ការសម្ដែង និងបទបង្ហាញ2017-10-262019-08-20https://www.cambodianlivingarts.org/wp-content/uploads/2017/08/logo_cla-1.pngCambodian Living Artshttps://www.cambodianlivingarts.org/wp-content/uploads/2017/05/demostration.jpg200px200px
កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ សិស្ស-និស្សិត និងមនុស្សវ័យក្មេង
ការសម្ដែងពិសេស
ក្រៅពីការរៀបចំការសម្តែងឯកជនសម្រាប់កម្មវិធី និងមហោស្រពនានា យើងក៏បង្ហាញការសម្តែងជាទៀងទាត់ផងដែរ ដែលបើកទូលាយសម្រាប់សាធារណជន។ ការសម្តែងទាំងនេះ រួមមានផ្ទាំងទស្សនីយភាពសិល្បៈគ្រប់ទម្រង់រាប់តាំងពីសហសម័យ និងប្រពៃណី តន្ត្រី ល្ខោន ព្រមទាំងបាឋកថាដោយសិល្បករទៀតផង។
ប្រសិនបើមានទម្រង់ណាមួយដែលអ្នកចង់ឃើញ សូមជូនដំណឹងមកពួកយើង។ កាលវិភាគសម្តែងសម្រាប់ឆ្នាំ២០១៧របស់យើង គឺមានដូចខាងក្រោម។ អ្នកអាចទិញសំបុត្រពីការិយាល័យសិល្បៈខ្មែរអមតៈ និងនៅបញ្ជរលក់សំបុត្ររបស់យើងនៅសារមន្ទីរជាតិផងដែរ។
បទបង្ហាញ
វិធីមួយដែលយើងអាចផ្តល់ឱកាសឲ្យយុវវ័យទទួលបានបទពិសោធន៍សិល្បៈ គឺការរៀបចំឲ្យមានបទបង្ហាញសិល្បៈនៅតាមសាលារៀន សាកលវិទ្យាល័យ និងទីកន្លែងផ្សេងៗទៀតទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បទបង្ហាញនេះមានរយៈពេលប្រហែល២ម៉ោង និងរួមបញ្ចូលនូវបទបង្ហាញខ្លីៗអំពីទម្រង់សិល្បៈ ការសម្តែងខ្លី និងកិច្ចពិភាក្សាជាមួយសិល្បករ។ នៅឆ្នាំនេះ បទបង្ហាញសិល្បៈផ្តោតលើតន្ត្រី ល្ខោន ភាពច្នៃប្រឌិត និង ការបង្ហាញខ្លូន។ យើងសហការដៃគូជាមួយយុវជន២ក្រុម គឺ ក្រុមរីកសាយនៅភ្នំពេញ និងក្លឹបរួបរួមនៃយុវជនកម្ពុជា នៅខេត្តសៀមរាបដើម្បីបង្កើតកម្មវិធីទាំងនេះ។ ប្រសិនបើអ្នកចង់ឲ្យមានបទបង្ហាញនៅតាមសាលារៀន ឬ សាកលវិទ្យាល័យរបស់អ្នក សូមទាក់ទងមកយើង!
កាលបរិច្ឆេទ៖ ប្រហែល ១ដង ក្នុង១ខែ
កាលបរិច្ឆេទ | ទម្រង់សិល្បៈ | ទីតាំង | |
---|---|---|---|
១០ វិច្ឆិកា ២០១៧ | ចាប៉ី | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
៣ ធ្នូ ២០១៧ | ល្ខោនខោល | សារមន្ទីរជាតិ ភ្នំពេញ | |
១៥ ធ្នូ ២០១៧ | ល្ខោននិយាយ | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
៧ មករា ២០១៨ | ល្ខោននិយាយ | សារមន្ទីរជាតិ ភ្នំពេញ | |
១២ មករា ២០១៨ | ល្ខោនបាសាក់ | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
បញ្ជាក់ពេលក្រោយ | ល្ខោននិយាយ | បញ្ជាក់ពេលក្រោយ | |
៤ កុម្ភៈ ២០១៨ | របាំប្រពៃណី | សារមន្ទីរជាតិ ភ្នំពេញ | |
៩ កុម្ភៈ ២០១៨ | របាំបុរាណ | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
៤ មីនា ២០១៨ | របាំបុរាណ | សារមន្ទីរជាតិ ភ្នំពេញ | |
៨ មេសា ២០១៨ | ល្ខោនខោល | បញ្ជាក់ពេលក្រោយ | |
បញ្ជាក់ពេលក្រោយ | ល្ខោននិយាយ | បញ្ជាក់ពេលក្រោយ | |
១១ ឧសភា ២០១៨ | របាំប្រពៃណី | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
៣ មិថុនា ២០១៨ | ល្ខោនបាសាក់ | បញ្ជាក់ពេលក្រោយ | |
១៥ មិថុនា ២០១៨ | យីកេ | មណ្ឌលអប់រំសិល្បៈ និងវប្បធម៌ វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ | |
២៤ មិថុនា ២០១៨ | យីកេ | បញ្ជាក់ពេលក្រោយ | |
១៨ សីហា ២០១៨ | ល្ខោនខោល, ល្ខោននិយាយ, យីកេ | បញ្ជាក់ពេលក្រោយ |
កាលបរិច្ឆេទ | ចំណងជើង និងទម្រង់សិល្បៈ | សិល្បករ | ទីតាំង |
---|---|---|---|
៧ ឧសភា ២០១៧ | ពិណបញ្ចពណ៌ (តន្ត្រី របាំ និងសៀក) | មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំសម្ដែងដោយសាស្ត្រាចារ្យ ហង្ស រិទ្ធីរ៉ាវុធ | សារមន្ទីរជាតិ ភ្នំពេញ |
១៨ មិថុនា ២០១៧ | កាកី (ល្ខោនយីកេ) | យីកេអមតៈដឹកនាំដោយអ្នកគ្រូ អ៊ុយ លត្តាវណ្ណ | សារមន្ទីរជាតិ ភ្នំពេញ |
១៦ កក្កដា ២០១៧ | កាកី (ល្ខោនយីកេ) | យីកេអមតៈដឹកនាំដោយអ្នកគ្រូ អ៊ុយ លត្តាវណ្ណ | សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ភ្នំពេញ |
២៣ កក្កដា ២០១៧ | កម្មវិធីសម្ពោធមជ្ឈមណ្ឌលបេតិកភណ្ឌ (តន្ត្រី) | គម្រោងនិវាសនដ្ឋានតន្ត្រី សិល្បករ និងក្រុមសម្លេងអង្គរ | មជ្ឈមណ្ឌលបេតិកភណ្ឌ សៀមរាប |
៣០ កក្កដា ២០១៧ | ចិញ្ចៀនបញ្ចាំចិត្ត (ល្ខោននិយាយ) | ក្រុមល្ខោនភារិទ្ធ ដឹកនាំដោយ ណេន ភារិទ្ធ | សារមន្ទីរជាតិ ភ្នំពេញ |
១១ សីហា ២០១៧ | កាកី (ល្ខោនយីកេ) | យីកេអមតៈដឹកនាំដោយអ្នកគ្រូ អ៊ុយ លត្តាវណ្ណ | វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ |
២៧ សីហា ២០១៧ | តន្ត្រីឆ្លងសតវត្សរ៍ (សម័យអង្គរ ដល់ទសវត្សរ៍១៩៦០) | ក្រុមសុភក្ត្រ | សារមន្ទីរជាតិ ភ្នំពេញ |
៨ កញ្ញា ២០១៧ | ពិណបញ្ចពណ៌ (តន្ត្រី របាំ សៀក) | មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំសម្ដែងដោយសាស្ត្រាចារ្យ ហង្ស រិទ្ធីរ៉ាវុធ | វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ |