In Archive

ការងារយើង៖ សន្និសីទ ANCER

កម្មវិធី៖ ចំណោះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌
គោលដៅ៖ អ្នកគ្រប់គ្រងសិល្បៈ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ

conferent

នៅ​ខែ​មករា ឆ្នាំ​២០១៦ យើង​បាន​ប្រមូល​ផ្ដុំ​អ្នក​គ្រប់​គ្រង​សិល្បៈ អ្នក ស្រាវ​ជ្រាវ​វប្ប​ធម៌ និង​អ្នក​បង្កើត​គោល​នយោបាយ ចំនួន​១០០​រូប មក​ពី ២០ ប្រទេស មក​កាន់​រាជធានី​ភ្នំពេញ​សម្រាប់​សន្និ​សីទ​លើក​ទី​៣​នៃ​​បណ្តាញ​​អាស៊ី​​ប៉ាស៊ី​​ហ្វិកសម្រាប់​ការ​អប់រំ និង​ស្រាវ​ជ្រាវ​វប្បធម៌ (ANCER) ។ ANCER គឺ​ជា​បណ្តាញ​មួយ​ដែល​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ ក្នុង​វិស័យ​សិល្បៈ ដោយ​ផ្តោត​លើ​ការ​គ្រប់​គ្រង​សិល្បៈ និង​គោល​នយោបាយ​វប្ប​ធម៌​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្នុង​រយៈ​ពេល​៣​ថ្ងៃ ប្រតិភូ​ដែល​មាន​អាយុ​ពី ២០ ទៅ​៧០​ឆ្នាំ មក​ពី​ក្រសួង​នានា ក្រុម​សហគមន៍ និង​អង្គការ ក្រៅ​រដ្ឋា​ភិ​បាល បាន​ចូល​រួម​ក្នុង​វគ្គ​សិក្សា​ដើម្បី​ស្វែង​យល់​ពី​ភាព​រឹង​មាំ និង​លទ្ធ​ភាព​ជោគ​ជ័យ​នៃ​ប្រព័ន្ធ​អេកូ​សិល្បៈ​ នៅ​ក្នុង​តំបន់​អាស៊ី។ យើង​បាន​បង្កើត​ប្រធាន​បទ​នេះ តាម​រយៈ​ការ​សន្ទនា​ជាមួយ​សហ​គមន៍​សិល្បៈ នៅ​កម្ពុជា។

  • ដៃគូ៖ ANCER គឺ​ជា​ការ​ផ្តួច​ផ្តើម​មួយ​របស់​សាលា​សិល្បៈ LASALLE College of the Arts ប្រទេសឹង្ហបូរី។ សន្និ​សីទ​នៅ​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​រៀបចំ​ដោយ វិទ្យា​ស្ថាន​បារាំង​ប្រចាំ​កម្ពុជា (Institut français du Cambodge)។
  • កាលបរិច្ឆេទ៖ ១០-១២ ខែមករា ២០១៦
  • ព័ត៌​មាន​បន្ថែម៖ សូម​ចុច​ទាញ​យក​សៀវ​ភៅ​ព័ត៌​មាន​សន្និ​សីទ។

សម្រង់សម្ដី

“ខ្ញុំ​ចង់​ជួបយុវ​ជន​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​វប្ប​ធម៌​នៅ​ក្នុង​តំបន់​នេះ​កាន់តែ​ច្រើន​ឡើង ដើម្បី​សន្ទនា​គ្នា…  បន្ទាប់​មក​ត្រឡប់​ទៅ​តៃ​វ៉ាន់​វិញ ខ្ញុំ​នឹង​បន្ត​ទំនាក់​ទំនង​ជាមួយ​អ្នក​ទាំង​អស់​គ្នា។”

YU Chuchun – នាយក​ដ្ឋាន​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​វប្ប​ធម៌​ ​តៃវ៉ាន់

“[ខ្ញុំ​មក​ចូល​រួម​​ ANCER ដើម្បី] បង្កើត​ទំនាក់​ទំនង​ក្រៅ​ផ្លូវ​ការ ដូច្នេះ​ខ្ញុំ​អាច​ស្គាល់​មនុស្ស​ជា​ច្រើន ហើយ​អាច​បន្ត ដំណើរ​ទៅ​មុខ​ទៀត​បាន – បង្កើត​​បណ្តាញ​​ក្នុង​​តំបន់​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​។”

Janet PILLAI អ្នកស្រាវជ្រាវវប្បធម៌ឯករាជ្យ

Support us

follow us

Recent Posts

Start typing and press Enter to search