កម្មវិធី៖ ធ្វើការលើកម្មវិធីទាំងអស់របស់យើង
គោលដៅ៖ សហគមន៍សិល្បៈទាំងក្នុង និងក្រៅប្រទេសកម្ពុជា និងសហគមន៍នៅសៀមរាប
រថយន្តតន្ត្រីទិព្វខ្មែរមានបេសកកម្មនាំយកតន្ត្រីបុរាណទៅកាន់ភូមិនានាទូទាំងប្រទេសកម្ពុជា ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលពុំសូវមានឱកាសបានទស្សនាផ្ទាំងទស្សនីយភាព។ រថយន្តតន្ត្រីទិព្វខ្មែរ ជាគម្រោងឯករាជ្យបង្កើតឡើងដោយលោក អាន ចនផន ជាស្ថាបនិក និង Steve RIEGE ក្នុងឆ្នាំ២០១២។ ពួកគាត់ធ្លាប់បានទស្សនាការសម្ដែងរបស់តាហៃ នៅតំបន់ដាច់ស្រយាលមួយខេត្តឧត្តរមានជ័យ និងបានឃើញអ្នកភូមិចេញមកស្ដាប់ការប្រគំតន្ត្រីបុរាណដោយផ្ទាល់ជាលើកទីមួយក្នុងជីវិត។ ដូច្នេះគម្រោងរថយន្តតន្ត្រីទិព្វខ្មែរក៏ចាប់ផ្ដើមឡើងដោយចេញសម្ដែងទូទាំងប្រទេសកម្ពុជា។ ដោយមានអ្នកនាង ថន សីម៉ា ដឹកនាំ រហូតមកដល់ពេលនេះ គម្រោងនេះបានចេញសម្ដែងគ្រប់ខេត្តនៅប្រទេសកម្ពុជា។
ហើយរថយន្តតន្ត្រីទិព្វបានក្លាយជាកម្មវិធីមួយរបស់អង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០១៧ ដូច្នេះយើងអាចធ្វើការរួមគ្នាដើម្បីពង្រីកវិសាលភាពការងារ និងឱកាសសម្ដែងផងដែរ។
ការសម្ដែងបន្ទាប់នឹងធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី ២៣ និង២៤ ខែធ្នូ ឆ្នាំ២០១៧នេះ!