កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ជួយដល់អ្នកដែលមានទេពកោសល្យដើម្បីបន្តអាជីពការងាររបស់ខ្លួនក្នុងវិស័យសិល្បៈ។ កម្មវិធីអាហារូបករណ៍នេះ ជួយដល់សិស្សានុសិស្សអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីពការងារ និងផ្តល់ជូនកញ្ចប់ថវិកាដើម្បីចំណាយលើថ្លៃចូលរួមវគ្គបណ្តុះបណ្តាល និងចំណាយផ្សេងៗទៀតផង។
អាហារូបករណ៍នេះ ផ្តល់ជូនសិស្សសិល្បៈ និងសិល្បករវ័យក្មេងដែលបង្ហាញពីទេពកោសល្យ និងការជំរុញទឹកចិត្តដើម្បីអភិវឌ្ឍន៍ជំនាញសិល្បៈរបស់ខ្លួន – អាទិភាពត្រូវបានប្រគល់ជូនបេក្ខជនដែលពុំសូវទទួលបានឱកាសនេះ។
យើងបានផ្តល់អាហារូបករណ៍ដល់បេក្ខជនប្រហែល ១១០ រូបហើយ ចាប់តាំងពីកម្មវិធីអាហារូបករណ៍នេះបានចាប់ផ្តើម។ ឆ្នាំមុនបេក្ខជន ១០ រូបបានទទួលអាហារូបករណ៍សិល្បៈអមតៈអានចន ផន ហើយពួកគេទទួលបានការគាំទ្រលើការសិស្សាទាំងក្នុង និងក្រៅជំនាញសិល្បៈ។ សូមអបអរសាទរដល់ជ័យលាភីអាហារូបករណ៍សម្រាប់ឆ្នាំ ២០២១!