In Ongoing

ការងារយើង៖ វគ្គបណ្ដុះបណ្ដាលអភិវឌ្ឍន៍អាជីពការងារ

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ សិស្សសិល្បៈ

professional-image

យើងរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍន៍អាជីពការងារជារៀងរាល់ខែ សម្រាប់​សិល្បករ អ្នកគ្រប់គ្រង សិស្ស-និស្សិត និងអ្នកជំនាញបច្ចេកទេស។ វគ្គបណ្តុះបណ្តាលទាំងនេះ ផ្តោតលើជំនាញចាំបាច់ដើម្បីទទួលបានការងារល្អ និងប្រាក់បៀរវត្សរ៍ខ្ពស់ ក្នុងវិស័យសិល្បៈ ហើយវគ្គទាំងនេះ បើកទូលាយសម្រាប់​សាធារណជនផងដែរ។

សម្រាប់វគ្គថ្មីរួមមាន៖

២៩ តុលា៖ សិល្បៈនៃការធ្វើការងារជាក្រុម

២៦ វិច្ឆិកា៖ សិល្បករអាជីព

២៤ ធ្នូ៖ សិល្បៈនៃការគ្រប់គ្រងថវិកាផ្ទាល់ខ្លួន

២៨ មករា៖ សិល្បៈនៃការលក់

២៥ កុម្ភៈ៖ សារៈសំខាន់នៃកិច្ចសន្យា

២៥ មីនា៖ ការកំណត់គោលដៅ និងផែនការ

២៩ មេសា៖ សិល្បៈនៃការធ្វើការងារជាក្រុម

២៧ ឧសភា៖ សិល្បករអាជីព

២៤ មិថុនា៖ សិល្បៈនៃការគ្រប់គ្រងថវិកាផ្ទាល់ខ្លួន

២៩ កក្កដា៖ សិល្បៈនៃការលក់

២៦ សីហា៖ សារៈសំខាន់នៃកិច្ចសន្យា

១៦ កញ្ញា៖ ការកំណត់គោលដៅ និងផែនការ

វគ្គបណ្តុះបណ្តាលទាំងនេះ នៅមជ្ឈ​មណ្ឌល​អប់រំ​សិល្បៈ និង​វប្ប​ធម៌​ បរិវេណ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី ម៉ោង ៨.៣០ ព្រឹក ដល់ម៉ោង ៥.៣០ ល្ងាច រួមទាំងម៉ោងសម្រាកញ៉ាំអាហារថ្ងៃត្រង់។ តម្លៃចូលរួមវគ្គបណ្ដុះបណ្ដាលនេះពេញមួយថ្ងៃគឺ ២០,០០០រៀល/ម្នាក់។ ដើម្បីចុះឈ្មោះចូលរួម សូមទាក់ទងតាមរយៈអ៊ីម៉ែល៖ sormanak@cambodianlivingarts.org​។ (បញ្ជាក់៖ វគ្គនេះ ធ្វើឡើងជាភាសាខ្មែរ)

មតិសិក្ខាកាម៖

“ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់! ខ្ញុំ​មាន​អារម្មណ៍​ថា អ្នក​រាល់​គ្នា​អាច​ចែក​រំលែក​គំនិត​យោបល់​របស់​ខ្លួន​ដោយ​សេរី ហើយ​គំនិត​ទាំង​នោះ​ត្រូវ​លើក​យក​មក​ពិភាក្សា។ ខ្ញុំ​បាន​រៀន​ពី​របៀប​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន។ ខ្ញុំ​បាន​រៀន​ពី​របៀប​ដែល​យើង​អាច​សន្សំ​ប្រាក់​សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​យើង​ចាស់។ វា​បង្ហាញ​ថា ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​តាំង​ពី​វ័យ​ក្មេង​ទៅ។”

ស៊ូ សេងហុង​ អ្នករបាំប្រពៃណី

“ខ្ញុំ​មាន​ក្ដី​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​អភិវឌ្ឍន៍​អាជីព​នេះ។ ខ្ញុំ​ទទួល​បាន​គំនិត​ច្រើន​ទាក់​ទង​យុទ្ធ​សាស្រ្ត​នៃ​ការ​លក់។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​អាច   អនុវត្ត​ចំណេះ​ដឹង​ពី​វគ្គ​នេះ​សម្រាប់​អាជីព​របស់​ខ្ញុំ​នា​ពេល​អនាគត។”

កេត សេងហ៊ុយ, និស្សិតផ្នែកគំនូរវិចិត្រកម្ម

Support us

follow us

Recent Posts

Start typing and press Enter to search