កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ សិល្បករ ក្រុមសិល្បៈ ទស្សនិកជនក្នុងស្រុក
អង្គការសិល្បៈខ្មែរអមតៈរីករាយនឹងបើកប្រកាសទទួលពាក្យស្នើសុំមូលនិធិដំឡើងស្នាដៃថ្មី ចំនួន ៤ ស្នាដៃ (២ ស្នាដៃសម្រាប់សម្តែងផ្ទាល់ និង ២ ស្នាដៃសម្រាប់ការសម្តែងបែបឌីជីថល)
រាល់ទង្វើ សុទ្ធតែមានផលតបស្នង។ ជារួមមក រាល់ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងបង្កើតឲ្យមានតថភាពនៃជីវិត ពោលគឺទាំងពេលបច្ចុប្បន្ននិងពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សម្រាប់កម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ ២០២២ យើងសូមអញ្ជើញសិល្បករ ចូលរួមជាមួយយើងក្នុងការឈ្វេងយល់និងឆ្លុះបញ្ចាំងពីទង្វើដែលយើងកំពុងប្រព្រឹត្តក្នុងថ្ងៃនេះ ដែលនឹងជះឥទ្ធិពលដល់ថ្ងៃស្អែក។ ទង្វើទាំងនោះអាចសាមញ្ញៗ ដូចជា ការជជែកលេងជាមួយម្តាយរបស់អ្នកមុនពេលចូលគេង ឬជ្រើសរើសជិះម៉ូតូឌុបទាំងខ្លួនមានអាការៈផ្តាសាយនិងអត់ពាក់មួកសុវត្ថិភាព។ ហើយទង្វើទាំងនោះក៏អាចក្នុងកម្រិតថ្នាក់ជាតិ ដូចជា ការអភិវឌ្ឍទីក្រុងដោយការលុបបឹង ការអភិរក្សអគារចាស់ៗ ការដាំដើមឈើ ឬការស្តារហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ទង្វើទាំងនេះ មិនថាតូច មិនថាធំ សុទ្ធតែមានផលប៉ះពាល់។
សិល្បករ សូមចូលរួមប្រមើលមើលអនាគតដោយគិតទៅលើសកម្មភាពដែលអ្នកនិងសង្គមកំពុងធ្វើរាល់ថ្ងៃ។ មានសំណួរខ្លះៗដែលយើងនឹងត្រូវស្វែងយល់ថា៖
អំពីគោលគំនិតនៃរដូវវប្បធម៌
ពិភពលោកមានការផ្លាស់ប្តូរ រីឯប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ការផ្លាស់ប្តូរ ឬអភិវឌ្ឍទំាងនេះ (សកលភាវូប-នីយកម្ម អន្តោប្រវេស ជាដើម) ត្រូវបានអ្នកមួយចំនួនមើលឃើញថាជាការគំរាមកំហែងដល់វប្បធម៌ ឬអត្តសញ្ញាណកម្ពុជា។ ក្នុងបរិបទនេះ តើអ្វីទៅជាអត្តសញ្ញាណកម្ពុជា? តើការអោយនិយមន័យនេះ គួរតែរក្សាភាពដើម ឬគួរតែពង្រីកវិសាលភាពនៃនិយមន័យ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃពេលវេលា និងទីកន្លែង? តើអ្នកណាគួរតែជាអ្នកអោយនិយមន័យ? ប្រហែល៩០ភាគរយនៃប្រជាជនកម្ពុជា ជាជនជាតិខ្មែរតើជនជាតិភាគតិចដទៃទៀតត្រូវបានរាប់បញ្ចូលយ៉ាងដូចម្តេច? តើការលេចឡើងនូវភាពចម្រុះផ្សេងៗ (ទម្រង់សហសម័យ វត្តមាននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា) ជាការប្រឆាំងនឹងវប្បធម៌គោលមែនឬទេ? ហើយយោងទៅលើទស្សនៈបែបណា? តើភាពចម្រុះទាំងនេះ គួរតែត្រូវបានរួមបញ្ចូលថាជា «ពួកយើង» ឬគួរតែត្រូវបែងចែកដាច់ពីគ្នាថាជា «ពួកគេ»?
រដូវវប្បធម៌ជាកម្មវិធីសិល្បៈនិងវប្បធម៌ដែលមានរយៈពេល៣ខែ ចាប់ពីខែមិថុនាដល់សីហា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ។
ទាញយកពាក្យស្នើសុំខាងក្រោម ហើយផ្ញើមកកាន់ chandaly@cambodianlivingarts.org | ផុតកំណត់ទទួលពាក្យថ្ងៃទី ១៨ កញ្ញា ២០២១
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ ឬ Telegram 086 895 556 ក្នុងម៉ោងធ្វើការ ច័ន្ទ-សុក្រ (ព្រឹក ៨:០០-១២:០០ | រសៀល ២:០០-៥:៣០) ឬទាក់ទងតាមអ៊ីមែល chandaly@cambodianlivingarts.org
ផ្តល់មូលនិធិដោយ៖
រៀបចំដោយ៖
ផ្តល់មូលនិធិដោយ៖