In Ongoing

ការងារយើង៖ សន្និសីទ

កម្មវិធី៖ ចំណេះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ និស្សិត បញ្ញាវន្ត អ្នកគ្រប់គ្រងសិល្បៈ អ្នកស្រាវជ្រាវ អ្នកគាំទ្រ និងផ្សេងៗ

conferent-normal

ស្ថិត​ក្នុង​កម្ម​វិធី​ចំណេះ​ដឹង បណ្តាញ និង​គោល​នយោ​បាយ​របស់​សិល្បៈ​ខ្មែរ​អមតៈ យើង​បាន​រៀប​ចំ​សន្និ​សីទ​នៅ​កម្ពុជា ជា​មធ្យោ​បាយ​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ និង​អភិវឌ្ឍន៍​ចំណេះ​ដឹង ជំនាញ និង​បទ​ពិសោធន៍​នៅ​ក្នុង​វិស័យ​សំខាន់ៗ។ រហូត​មក​ដល់​ឆ្នាំ២០១៧​នេះ  យើង​បាន​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ រួម​មាន​៖

  • ១១- ១២ ខែមីនា៖ សិល្បៈ និងការចងចាំ
  • ទីតាំង៖ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង រាជ​ធានី​ភ្នំ​ពេញ
    សន្និ​សីទ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សហការ​ជាមួយ​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កម្ម​វិធី​រួម​មាន កិច្ច​ពិភាក្សា​អំពី​ប្រសិទ្ធ​ភាព​របស់​សិល្បៈ ក្នុង​ការ​ព្យា​បាល និង​តួនាទី​​សិល្បៈ​ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គម។ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក Robert Bosch Stiftung សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង និង​អង្គការ​អម្រឹតា​សិល្បៈ សម្រាប់​ការ​គាំទ្រ និង​សហការ​ជា​ដៃ​គូ​កម្ម​វិធី​នេះ។ សូម​អាន​បន្ថែម​នៅ​ទី​នេះ (ជា​ភាសា​ខ្មែរ)។

 

  • ១២-១៣ ខែ​មិថុនា៖ សន្និ​សីទ និង​សិក្ខា​សាលា​អំពី​ការ​គ្រប់​គ្រង​សិល្បៈ
  • ទីតាំង៖ សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ រាជ​ធានី​ភ្នំពេញ
    ចំនុច​សំខាន់​នៃ​កម្ម​វិធី​រយៈ​ពេល២​ថ្ងៃ​នេះ គឺ​ផ្តល់​ឱកាស​ដល់​អ្នក​គ្រប់​គ្រង​សិល្បៈ និង​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​សិល្បៈ​មក​ពី​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​ពិភាក្សា​គ្នា​អំពី​ការ​គ្រប់​គ្រង​សិល្បៈ​​នា​ពេល​បច្ចុប្បន្ន និង​អនាគត​នៅ​កម្ពុជា។ គោល​បំណង​នៃ​សិក្ខា​សាលា​នេះ​ គឺ​បង្កើត​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ កម្ម​វិធី​​បណ្តុះ​បណ្តាល និង​​អប់រំ លើជំនាញ​គ្រប់​គ្រង​សិល្បៈ​នា​ពេល​អនា​គត។ រី​ឯ​សន្និ​សីទ​វិញ រៀប​ចំ​ឡើង​សម្រាប់​និស្សិត និង​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​នេះ ដែល​ចង់​ស្វែង​យល់​បន្ថែម​អំពី​ការ​គ្រប់​គ្រង​សិល្បៈ។ យើង​បាន​ស្តាប់​អ្នក​គ្រប់​គ្រង​សិល្បៈ ដែល​មាន​បទ​ពិសោធន៍​នៅ​កម្ពុជា ក៏​ដូច​ជា​បាន​រៀន​សូត្រ​នូវ​គំរូ​កម្ម​វិធី​សិក្សា​ជំនាញ​គ្រប់​គ្រង​សិល្បៈ​នៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ។ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ សាកល​វិទ្យាល័យ​សិល្បៈ​តូក្យូ អង្គ​ការ​អម្រឹតា​សិល្បៈ មហា​វិទ្យា​ល័យ LASALLE COLLEGE of Arts ប្រទេស​សឹង្ហបុរី និង លោក Tony Miccoci សម្រាប់​វត្ត​មាន​ចូល​រួម​កម្ម​វិធី​នេះ។

សម្រាប់ឆ្នាំ២០១៦ កម្មវិធីរបស់យើងរួមមាន៖

អ្នក​គ្រប់​គ្រង​សិល្បៈ អ្នក​ដឹក​នាំ​វិស័យ​វប្ប​ធម៌ អ្នក​ស្រាវ​ជ្រាវ​វប្ប​ធម៌ និង​អ្នក​បង្កើត​គោល​នយោ​បាយ​ជាង​១០០​នាក់ មក​ពី ២០​ប្រទេស​បាន​ចំណាយ​ពេល​៣​ថ្ងៃ នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្វែង​យល់​ពី ‘ភាព​រឹង​មាំ និង​លទ្ធ​ភាព​ជោគ​ជ័យ​នៃ​ប្រព័ន្ធ​អេកូ​សិល្បៈ​នៅ​ក្នុង​តំបន់​អាស៊ី’។

បុគ្គល​៥០​រូប មក​ពី​២២​ប្រទេស ដែល​ធ្វើ​ការ​លើ​ការ​អភិ​វឌ្ឍ និង​ស្តារ​វប្ប​ធម៌​ឡើង​វិញ ភាព​រឹង​មាំ​របស់​យុវ​ជន និង​គំនិត​បង្កើត​ថ្មី​នៃ​សង្គម បាន​មក​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ​ដើម្បី​ពិភាក្សា​គ្នា​ពី​តួនាទី​របស់​សិល្បៈ​ក្នុង​ការ​កសាង​សន្តិភាព។

ខែ​មេសា៖ និរន្តរ​ភាព​ក្នុង​វិស័យ​សិល្បៈ​ទស្ស​នីយ​ភាព

  • ទីតាំង៖ វិទ្យា​ស្ថាន​បារាំង​ប្រចាំ​កម្ពុជា

ដោយ​រួម​សហការ​ជាមួយ​សហ​គ្រាស​សង្គម​ហ្វារ​ពន្លឺ​សិល្បៈ យើង​បាន​រៀប​ចំ​សន្និ​សីទ​មួយ​ដែល​ជា​ផ្នែក​នៃ​កម្ម​វិធី​សៀក ទីនេះ ទីនោះ។ ប្រធាន​បទ គឺ និរន្តរ​ភាព​ក្នុង​វិស័យ​សិល្បៈ​ទស្ស​នីយ​ភាព។ ហើយ​អ្នក​ចូល​រួម​ភាគ​ច្រើន គឺ​ជា​សិល្ប​ករ​វ័យ​ក្មេង និង​និស្សិត។ កម្ម​វិធី​នេះ ឧបត្ថម្​​ថវិកា​ដោយ​សហ​ភាព​អឺរ៉ុប “វប្បធម៌​ជា​វ៉ិច​ទ័រ​សម្រាប់ លទ្ធិ​ប្រជា​ធិប​តេយ្យ និង​កំណើន​សេដ្ឋ​កិច្ច” និង​មូល​និធិ​អន្តរ​ជាតិ​នៃ​អង្គការ​យូណេស្កូ​សម្រាប់​វប្ប​ធម៌​ចំរុះ។

  • ខែវិច្ឆិកា៖ ក្រុម​ការងារ​គ្រួសារ​តុក្កតា​កម្ពុជា
  • ទីតាំង៖ មជ្ឈ​មណ្ឌល​បេតិ​កភណ្ឌ ខេត្ត​សៀម​រាប

កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ នៅ​ខេត្ត​សៀម​រាប​ដែល​មាន​អ្នក​ចូល​រួម​៨​នាក់ មក​ពី​ក្រុម​សិល្បៈ និង​អង្គ​ការ​ចំនួន​១៩ បាន​ពិភាក្សា​គ្នា អំពី​យុទ្ធ​សាស្ដ្រ​ដើម្បី​ពង្រឹង និង អភិវឌ្ឍន៍​វិស័យ​តុក្កតា​កម្ពុជា​ឲ្យ​ក្លាយ​ជា​ទម្រង់​សិល្បៈ។សូម​ទាញ​យក​របាយ​ការណ៍​នៅ​ទី​នេះ​។

Support us

follow us

Recent Posts

Start typing and press Enter to search