សិក្ខាសាលាសរសេរល្ខោន2017-11-072022-05-25https://www.cambodianlivingarts.org/wp-content/uploads/2017/08/logo_cla-1.pngCambodian Living Artshttps://www.cambodianlivingarts.org/wp-content/uploads/2017/05/workshop-banner.jpg200px200px
កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ សិល្បករ
យើងនឹងរៀបចំសិក្ខាសាលានេះចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ សហការរៀបចំដោយ Ex-Theatre Asia ដោយផ្ដោតជាពិសេសរបៀបរៀបចំ គ្រោងរឿងសម្រាប់ការសម្ដែងល្ខោន។ ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍តែងរឿងខ្លី រឿងប្រលោមលោក កំណាព្យ អត្ថបទកាសែត អត្ថបទរឿងនានា ឬបទពិសោធន៍សម្ដែង (កាន់តែប្រសើរ) អាចដាក់ពាក្យមកឥឡូវនេះ។ យើងជ្រើសរើសសិក្ខាកាមចូលរួមចំនួន ៨ នាក់!
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ៣ ខែមិថុនា ២០២២ | សាក់សួរព័ត៌មានបន្ថែម៖ ០១០ ៩៤ ១២ ២៤ | អ៊ីមែល៖ sormanak@cambodianlivingarts.org
បេក្ខជនជាប់ពាក្យ នឹងទទួលបានការជូនដំណឹង!
យើងខ្ញុំត្រូវការជ្រើសរើស តួសម្ដែង និងអ្នកដេញចម្រៀងចាប៉ី ចំនួន ២រូប សម្រាប់ល្ខោននិយាយា រឿង «ចាប៉ី» ដែលស្នាដៃនេះ នឹងត្រូវសម្ដែងក្នុងកម្មវិធី «មហោស្រពសិល្បៈដើម្បីសន្តិភាព» ក្នុងខែវិច្ឆិកា ខាងមុខនេះ។ បេក្ខជនកម្ពុជាដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យមកឥឡូវនេះ។ សម្រាប់ព័ត៌មានបន្ថែម និងពាក្យស្នើសុំ សូមទាញយកទីនេះ។
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ២២ កក្កដា ២០១៩ ត្រឹមម៉ោង៥.៣០ល្ងាច
ទូរស័ព្ទទំនាក់ទំនង៖ 086-895-556
យើងខ្ញុំបើកទទួលពាក្យស្នើសុំចូលរួម សិក្ខាសាលារចនាម៉ូតឆាកសម្ដែង ចំនួន ៩កន្លែង សម្រាប់សិល្បករ ឬអ្នកធ្វើការក្នុងវិស័យសិល្បៈដែលចង់អភិវឌ្ឍជំនាញខ្លួនឯងបន្ថែម។ បេក្ខជនដាក់ពាក្យត្រូវមានបទពិសោធន៍បីឆ្នាំផ្នែករចនាម៉ូតឆាក លើទម្រង់ណាមួយដូចជា សិល្បៈចក្ខុទស្សន៍ ល្ខោន តន្ត្រី របាំ កុន ស្ថាបត្យកម្ម រចនាខាងក្នុង ឬរចនាសម្លៀកបំពាក់ជាដើម។ សិក្ខាសាលានេះ រៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ សហការជាមួយសាលាជាតិនៃសិល្បៈតុបតែង (École Nationale Supérieure des Arts Décoratifs) និងមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សិក្ខាសាលានេះ ធ្វើឡើងជាភាសាអង់គ្លេសអមដោយបំណកប្រែជាភាសាខ្មែរ។
កាលបរិច្ឆេទ៖ ១៥-១៨ កុម្ភៈ ២០១៩ ម៉ោង ៨ព្រឹក-១២ថ្ងៃត្រង់
ទីតាំង៖ មហាវិទ្យាល័យតូរ្យតន្ត្រី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ៧ កុម្ភៈ ២០១៩ ត្រឹមម៉ោង៥ល្ងាច
អំពីសិក្ខាសាលា៖ ចាប់ផ្ដើមពីការនិទានរឿងទៅជាសកម្មភាពសម្ដែង
មានរឿងរ៉ាវរាប់មិនអស់ដែលត្រូវនិទាន ហើយក៏មានវិធីសាស្ត្រច្រើនបែបណាស់ដែរក្នុងការនិទានរឿងទាំងអស់នោះ។ មិនថាយើងសរសេរអត្ថបទអធិប្បាយ រឿងខ្លី រឿងប្រលោមលោក ឬរឿងល្ខោននោះទេ ការយល់ដឹងអំពីប្រភេទផ្សេងៗនៃការនិទានរឿងអាចជួយឱ្យយើងនិទានរឿងកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
រឿងរ៉ាវបង្រៀនយើងអំពីជីវិត អំពីខ្លួនយើង និងអំពីអ្នកដទៃ។ ប៉ុន្តែការនិទានរឿងមិនមែនគ្រាន់តែជាអ្វីដែលយើងអាចទទួលបានដោយគ្រាន់តែអង្គុយរៀនក្នុងវគ្គមួយនោះទេ។ វាជាដំណើរការ សាកល្បង និងបង្កើតកំហុសដើម្បីឈានដល់ភាពស្ទាត់ជំនាញ។ វាទាមទារឱ្យមានភាពច្នៃប្រឌិត ចក្ខុវិស័យ ជំនាញ ការហ្វឹកហាត់ និងក្ដីស្រឡាញ់។
សិក្ខាសាលានេះនឹងមានរួមបញ្ចូលអន្តរសកម្មភាព និងការបណ្ដុះមូលដ្ឋានគ្រឹះដល់សិក្ខាកាមក្នុងការយល់ដឹងអំពីបច្ចេកទេសតែងនិពន្ធរឿងសម្រាប់ការនិទានលើឆាក។
តើការនិទានរឿងគឺជាអ្វី? និយមន័យការនិទានរឿងតាមបែបល្ខោន ភាពខុសគ្នារវាងការនិទានរឿង និងល្ខោននាដកម្ម វិធីសាស្រ្តនិទានរឿង រចនាសម្ព័ន្ធ គ្រោងរឿង នឹងជាចំណុចផ្ដោតក្នុងសិក្ខាសាលានេះ។
មេរៀនខាងលើនឹងមានបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលដ៏សកម្មរយៈពេល ៧ ថ្ងៃ រួមមាន ទ្រឹស្ដី ធាតុចូលដែលអាចមើលឃើញ (visual exposure input) ការអនុវត្តជាក់ស្តែង ការហ្វឹកហាត់ សកម្មភាពផ្លាស់ប្ដូរ មតិត្រឡប់ និងការបង្ហាញស្នាដៃ។ តាមរយៈសិក្ខាសាលានេះផងដែរ សិក្ខាកាមនឹងរៀនវាក្យសព្ទសិល្បៈ ដែលជួយឱ្យការបង្ហាញរបស់ពួកគេកាន់តែសេរី បញ្ចូលពុទ្ធិ វប្បធម៌ និងទស្សនៈនយោបាយ ប្រកបដោយប្រសិទ្ធភាព និងតាមបែបសិល្បៈទៅក្នុងសកម្មភាពអនុវត្តន៍របស់ពួកគេ។ សិក្ខាកាមនីមួយៗត្រូវបានលើកទឹកចិត្តឱ្យសម្រេចស្នាដៃតូចមួយនៅចុងបញ្ចប់នៃសិក្ខាសាលានេះ។
យើងរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាទៀងទាត់សម្រាប់អភិវឌ្ឍជំនាញ និងចំណេះដឹងដែលសិល្បករ និងអ្នកបម្រើការងារផ្សេងទៀតឲ្យយើងដឹងថាពួកគាត់ត្រូវការជាចាំបាច់ ដែលមានចាប់ពីជំនាញសិល្បៈ ដល់ជំនាញបច្ចេកទេស ដូចជាសំឡេង និងពន្លឺ ព្រមទាំងជំនាញគ្រប់គ្រងផងដែរ។
សម្រាប់ឆ្នាំ ២០១៧ យើងបានរៀបចំវគ្គបណ្តុះបណ្តាលដូចជា៖
ជំនាញតែងនិពន្ធ៖ នៅខែកក្កដា ឆ្នាំ២០១៧ យើងបានដឹកនាំគម្រោងនិវាសនដ្ឋានរយៈពេល២សប្តាហ៍នៅមជ្ឈមណ្ឌលបេតិកភណ្ឌ នៅខេត្តសៀមរាប សម្រាប់ការបណ្តុះបណ្តាលសិល្បករប្រពៃណីអំពីជំនាញតែងនិពន្ធ។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ ពួកគាត់បានបង្ហាញស្នាដៃតែងនិពន្ធថ្មីៗដែលខ្លួនបានបង្កើតឡើងនៅក្នុងការប្រគំតន្ត្រីក្រៅផ្លូវការមួយនៅក្នុងខេត្តសៀមរាប។
ក្នុងខែកក្កដា ឆ្នាំ២០១៦ យើងបានរៀបចំសិក្ខាសាលាអ្នកនិពន្ធ និរ្មិត។ និស្សិតផ្នែកតែងនិពន្ធ និងតន្រ្តីករមកពីប្រទេសកម្ពុជា សហរដ្ឋអាមេរិក ភូមា និងឡាវ បានធ្វើការជាមួយសាស្រ្តាចារ្យ និងអ្នកនិពន្ធលំដាប់ពិភពលោក ក្រោមការរៀបចំដឹកនាំដោយអ្នកនិពន្ធជនជាតិខ្មែរ-អាមេរិកដ៏ល្បីឈ្មោះគឺ លោក អ៊ុង ជិនណារី។
ការគ្រប់គ្រងផលិតកម្ម៖ យើងបានគាំទ្រអង្គការអម្រឹតាសិល្បៈ (Amrita Performing Arts) ក្នុងការបង្កើតកម្មវិធីសិក្សាបណ្តុះបណ្តាល រយៈពេល៤សប្តាហ៍លើការគ្រប់គ្រងផលិតកម្ម។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលនេះ២ដងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយគ្រោងនឹងរៀបចំវាម្ដងទៀតនៅឆ្នាំ២០១៨ ។