មជ្ឈមណ្ឌលបេតិកភណ្ឌ

កម្មវិធី៖ ធ្វើការលើកម្មវិធីទាំងអស់របស់យើង
គោលដៅ៖ សហគមន៍សិល្បៈក្នុង និងក្រៅកម្ពុជា សហគមន៍សៀមរាប

heritage-hub-web

មជ្ឈ​មណ្ឌល​បេតិ​កភណ្ឌ ជា​សាខា​របស់​អង្គការ​​សិល្បៈ​ខ្មែរ​​អមតៈ ប្រចាំ​ខេត្ត​សៀម​រាប។ មជ្ឈ​​មណ្ឌល​​​ធ្វើ​ការ​​គាំទ្រ​​​បេសក​កម្ម​រួម​របស់​​អង្គការ​ក្នុង​នាម​ជា​កត្តា​ជំរុញ​នៅ​ក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក​ដែល​ញុំាង​ចិត្ត​អ្នក​ជំនាន់​ថ្មី​។ មជ្ឈ​មណ្ឌល​ផ្តោត​សំខាន់ លើ​ការ​ពង្រឹង​សិល្បៈ​ និង​វប្បធម៌​ដែល​កំពុង​រស់​នៅ​ជាមួយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន រាប់​បញ្ចូល​តាំង​ពី​តន្ត្រី ពិធី​សក្ការៈ​នានា សិប្ប​កម្ម ម្ហូប និង​វប្បធម៌​ទំនាក់​ទំនង​គ្នា​ក្នុង​សង្គម​ជា​ដើម។ ប៉ុន្តែ​ទម្រង់​សិល្បៈ​ទស្ស​នីយភាព គឺ​ជា​អាទិភាព​របស់​មជ្ឈ​មណ្ឌល។

សកម្ម​ភាព​មជ្ឈ​មណ្ឌល​បេតិ​កភណ្ឌ គឺ​អនុ​វត្ត​តាម​កម្ម​វិធី​ស្នូល​ទាំង ៤​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រួម​មាន​​ការ​ផ្ដល់​​ការ​ណែនាំ ភាព​ជា​អ្នក​ដឹក​នាំ និង​ជំនាញ​ការ​នានា​សម្រាប់​គម្រោង​បេតិ​កភណ្ឌ​រស់​​កម្ពុជា។ មជ្ឈ​មណ្ឌល​​ដើរ​តួ​​ជា​​អ្នក​ដឹកនាំ​គម្រោង​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ទស្សនីយភាព​ក្នុង​ខេត្ត​សៀម​រាប។

សម្រាប់​ព័ត៌​មាន​អំពី​មជ្ឈ​មណ្ឌល​បេតិ​កភណ្ឌ សូម​ទាញ​យក​ទី​នេះ។

បេសកកម្មរបស់មជ្ឈមណ្ឌលបេតិកភណ្ឌ

យើង​ធ្វើ​ការ​ពង្រឹង​សិល្បៈ និង​វប្ប​ធម៌​រស់ ដើម្បី​លើក​តម្តើង​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប តាម​រយៈ​គុណ​​តម្លៃ​នៃ​វប្ប​ធម៌ គុណ​តម្លៃ​នៃ​ភាព​ច្នៃ​ប្រឌិត និង​គុណ​តម្លៃ​នៃ​សេដ្ឋកិច្ច។

 

គោលដៅរបស់យើងរួមមាន៖

១. ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ជន​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​ឲ្យ​ស្គាល់​ខេត្ត សៀមរាបថា​ជា​មជ្ឈ​មណ្ឌល​សម្រាប់​ទំនាក់​ទំនង​ជា​មួយ​បេតិ​កភណ្ឌ​រស់​ក្នុង​ប្រទេស​កម្ពុជា។

២. ធានា​ឲ្យ​បាន​ថា សិល្បករ​កម្ពុជា​នៅ​ខេត្តសៀម​រាប មាន​ជំនាញ និង​ឱកាស​ដែល​អាច​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់​ចំណូលប្រកប​ដោយ​និរន្តរ​ភាព​តាម​រយៈ​ជំនាញ​សិល្បៈ​របស់​ខ្លួន។

៣. បង្កើន​ការ​យល់​ដឹង​អំពី​បេតិ​កភណ្ឌ​រស់ នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​វគ្គបណ្ដុះ​បណ្ដាល មូល​និធិ ធន​ធាន និង​បណ្ដាញ​ដល់​អ្នក​ស្រាវ​ជ្រាវ ជា​ពិសេស ​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា​ដែល​កំពុង​ផុស​ឡើង​នា​ពេល​បច្ចុប្បន្ន។

៤. បង្កើន​ការ​យល់​ដឹង​អំពី​គ្នា​ទៅ​វិញ​ទៅ​មក និង​លើក​កម្ពស់​វប្បធម៌​ចែក​រំលែក​ដោយ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​វិស័យ​សិល្បៈ និង​កិច្ច​ពិភាក្សា​ក្នុង​តំបន់​អាស៊ី ពិសេស​តំបន់​ទន្លេ​មេគង្គ។

៥. រក្សា​ឲ្យ​បាន​នូវ​សិល្បៈ​រស់​ទាំង​ឡាយ​សម្រាប់​កម្ពុជា​បច្ចុប្បន្ន តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ថ្មី​ក្នុង​ចំណោម​សិល្បករ​ប្រពៃណី។

សម្រាប់ការចូលរួម៖

សុង សេង នាយក​មជ្ឈ​មណ្ឌល​បេតិ​កភណ្ឌ។ សម្រាប់​ព័ត៌​មាន​បន្ថែម ឬ​ចង់​ចូល​រួម​ជាមួយ​ពួក​យើង សូម​ទាក់​ទង​ទៅ​កាន់ seng@cambodianlivingarts.org

Support us

follow us

Start typing and press Enter to search