផ្តើម​ជាមួយ​មជ្ឈមណ្ឌល​ចំនួន​២​៖

  • មជ្ឈ​មណ្ឌល​ព្រះ​ស៊ីសុវត្តិ – នៅ​ក្នុង​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ រាជ​ធានី​ភ្នំ​ពេញ
  • មជ្ឈ​មណ្ឌល​វប្បធម៌​ស៊ីសុផុន – នៅ​ក្រុង​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ (សហការ​ជាមួយ​អង្គការ​គ្រួសារ​ថ្មី)

យើង​មាន​គោលដៅ​ដំណើរ​ការ​ឲ្យ​បាន​ចំនួន​៦​មជ្ឈ​មណ្ឌល នៅ​ចុង​បញ្ចប់​នៃ​គម្រោង។

ដៃ​គូ​កម្មវិធី​នេះរួមមាន សាលារៀនជំនាន់ថ្មី (KAPE – New Generation Schools)​មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) អង្គការអេពិកអាត​ (Epic Arts) អង្គការគ្រួសារថ្មី (Krousar Thmey) និងអង្គការហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak)គាំទ្រដោយ មូលនិធិ Common Sense Fund និងមូលនិធិ Rei Foundation

Support us

follow us

Recent Posts

Start typing and press Enter to search