មហោស្រព2017-11-242019-08-20https://www.cambodianlivingarts.org/wp-content/uploads/2017/08/logo_cla-1.pngCambodian Living Artshttps://www.cambodianlivingarts.org/wp-content/uploads/2017/05/festivals.jpg200px200px
កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ អ្នកសម្ដែង និងទស្សនិកជននៅកម្ពុជា និងតំបន់ទន្លេមេគង្គ
យើងបានរៀបចំមហោស្រពនានាដែលផ្តល់ឱកាសដល់ទស្សនិកជនថ្មីៗដើម្បីទទួលបានបទពិសោធន៍សិល្បៈរស់ដោយផ្ទាល់។ មហោស្រពដែលយើងធ្វើកន្លងមករួមមាន ចលនាចងចាំលើកទី១ និង ទី២ (២០១៥ និង ២០១៦) មហោស្រពអមតៈ (ឆ្នាំ២០១៤) និង មហោស្រពវសិល្បៈយុវជនកម្ពុជា (ចំនួន៦លើកចាប់ពីឆ្នាំ២០០៣-២០១២) ។ សម្រាប់ឆ្នាំ២០១៧ រួមមាន៖
ខែតុលា ២០១៧៖ មហោស្រពតន្រ្តីបុរាណថ្មី (REPFest) សហការរៀបចំ៖ World Culture Open និង មជ្ឈមណ្ឌលវប្បធម៌មេគង្គ នឹងនាំយកសិល្បករមកពីជុំវិញតំបន់អាស៊ីមកកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃរួមមានការផ្លាស់ប្តូរចំណេះដឹងតន្ត្រី និងវប្បធម៌ពិភពលោក។
ខែតុលា ឆ្នាំ២០១៧៖ សិល្បករ២៥រូប មកពីមជ្ឈមណ្ឌលបេតិកភណ្ឌរបស់យើងនឹងចូលរួមមហោស្រពសិល្បៈទស្សនីយភាពប្រពៃណីអាស៊ីប៉ាស៊ីហ្វិក (APTAF) នៅទីក្រុងតៃប៉ិ និងយីឡាង។
ខែកក្កដា ឆ្នាំ២០១៨៖ យើងនឹងរៀបចំចលនាចងចាំ ៣ ជាមហោស្រពរបាំសហសម័យលើកទី៣ ដែលខ្លឹមសារសំខាន់គឺ ‘Movement Memory’ ។
ព័ត៌មានលម្អិតអំពីមហោស្រពទាំងនេះ នឹងត្រូវផ្សព្វផ្សាយនៅទីនេះ!
ក្នុងឆ្នាំ២០១៧ យើងបានចូលរួមកម្មវិធី ដូចជា៖
ខែមករា៖ សិល្បករអាហារូបករណ៍សិល្បៈអមតៈឆ្នាំ២០១៥ របស់យើង បានរៀបចំមហោស្រព “ខ្ញុំស្រលាញ់សិល្បៈ” នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សិស្សានុសិស្សបានទស្សនាការតាំងពិព័រណ៍សិល្បៈ ការគូរគំនូរដោយផ្ទាល់ និង ការសម្តែងរបស់ក្រុម Miss Sarawan។
ខែកុម្ភៈ៖ ក្រុម Krom Monster ជាក្រុមមួយដែលបញ្ចូលឧបករណ៍ និងភ្លេងប្រពៃណីខ្មែរជាមួយភ្លេងអេឡិចត្រូនិចទំនើប និងជាលទ្ធផលពីសិក្ខាសាលារបស់សិល្បៈខ្មែរអមតៈ ពួកគេបានសម្តែងនៅកម្មវិធីមហោស្រពតន្រ្តីជួបមិត្តលើកទី២ ដែលធ្វើឡើងនៅខេត្តសៀមរាប។
ខែមេសា៖ នៅក្នុងកម្មវិធីបុណ្យភូមិ យើងបានផ្ដល់ការឧបត្ថម្ភលើការដំឡើងជាថ្មីនូវទម្រង់យីកេខ្មែររបស់អ្នកគ្រូ អ៊ុយ លតាវណ្ណ ជាមួយក្រុមយីកេអមតៈ។ ពួកគាត់បានសម្តែងកម្មវិធីបុណ្យភូមិដ៏ល្បីល្បាញនេះនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ខែឧសភា៖ យើងបានធ្វើការជាមួយក្រុមយុវជនរីកសាយក្នុងការរៀបចំបទបង្ហាញរបាំប្រពៃណី ល្ខោនខោល ចម្លាក់ ការថតរូប និងចាប៉ីដងវែង ក្នុងមហោស្រព Create Cambodia នៅវិទ្យាល័យព្រះស៊ីសុវត្ថិរបស់ Peace Corps Cambodia។