In Archive

ការងារយើង៖ ចលនាចងចាំ

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ

គោលដៅ៖ ក្រុមរបាំសហសម័យ និងទស្សនិកជនថ្មីៗ

jong-jam-image

ស្វែងយល់ពីអតីតកាលរបស់អ្នក។ កសាងអនាគតរបស់យើង។ 

ចលនាចងចាំ ជា​មហោ​ស្រព​របាំ​សហស​ម័យ។ ការ​សម្តែង​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​សាស្រ្ត ការ​ចង​ចាំ និង​អត្ត​សញ្ញាណ​​ដែល​​ត្រូវ​បាន​បង្ហាញ​ជា​មួយ​នឹង​​ភាព​ស្វាហាប់ និង​ពោរ​ពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត។ រយៈ​ពេល​២​ឆ្នាំ​ដំបូង ការ​សម្តែង​របស់​យើង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ណាស់​ជាមួយ​នឹង​ការ​សម្ដែង​គ្រប់​ស្នា​ដៃ​នៅ​ឆាក​សារមន្ទីរ​ជាតិ និង​សំបុត្រ​លក់​ដាច់​អស់!

ចលនាចងចាំ លើកទី៣ នឹងធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

សិល្បកររួមមាន៖

ទីតាំង៖

យើងនឹងរៀបចំកម្មវិធីចលនាចងចាំ លើកទី៣ ក្នុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ចំណាប់អារម្មណ៍

“ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​អង្គការ​សិល្បៈ​មក​ជួប​ជុំ​គ្នា​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​នេះ។ ខ្ញុំ​បាន​សិក្សា​បន្ថែម​ទៀត​អំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា ហើយ​ខ្ញុំ​គិត​ថា​ទស្សនិកជន​ក៏​យល់​ដូច​ខ្ញុំ​ដែរ​។ កម្ម​វិធី​នេះ​បាន​សម្តែង​ជូន​ទស្ស​និក​ជន​អន្ដរ​ជាតិ ហើយ​បាន​បង្ហាញ​ពី​សក្តានុ​ពល​របស់​កម្ពុជា​ក្នុង​វិស័យ​សិល្បៈ​ផង​ដែរ។”

ប៉ូ សាគុណ អ្នករបាំក្រុម Epic Encounters

“នេះ​ជា​លើក​ទី១ ហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​បែប​នេះ​នៅ​​រាជ​ធានី​ភ្នំពេញ។ ខ្ញុំ​បាន​ស្វែង​យល់​ និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​សិល្បករ​មក​ពី​ខេត្ត​ផ្សេងៗ​គ្នា និង​បង្ហាញ​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ដល់​សាធារណ​ជន។ ខ្ញុំរៀន​សូត្រ​បាន​យ៉ាង​​ច្រើន​​អំពីប្រវត្តិសាស្ត្រ​កម្ពុជា​​អតីត​កាល និង​បច្ចុប្បន្ន​។ ខ្ញុំ​ចង់​ឲ្យ​មាន​កម្ម​វិធី​នេះ​ម្តង​ទៀតដើម្បី​ឲ្យ​យុវ​ជន​មក​ចូល​រួម​កាន់​តែ​ច្រើន!”

រឿន សារុណ អ្នក​របាំ​មក​ពី​ក្រុម​សិល្បករ​កម្ពុជា​ជំនាន់​ថ្មី និង​អតីតគ្រូរបាំ​សិល្បៈខ្មែរ​អមតៈ

Support us

follow us

Recent Posts

Start typing and press Enter to search