In Ongoing

ការងារយើង៖ ការឧបត្ថម្ភផលិតស្នាដៃ

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ

គោលដៅ៖ សិល្បករ ក្រុមសិល្បៈ ទស្សនិកជនក្នុងស្រុក

commissions

ការ​ផ្តល់​ឱកាស​ដល់​សិល្បករ ក្នុង​ការ​បង្កើត​ស្នាដៃ គឺ​​ជា​​វិធី​​សាស្ត្រ​​ល្អ​​បំផុត​​ដើម្បី​​លើក​​ទឹក​​ចិត្ត​​សិល្បករ​​ឲ្យ​​មាន​​គំនិត​​ច្នៃ​​ប្រឌិត និង​​ការ​​បង្ហាញ។ យើង​​តែង​​តែ​​ផ្ដល់​ការ​​ឧបត្ថម្ភ​​ផលិត​ស្នាដៃ​សម្រាប់​គម្រោង​ថ្មី​នានា ដែល​រួម​មាន៖

ការឧបត្ថម្ភផលិតស្នាដៃ៖ កាកី

ទម្រង់៖ យីកេ (ល្ខោន)

សិល្បករ៖ អ្នកគ្រូ អ៊ុយ លតាវណ្ណ និង ក្រុមយីកេអមតៈ

ស្នាដៃ​​នេះ រួម​​សហការ​​ជាមួយ​​ក្រុម​​ភ្លើង​​គប់។ រឿង​​កាកី គឺ​ជា​​ស្នាដៃ​​ចាស់ និង​​សម្ដែង​​ក្នុង​​ទម្រង់​​ល្ខោន​​យីកេ។ ហើយ​​ក្រុម​​សិល្បៈ​​នេះ​​ចង់​​បង្ហាញ​​ទិដ្ឋភាព​​មួយ​​ផ្សេង​ទៀត ដើម្បី​​ចោទ​​ជា​សំណួរ​​ដល់​​សាធារណ​ជន​​ចំពោះ​​ការ​​យល់​ឃើញ​អំពី​ស្ត្រី។ ស្នាដៃ​នេះ បាន​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ភូមិ នៅ​ខែ​មេសា ហើយ​ក្រោយ​មក បាន​សម្តែង​នៅ​ទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ ចាប់​ពី​ខែ​មិថុនា ដល់​ខែ​សីហា។

ការឧបត្ថម្ភផលិតស្នាដៃ៖ ព្រលឹងស្គរជ័យ

ទម្រង់៖ គោះ ដំ និងរបាំ

សិល្បករ៖ សិល្បការិនីក្រុមសំឡេងអង្គរ និង សួន សុភ័ក្រ

សិល្ប​​ការិនី​​មក​​ពី​​ក្រុម​​សំឡេង​​អង្គរ បាន​​បង្កើត​​ស្នាដៃ​​រយៈ​ពេល​​២០​​នាទី ដែល​​បង្ហាញ​​ពី​តួនាទី​​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​សិល្បៈ។ ស្នាដៃ​នេះ​ត្រូវ​បាន​សម្តែង​​នៅ​​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត សាខា​ខេត្ដ​សៀមរាប​កាល​ពី​ខែ​មករា។

ការឧបត្ថម្ភផលិតស្នាដៃ៖ របាំប្រពៃណី

ទម្រង់៖ របាំបុរាណ និង របាំប្រពៃណី

សិល្បករ៖ លោក ផល សារ៉ាវុទ្ធ និង ក្រុមយុវសិល្បៈ

ក្រុម​យុវ​សិល្បៈ សម្តែង​​ជា​ទៀង​ទាត់​នៅ​ក្នុង​កម្មវិធី​របាំ​ប្រពៃណី​​របស់​យើង​​នៅ​​សារមន្ទីរ​ជាតិ។ នៅ​ក្នុង​ខែ​មករា យើង​បាន​ធ្វើការ​ជាមួយ​​ក្រុម​នេះ​ដើម្បី​បង្កើត​ស្នាដៃ​ថ្មី​​ចំនួន​៣​គឺ៖ សូរ​សំឡេង​ភ្លេង​ស្គរ របាំ​ត្បាល់​ក្តឿង និង​សង្រ្គាម​រវាង​ហនុមាន​នឹង​យក្ស​​ពិនន្ទ​ជិត្រ។

ការឧបត្ថម្ភផលិតស្នាដៃ៖ រឿង ពិណបញ្ចពណ៌

ទម្រង់៖ របាំ និងតន្រ្តី

សិល្បករ៖ សាស្រ្តាចារ្យ ហង្ស រិទ្ធីរ៉ាវុធ

ស្នាដៃ​នេះ គឺ​ជា​កិច្ច​សហការ​លើក​ដំបូង​របស់​យើង ជាមួយ​នឹង​មហា​វិទ្យាល័យ​​តូរ្យ​តន្រ្តី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ សាស្រ្តា​ចារ្យ ហង្ស រិទ្ធីរ៉ាវុធ បាន​​ដឹកនាំ​​ស្នាដៃ​នេះ ដោយ​បញ្ចូល​របាំ​សហសម័យ របាំ​បុរាណ ភ្លេង​បុរាណ និង​ក្បាច់​​គុន។ សាច់​រឿង​ដ៏​អស្ចារ្យ​នេះ ផុស​ចេញ​ពី​ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ ហង្ស រិទ្ធីរ៉ាវុធ ត្រង់​ឈុត​មួយ គឺ​កូរ​សមុទ្រ​ទឹកដោះ​ដក​ស្រង់​ចេញ​ពី​សាច់​រឿង​រាម​កេរ្តិ៍ដ៏​​ល្បី​ល្បាញ។ ស្នាដៃ​នេះ សម្តែង​ជា​លើក​ដំបូង​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​សារមន្ទីរ​ជាតិ និង​មាន​​អ្នកគាំទ្រ​ជា​ច្រើន​សន្ធឹក​សន្ធាប់។

ការឧបត្ថម្ភផលិតស្នាដៃ៖ សិក្ខាសាលាសិល្បៈដើម្បីការផ្សះផ្សា

ទម្រង់៖ របាំសហសម័យ

សិល្បករ៖ អ្នកនាង ជ័យ ច័ន្ទកិត្យា និង អង្គការអម្រឹតាសិល្បៈ

នៅ​ខែ​មីនា ឆ្នាំ២០១៧ យើង​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​គម្រោង​ផ្សះផ្សា​មួយ ដែល​​ប្រើ​​ប្រាស់​របាំ​ជា​មធ្យោបាយ​ផ្សះផ្សា​​ផ្លូវ​​ចិត្ត។ ទស្សនិក​ជន​​បាន​មើល​ការ​សម្តែង​​ទោល​របស់​អ្នក​នាង ជ័យ ច័ន្ទកិត្យា ក្រោម​ប្រធាន​បទ ការ​ចង​ចាំ មុន​ពេល​ចូល​រួម​​ក្នុង​​សិក្ខា​សាលា​ដ៏​រស់​រវើក និង​មាន​ភាព​ច្នៃ​ប្រឌិត។

Support us

follow us

Recent Posts

Start typing and press Enter to search