កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ និងចំណេះដឹង បណ្ដាញ គោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ និស្សិត អ្នកធ្វើការក្នុងវិស័យសិល្បៈ អ្នកស្រាវជ្រាវ ក្រុមសហគមន៍
មូលនិធិដាំដុះសម្រាប់គម្រោង ផ្តល់ការគាំទ្រសកម្មភាព គម្រោងសិល្បៈច្នៃប្រឌិត គម្រោងតាមសហគមន៍ គម្រោងស្រាវជ្រាវតន្រ្តីនៅកម្ពុជាដែលប្រឈមនឹងការបាត់បង់ និងគម្រោងស្រាវជ្រាវពីសិល្បៈវប្បធម៌កម្ពុជា។គម្រោងសិល្បៈគ្រប់ទម្រង់ដូចជា សិល្បៈទស្សនីយភាព ភាពយន្ត ស្ថាបត្យកម្ម សិល្បៈសូនរូប (រូបថត គំនូរឌីជីថល សិល្បៈផ្តិតពុម្ភ -ល-) ជាដើម អាចដាក់ពាក្យស្នើសុំបាន។ នេះជាឱកាសសម្រាប់សិល្បករ តន្រ្តីករ គ្រូសិល្បៈ សិស្សនិស្សិតឬអ្នកធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ អ្នកស្រាវជ្រាវ និងក្រុមសហគមន៍។
ពាក្យស្នើសុំចាប់បើកទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង chandaly@cambodianlivingarts.org ឬទូរស័ព្ទ 086 895 556
មូលនិធិ «ពន្លក» ចាប់ផ្តើមទទួលពាក្យ ចាប់ពីខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ ដោយសារជំងឺកូវីដ មូលនិធិ «ពន្លក» ត្រូវបានសម្រួលដើម្បីផ្តល់មូលនិធិខ្នាតតូចដល់សិល្បករ និងអ្នកផ្សេងទៀតដែលកំពុងធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ ដើម្បីបង្កើនជំនាញ ការថែទាំសុខមាលភាព តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការពិភាក្សាជាក្រុមលើប្រធានបទទាក់ទងនឹងសិល្បៈ និងវប្បធម៌ និងការថែទាំសុខមាលភាព ក្នុងពេលមានជំងឺរាតត្បាត ជាសកលនេះ។ មូលនិធិនេះមានរហូតដល់ ៥០០ ដុល្លារ។ ពាក្យស្នើសុំថវិកាទាំងអស់ នឹងត្រូវពិនិត្យ និងជ្រើសរើសនៅរៀងរាល់ចុងខែនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង grants@cambodianlivingarts.org / ០១២ ៤៣២ ២០១
ហ៊ុល កញ្ញា កើតនៅឆ្នាំ ១៩៩៩ នៅសៀមរាប នាងជាសិល្បករ បច្ចុប្បន្ននាងកំពុងបន្តការសិក្សាថ្នាក់ភាសាអង់គ្លេសនៅសកលវិទ្យាល័យ។ស្នាដៃរបស់នាងក៏ស្នើឱ្យមានការផ្លាស់ប្តូររវាងតួនាទីរៀងៗខ្លួននៅក្នុងសង្គម និងតំណាងឱ្យវាជាការឆ្លុះបញ្ចាំងខ្លួនឯង។ ស្នាដៃសិល្បៈពហុជំនាញរបស់នាង ភាគច្រើនរួមបញ្ចូលការថតរូបជាមួយការគូរគំនូរ ការកាត់ក្រដាស។
គម្រោង៖ ទស្សនៈស្ត្រី
មានគោលបំណងឆ្លុះបញ្ចាំងពីសំឡេងរបស់ស្ត្រី និងចង់ឲ្យស្វែងយល់ អំពីផ្នត់គំនិតទាក់ទងនឹងវប្បធម៌ប្រពៃណីមកលើស្ត្រីខ្មែរតាំងពីបុរាណកាលនិងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិរបស់ស្ត្រីនាពេលបច្ចុប្បន្ន។
ការយល់ឃើញដែលថាស្ត្រីមិនមានសមត្ថភាពក្នុងការបំពេញការងារផ្សេងៗបានល្អ ជាងការធ្វើជាស្ត្រីមេផ្ទះ បានក្លាយជាពាក្យស្លោកខ្លីនៅក្នុងសង្គមកម្ពុជាដែលនៅតែមានឥទ្ធិពល លើស្ត្រីខ្មែរភាគច្រើន។ ក្នុងនាមសិល្បករ ខ្ញុំចង់ស្វែងរកការគាំទ្រពីស្ត្រីទូទៅដើម្បីបង្ហាញអារម្មណ៍ របស់ពួកគេ ដើម្បីស្វែងរកវិធីបង្វែរគំនិតអវិជ្ជមានទាំងនោះចេញ។
ភូ ហ្សង់-បាទីស្ដ៌ គឺជាអ្នកនិពន្ធ អ្នកដឹកនាំរឿងល្ខោន និងអ្នកសម្តែង ជនជាតិខ្មែរ-បារាំង។ ស្នាដៃល្ខោនដំបូងរបស់គាត់គឺរឿង ស្រុកខ្មែរ, នេះហើយខ្ញុំ! Cambodia, Here I Am! ដែលបានសម្តែងនៅប្រទេសបារំាង និង កម្ពុជា ចន្លោះឆ្នាំ ២០១១ និង ២០១២ត្រូវបានបោះពុម្ពជា ភាសាបារាំង និង ភាសាខ្មែរ ក្នុងឆ្នាំ២០១៧។
គម្រោង៖ ភាសារម្តាយខ្ញុំ
គឺសា្នដៃល្ខោនសំឡេង ដែលនិយាយពីបញ្ហាទំនាក់ទំនងរវាងម្តាយនិងកូនប្រុសដែលមិននិយាយភាសារដូចគ្នា។ ជាស្នាដែដែលនិពន្ធជាភាសារបារំាង នឹងត្រូវបានរបកប្រែជាភាសារខ្មែរនិងអង់គ្លេសសម្រាប់ធ្វើការបង្ហាញនៅវិទ្យាស្ថានភាសារបារំាងនៅខែមិនាឆ្នាំ ២០២២។
ជួង វាសនា សព្វថ្ងៃគឺជានិសិ្សតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកនាដសាស្ត្រ ឯកទេសរបាំប្រពៃណី ជាអ្នកដំឡើងរបាំ និងជាសិល្បករឯករាជ្យម្នាក់ផងដែរ។ ហើយក៏ធ្លាប់ចូលរួមសម្តែងក្នុងកម្មវិធីជាតិនិងអន្តរជាតិផងដែរ។
គម្រោង៖ ល្ខោនបើកបទ
គម្រោងនេះនឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើទំរង់ល្ខោនបើកបទ ដើម្បីចងក្រងជាឯកសារ និងមានការដំឡើងជាផ្ទាំងទស្សនីយភាពនិងជាសៀវភៅ។
ណេន ភារិទ្ធ បច្ចុប្បន្នគឺជាប្រធានក្រុម ភារិទ្ធល្ខោននិយាយ ព្រមទាំងជាអ្នកដឹកនាំរឿងល្ខោននិយាយ ផងដែរ ។
គម្រោង៖ វគ្គបណ្តុះបណ្តាលខ្លីអំពីល្ខោននិយាយនៅក្នុងសហគមន៍
ជាកម្មវិធីសិក្សាក្រៅម៉ោងមួយ សម្រាប់ចែករំលែក និងស្វែងយល់អំពីមូលដ្ឋានគ្រឹស នៃការសម្ដែងទាំងទ្រឹស្ដី ការអនុវត្តន៍ និងការរៀបចំអត្ថបទរឿងល្ខោននិយាយ ។
គម្រោងកម្មវិធីនេះ និងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍដល់ធនធានសិល្បករល្ខោន និងផ្សព្វផ្សាយ នូវទម្រងសិល្បៈល្ខោននិយាយអោយកាន់តែទូលំទូលាយ ដល់សហគមន៍
ពិសេសគឺយុវជន យុវនារី។
យាន រស្មី គឺជាគទានុរក្ស, អ្នកសរសេរ និង ជាអ្នកស្រាវជ្រាវសិល្បៈ, ហើយ ជានាយកកម្មវិធីនៃលានសិល្បៈសហសម័យ«សិល្បៈត្រជាក់ភ្នែក» (STP)។ លោកក៏ជាគ្រូបង្រៀនប្រវត្តិសាស្រ្តសិល្បៈក្រៅម៉ោងនាសកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា (CamTech) និង ជានិស្សិតអនុបណ្ឌិច្បាប់អន្តរជាតិសាធារណៈនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និង សកលវិទ្យាល័យ Paris 8។
គម្រោង៖ ៤០ឆ្នាំនៃជីវិតសិល្បៈរបស់ស្រីបណ្តូល៖ ការចងក្រងបណ្ណសារ
គឺជាគម្រោងស្រាវជ្រាវដែលមានរយៈពេលបួនឆ្នាំដើម្បីចងក្រងឯកសារស្នាដៃ និង ជីវប្រវតិ្តរបស់សិល្បករស្រីបណ្ដូលចាប់ពីឆ្នាំ១៩៨០ (ការសិក្សានិងការធ្វើស្នាដៃសិល្បៈនៅជំរុំជនភាសខ្លួន)
ដល់ ឆ្នាំ២០២១។ គម្រោងនេះមានបំណងក្នុងការ ធ្វើឌីជីថលនីយកម្មស្នាដៃសិល្បៈរបស់លោកស្រីបណ្ដូល (ថតរូប) ដើម្បីចងក្រងនិងបោះពុម្ពជាគន្ថចារ (សៀវភៅCatalog), រៀបចំពិព័រណ៍ភូតកាលទោល (ឬ retrospective exhibition ពិព័រណ៍ដែលក្រឡេកមើលទៅការងារអតីតកាល), និង បង្កើត «បណ្ណសារស្រីបណ្ដូល» ហើយបើកប្រើប្រាស់ជាសាធារណៈតាមរយៈវេទិកាមជ្ឈមណ្ឌល បុប្ផាណា។
ទីវ ស៊ីម គឺជាជនជាតិទំពួនកាត់គ្រឹង ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី ក្រោមជំនួយឧបត្ថម្ភពីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន។ លោកធ្លាប់ជាអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីលើការងារកសិកម្ម អប់រំ សុខភាព បរិស្ថាន និងវប្បធម៌ និងសម្របសម្រួលក្រុមសិស្សជនជាតិដើមភាគតិចក្រីក្រចម្រុះចំនួន៣៦នាក់ឲ្យបន្តការសិក្សានៅក្នុងខេត្តរតនគិរី។ សព្វថ្ងៃលោកជាស្ថាបនិកបង្កើតកន្លែងស្នាក់នៅរបស់សិស្ស និងកន្លែងកំសាន្តវប្បធម៌ជនជាតិដើមភាគតិចនិងកសិកម្មគំរូនៅខេត្តរតនគិរី ដែលលោកប្រើប្រាស់បាន៦ភាសារួមមាន ទំពួន គ្រឹង ខ្មែរ អង់គ្លេស ព្រៅ និងកាវ៉ែត។ លោកក៏ជាអ្នកសម្របសម្រួលការស្រាវជ្រាវជំងឺរបេងនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងផងដែរ។
គម្រោង៖ លើកកម្ពស់គំនិតផ្តួចផ្តើមការច្នៃប្រឌិតដើម្បីអភិរក្សសិល្បៈឧបករណ៍ភ្លេងបុរាណជនជាតិដើមភាគតិច
គឺជាគម្រោងស្រាវជ្រាវឧបករណ៍ភ្លេងដែលប្រឈមនឹងការបាត់បង់ រួមមាន ចាប៉ីឃ្លោក ខ្លី និងម៉ិម របស់ជនជាតិដើមភាគតិចចំនួន ៤ (កាវ៉ែត, ទំពួន, គ្រឹង និងចារ៉ាយ) ដែលមាននៅក្នុងភូមិកាចូន ភូមិតងណងឡិ ភូមិកាលឹម ភូមិល្អឺនជង និងភូមិថារ៉ងនៅខេត្តរតនគិរី។ ឧបករណ៍ទាំងនេះជិតបាត់បង់អស់ទៅហើយ ជាពិសេសបច្ចេកទេសក្នុងការផលិតនិងការប្រគំ។
គម្រោងនេះនឹងចាប់ផ្តើមដោយការស្រាវជ្រាវរកអ្នកជំនាញចេះផលិតឧបករណ៍ភ្លេងទាំងនេះ និងបង្កើតគណៈកម្មការវាយតម្លៃគុណភាពសំឡេង និងសោភណ្ឌភាពឧបករណ៍ភ្លេង, ថតវីដេអូ, ចងក្រងឯកសារ និងបោះពុម្ព, សម្តែង និងផ្សព្វផ្សាយតាមរយៈការតាំងពិព័រណ៍ និងនៅតាមបណ្តាញសង្គម។
កែវ ស្រីភក្ត្រ័ ជាសិល្បករឯករាជ្យមួយរូបជំនាញខាងគំនូរ និងមានជំនក់ចិត្តនឹងការងារសិល្បៈសហសម័យ ការសម្តែង កិច្ចការសិល្បៈអំពីបរិស្ថាន ការផ្តោតលើធម្មជាតិ និងសិល្បៈកែច្នៃដោយគាត់ផ្តោតលើបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ទាក់ទងទៅនឹងបញ្ហាសង្គម និងបរិស្ថាន និងការផ្តល់អំណាចដល់ស្ត្រីក្រោកឈរឡើងដើម្បីសមភាពនិងសិទ្ធិរបស់ខ្លួន តាមរយៈការអប់រំ។
គម្រោង៖ វគ្គបណ្តុះបណ្តាលសម្រាប់ស្ត្រីក្នុងវិស័យសិល្បៈនិងនិរន្តរភាព
គាត់បានធ្វើការជាមួយគ្រូបណ្តុះបណ្តាលដើម្បីរៀបចំផ្តល់នូវវគ្គសិក្សាសម្រាប់ពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមសិល្បការនី មេធា នៅសៀមរាប ដែលវគ្គនេះផ្តោតសំខាន់ទៅលើ ការធ្វើផែនការជាក្រុម ការអភិវឌ្ឍនិងការច្នៃប្រឌិត និងការដោះស្រាយបញ្ហា ក្នុងនាមជាអ្នកដឹកនាំក្រុម ។ គោលដៅរបស់គាត់គឺដើម្បី ជំរុញអោយមានការចូលរួមពីស្រ្តី ទាំងសកម្មភាព ទាំងគំនិតក្នុងវិស័យសិល្បៈ លើកពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសិល្បៈ។
ឡឹប កើ កើតក្នុងឆ្នាំ ១៩៨០ ជាអ្នកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកឡឹប កើ គឺជាស្ថាបនិកអក្សរយូនីកូដចាម្ប៍ កម្មវិធីសិក្សាភាសាចាម្ប៍ និងអ្នកស្រាវជ្រាវភាសាវិទ្យាអូស្ត្រូណេស៊ីនិងវប្បធម៌ចាម្ប៍នៅកម្ពុជា។ សព្វថ្ងៃលោកជានិស្សិតថ្នាក់អនុបណ្ឌិតភាសានៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ លោកបានចេញស្នាដៃជាច្រើនដែលរួមមានដូចជា សៀវភៅសិក្សាភាសាចាម្ប៍ រឿងនិទានចាម្ប៍នៅកម្ពុជា និងកំណាព្យភាសាចាម្ប៍។
គម្រោង៖ ប្រមូលនិង ចងក្រង កំណាព្យចាម្ប៍បុរាណ (ហ្ពានឺទាំពរនិងកកវាំង)
ហ្ពានឺទាំពរនិងកកវាំង (សារកថា) ជាកំណាព្យសឹងតែមិនមានអ្នកចេះសូត្រទៅហើយនាពេលបច្ចុប្បន្ននេះ។ អត្ថរសនិងអត្ថរូបដ៏ល្អនៃកំណាព្យទាំងនេះបានលាក់ខ្លួនក្នុងបង្វិចតាមគេហដ្ឋានរបស់ម្ចាស់ផ្ទាល់ព្រោះគេខំថែរក្សាពីដូនតាគេតៗមក។ គម្រោងស្រាវជ្រាវនេះនឹងធ្វើយ៉ាងណាឲ្យកំណាព្យនេះរស់ឡើងវិញដើម្បីជាបច្ច័យសម្រាប់ជនជាតិចាម្ប៍ផ្ទាល់ ក៏ដូចជាអ្នកស្នេហាកំណាព្យ បានសិក្សាបន្ត ហើយជួយបង្កើតស្នាដៃថ្មីសម្រាប់វប្បធម៌ជាតិកម្ពុជា។
ម៉ាន់ ចន្ថា ជាសិល្បការនី និងជាអ្នកគ្រប់គ្រងសិល្បៈនៅក្នុងសហគមន៍ ជនជាតិដើមគ្រឹងនៅភូមិអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
គម្រោង៖ កម្មវិធីរំលឹកសិល្បៈជនជាតិដើមគ្រឹង
ជាកម្មវិធីរៀបចំអោយមានសិល្បករជនជាតិដើមភាគតិចគ្រឹង ចំនួន ១០ ក្រុមចូលរួមក្នុងកម្មវិធីនេះដើម្បីរំលឹក បង្ហាញ សិល្បៈរបស់ពួកគាត់ នឹងបង្ហាញដល់សាធារណជនអោយបានទស្សនា និងបានស្គាល់ប្រពៃណី និងការបង្កើតថ្មី របស់ពួកគាត់តាមរយៈការបង្ហាញ ស្នាដៃសិល្បៈជាច្រើនរបស់ជនជាតិដើមភាគតិចគ្រឹង មកពី ៩ ភូមិផ្សេងៗគ្នាក្នុងខេត្តរតនគិរី ដែលពុំធ្លាប់បង្ហាញពីមុនមក។
ម៉ៅ សុវណ្ណឌី ជាមន្ត្រីចូលនិវត្តន៍ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ។ លោកត្រូវបានតែងតាំងជាជំនួយការក្រសួងវប្បធម៌ និង វិចិត្រសិល្ប:ប្រចាំខេត្តកំពង់ធំ ចាប់តាំងពីឆ្នាំ២០២០ រហូតមកទល់សព្វថ្ងៃ។ ក្រៅពីនេះ គាត់មានការយកចិត្តទុកដាក់ខ្លាំងក្នុងការគាំទ្រ ថ្នាក់សិល្បៈសហគមន៍ ដែលគាត់បានបង្កើតប្រមាណ ១៣ថ្នាក់ក្នុងសហគមន៍ផ្សេងៗគ្នាក្នុងខេត្តកំពង់ធំ។ គាត់ធ្លាប់ទទួលបានពានរង្វាន់ដូចជាជ័យលាភីពានរង្វាន់ អក្សរសិល្ប៍ និង កំណាព្យទូទាំងប្រទេស។
គម្រោង៖ ការបង្កើតក្លឹបសិល្ប: របាំភូមិបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ
ការបង្កើតក្លឹបសិល្ប:យុវជនសហគមន៍នេះ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយនៅក្នុងសហគមន៍នូវរបាំបុរាណ ប្រពៃណី និងដើម្បីអោយយល់ពីគុណតម្លៃរបស់សិល្បៈនិងវប្បធម៌របស់ពួកគេ។ ក្លឹបសិល្ប:យុវជនមានទីតាំងនៅក្នុងឃុំបឹងល្វា ដែលមានយុវជនចូលរួម ៤០នាក់មកពី ៩ភូមិផ្សេងៗគ្នា អាយុចន្លោះពី ៨ ទៅ១៨ឆ្នាំ។ ក្លឹបនេះត្រូវមានការចូលរួមគាំទ្រយ៉ាងខ្លាំងពីសហគមន៍ផ្ទាល់ ដើម្បីនិរន្តរភាពយូរអង្វែងរបស់សិល្បៈវប្បធម៌។
ម៉ិច សេរីរ័ត្ន កើតនៅឆ្នាំ ១៩៩៣ បានបញ្ចប់បរិញ្ញាប័ត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតេម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៨ ជាកន្លែងដែលនាងបានទទួលការបណ្តុះជំនាញ ថតរូប និងភាពយន្ត។ សេរីរ័ត្ន មានទស្សនវិស័យថា នាងនឹងបង្ហាញពីរឿងរ៉ាវនិងគុណតម្លៃនៃសោភណ្ឌជីវិតប្រចាំថ្ងៃដែលត្រូវបានគេមើលរំលង តាមរយៈកម្រងចក្ខុទស្សន៍ ព្រោះថា សិល្បៈមានតួនាទីសំខាន់ក្នុងការជួយដល់សុខមាលភាពផ្លូវចិត្តរបស់មនុស្ស។ សេរីរ័ត្នមើលឃើញថានាងមិនគ្រាន់តែជាអ្នកថតស្រ្តីមួយរូបនោះទេ តែជាពលរដ្ឋដែលមានទំនួលខុសត្រូវចំពោះមនុស្សជំនាន់នេះ និងជំនាន់ក្រោយ។”
គម្រោង៖ សាលាតូច បេះដូងធំ
គឺជាគម្រោងខ្សែភាពយន្តឯកសារខ្លីមួយដែលផ្តួចផ្តើមដោយ សេរីរ័ត្ន ជូឡាយ និងសុខឡេង ដើម្បីលើកកម្ពស់ការយល់ដឹងអំពី បញ្ហាប្រឈមរបស់ជនដែលមានពិការភាពផ្នែកបញ្ញា ស្មារតី ចិត្ត និងកាយសម្បទា និងការរើសអើងក្នុងសង្គម នៅក្នុងប្រទេសកម្ពុជា។ ខ្សែភាពយន្តនេះមានគោលបំណងបង្ហាញពីសាលាគំរូ ជាសាលាដែលចួលរួមប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងសង្គមចំពោះជនងាយរងគ្រោះទាំងនោះ។
សយ ច័ន្ទបូរី បច្ចុប្បន្នអនុប្រធាន នៃយុវជនល្ខោនខោលកម្ពុជា និងជាមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់តាំងពីឆ្នាំ២០១៦។ ឆ្នាំ២០១៥ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកល្ខោនខោល នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ក៏ជាអ្នករបាំសហសម័យ អ្នកដំឡើងរបាំ និងជាសិល្បករល្ខោនខោលផងដែរ។ គាត់ធ្លាប់ បានចូលរួមធ្វើការជាមួយគម្រោងជាតិ និងអន្តរជាតិជាច្រើន។ សព្វថ្ងៃនេះ គាត់ជាសមាជិកក្រុមសិល្បៈ SilverBell ហើយនឹងកំពុងតែបន្តការងារ និងចងក្រងស្រាវជ្រាវខាងផ្នែករបាំក្បាច់បុរាណខ្មែរ (ល្ខោនខោល)។
គម្រោង៖ ឈាមលើទឹក
ជាស្នាដៃរបាំសហសម័យថ្មីដែលបង្ហាញពីរឿងរ៉ាវរបស់ជីវិតស្ត្រីកម្ពុជានានា រួមមានភាពខ្លាំង និងបញ្ហាប្រឈម ដែលបានជួបប្រទះ និង ពុះពារជំនះឧបសគ្គជាច្រើននៅក្នុងជីវិតរបស់ពួកគេ។
ស្នាដៃនេះនឹងបង្ហាញពីស្ត្រីដែលបានប្រឡូកក្នុងសិល្បៈពេញមួយជីវិត និង អ្នកមិនមែននៅក្នុងសិល្បៈ។
វ៉ា បុប្ផារី
អ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យ
គម្រោង៖
បកប្រែសៀវភៅពិធីសំពះគ្រូក្នុងទម្រង់ភ្លេងមហោរី
ចាន់ វិត្ថារិន
សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
គម្រោង៖
បោះពុម្ពផ្សាយសៀវភៅអំពីសិល្បៈផ្ដិតពុម្ព
រី មុនីសុវណ្ណយ៉ា
អ្នករចនា និងសិល្បករ
គម្រោង៖
ពិព័រណ៍រូបថតតាមដងផ្លូវអមដោយការសម្ដែង
«ដាំបាយ និងសិទ្ធិ»
អន បញ្ញា
សាស្ត្រាចារ្យផ្នែកល្ខោននិយាយ
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
គម្រោង៖
ដំឡើងស្នាដៃរឿងល្ខោននិយាយ «ងងឹតទាំងថ្ងៃ»
សួស ស៊ីណាត
អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស នៅសហគ្រាសសង្គមហ្វារ
គម្រោង៖
មហោស្រព សិល្បៈ និងបរិស្ថាន ឆ្នាំ ២០១៩
ហង្ស សុខារ៉ូ
ផលិតករភាពយន្តឯករាជ្យ
គម្រោង៖
ការស្រាវជ្រាវ និងផលិតអត្ថបទកុន «ខ្យល់ទន្លេ»
ពីប្រពៃណីទំនៀមទំលាប់ និងអត្តសញ្ញាណ
ស្រ៊ុន រីដា
បញ្ចប់បរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈ
ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
គម្រោង៖
សិល្បៈផ្ដិតពុម្ព នៅកម្ពុជា
ណាង យ៉ាន់ណា
សម្របសម្រួលគម្រោង
នៃសមាគមសិល្បៈសុវណ្ណភូមិ
គម្រោង៖
ចងក្រងឯកសារអំពី
«ប្រវត្តិនៃសិល្បៈល្ខោនតុក្កតាឈើនៅកម្ពុជា»
ផល យូភា
អ្នករចនាក្រាហ្វិក
គម្រោង៖
ស្នាដៃគំនូរជីវចលអភិរក្សសត្វព្រៃ
«សុបិន»
ចាន់ ពិសី
សិល្បករផ្នែកគំនូរ
ចូលរួម International Children’s Content Right Fair, Thailand
ឃួន ច័ន្ទរស្មី
អ្នកគ្រប់គ្រងផ្នែកសិល្បៈ
ចូលរួម The Arts for Goods Fellowship Program, Singapore
សាយ តុលា
ការងារឯករាជ
ចូលរួម Internal Literature Festival, Nepal
សៅ ស្រីម៉ៅ
អ្នករចនារូបថតបែបឌីជីថល
គម្រោង៖
តំឡើងស្នាដៃរចនារូបថតឌីជីថល «ក្រោមទឹក»
ស៊ីវ សេរី
អ្នកថតរូប
គម្រោង៖
ស្នាដៃថតរូប ភាសាជាឧបសគ្គមួយ
យ៉េង ឈាងលី
អ្នកនិពន្ធ
គម្រោង៖
ប្រមូលម្តុំ និងបោះពុម្ភកំណាព្យក្នុងតំបន់ មានឈ្មោះថា «ឮសម្លេងអាស៊ាន»
ឈិត ចាន់ភីរ៉ាក់
សហស្ថាបនិក និងជានាយក អង្គការល្ខោនគំនិត
គម្រោង៖
ស្រាវជ្រាវអត្ថបទសរសេរ និងតំឡើងអត្ថបទល្ខោន «ឧកញ៉ាចតុរង្គយស»
ចាន់ ពិសី
សិល្បករផ្នែកគំនូរ
ចូលរួម International Children’s Content Right Fair, Thailand
ឃួន ច័ន្ទរស្មី
អ្នកគ្រប់គ្រងផ្នែកសិល្បៈ
ចូលរួម The Arts for Goods Fellowship Program, Singapore
សាយ តុលា
ការងារឯករាជ
ចូលរួម Internal Literature Festival, Nepal