In Ongoing

ការងារយើង៖ បង្សុកូល ការរំឭកដល់កម្ពុជា

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ ទស្សនិកជនសិល្បៈពីជុំវិញពិភពលោក

bangskol-image2

បង្សុកូល៖ ការរំឭកដល់កម្ពុជា គឺជាស្នាដៃនិពន្ធមួយដែលមានលក្ខណៈជា តន្រ្តី សំឡេង ចលនា និងរូបភាព។ នេះ​ជា​ស្នាដៃ​ធំ​ដំបូង​គេ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ប្រទេស​កម្ពុជា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​នៅ​កម្ពុជា​។ ហើយ​ជា​លើក​ទី​មួយ​ ដែល​ផលិតករ​ភាព​យន្ត លោក ប៉ាន់ រិទ្ធី និង​សាស្ត្រា​ចារ្យ​បណ្ឌិត ហ៊ឹម សុភី សហការ​គ្នា​ផលិត​ស្នាដៃ​នេះ​ឡើង​។

ពាក្យ “បង្សុកូល” សំដៅ​ដល់ក្រណាត់​ពណ៌​ស ដែល​គ្រប​លើ​សាក​សព​នៅ​ក្នុង​ពិធីបុណ្យ​សព​បែប​ព្រះពុទ្ធ​សាសនា និង​ពិធី​និមន្ត​លោក​ឆាក។ តាម​រយៈ​ពិធី​នេះ វិញ្ញាណ​ក្ខន្ធ​របស់​អ្នក​ស្លាប់​អាច​ទៅ​កាន់​សុគតិភព។

បង្សុកូល៖ ការរំឭក​ដល់​កម្ពុជា គឺ​ជា​ការ​ស្តារ​វប្បធម៌​ឡើង​វិញ ជាមួយ​នឹង​គោល​បំណង​បញ្ជ្រាប​សិល្បៈ​ចូល​ទៅ​ក្នុង​ក្រអៅ​បេះដូង​នៃ​សង្គម​កម្ពុជា​ឡើង​វិញ​។ វាជាការរំឭក​ដើម្បី​ស្វែង​រក​សន្តិភាព និង​ការ​គោរព​ចំពោះ​ជន​រង​គ្រោះ​ដោយ​ជម្លោះ​ហិង្សា​ទាំង​អស់។

កាលបរិច្ឆេទ៖ ឆ្នាំ២០១៧

  • ថ្ងៃទី១៣ & ១៤ ខែតុលា – ការសម្តែងលើកដំបូង មហោស្រពមែលប៊ន នៅ​មជ្ឈមណ្ឌលសិល្បៈមែលប៊ន សាលហេមឺរ ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។
  • ថ្ងៃទី១៥ & ១៦ ខែធ្នូ – មហោស្រពរលកជំនាក់ក្រោយ២០១៧ នៅសាលា​តន្រ្តី​ប្រុកលីន ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
  • ថ្ងៃទី១៩ & ២០ ខែធ្នូ – រោងមហោស្របសិល្បៈអិមឺសុន នៅទីក្រុងបូសស្តុន សហរដ្ឋអាមេរិក។

កាលបរិច្ឆេទ៖ ឆ្នាំ២០១៨

  • ថ្ងៃទី១៦ ខែឧសភា – រោងមហោស្រពហ្វីលឡាមូនី ដឹ ប៉ារីស នៅទីក្រុងប៉ារីស ប្រទេសបារាំង

កាលបរិច្ឆេទ៖ ឆ្នាំ២០១៩

  • TBA នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័របង្សុកូលនៅទីនេះ

“នៅ​ពេល​ដែល​ខ្ញុំ​និពន្ធ ការ​រំឭក​ដល់​កម្ពុជា នេះ ខ្ញុំ​បាន​នឹក​ឃើញ​ឡើង​វិញ​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ វា​គឺ​ជា​នរក​នៅ​លើ​ផែន​ដី​។ វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បង្ហាញ ការ​រំឭក​ដល់​កម្ពុជា ទៅ​ដល់​ពិភព​លោក ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​មើល​ឃើញ​ពី​សោកនាដកម្ម​ដែល​ជា​បទ​ពិសោធន៍​រួម​គ្នា​មួយ​របស់​យើង។​ យើង​បាន​បញ្ចូល​សេចក្ដី​សង្ឃឹម​ទៅ​ក្នុង​ស្នាដៃ​នេះ​។ ខ្ញុំ​តែង​តែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា “ចូរ​ចង​ចាំ កុំ​បំ​ភ្លេច។ ការ​ពារ​អនា​គត ដើម្បី​កុំ​ឲ្យ​អតីត​កាល​កើត​ឡើង​ម្តង​ទៀត​។”

ហ៊ឹម សុភី

“អ្នក​ខ្លះ​បាន​និយាយ​ថា ការ​និពន្ធ​កំណាព្យ​បន្ទាប់​ពី​ភាព​សាហាវ​ឃោរ​ឃៅ មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប៉ុន្តែ​យើង ត្រូវ​ធ្វើ​វា។ ហើយបន្តធ្វើស្នាដៃនេះ។ យើង​មិន​អាច​កាន់​ទុក្ខ​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ហើយ​ដើម្បី​ដឹង​ថា​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ ដំបូង​យើង​ត្រូវ​ដឹង​ពី​កម្រិត​នៃ​ភាព​ឈឺ​ចាប់​ និង​ស្ថាន​ភាព​ដែល​មិន​អាច​ពិពណ៌នា​ជាមុន​សិន។ មាន​តែ​សិល្បៈ​ប៉ុណ្ណោះ​អាច​ផ្តល់​ចម្លើយ​ឲ្យ​យើង​បាន​ ជួយ​យើង​ឲ្យ​ដឹង​ពី​ភាព​ឈឺ​ចាប់ និង​ការ​បាត់​បង់​របស់​យើង។​ វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ចង​ចាំ​ប៉ុណ្ណឹង​ទេ វា​ជា​ចលនា​ផ្លាស់​ប្ដូរ និង​នាំ​យក​ត្រឡប់​មក​វិញ​នូវ​ភាព​សុខ​ដុម ដែល​ខ្មែរ​ក្រហម​ព្យាយាម​យកវា​ចេញ​ពី​យើង។”

ប៉ាន់ រិទ្ធី

Support us

follow us

Recent Posts

Leave a Comment

Start typing and press Enter to search