In Ongoing

ការងារយើង៖ អាហារូបករណ៍​ទស្សន​វប្បធម៌

កម្មវិធី៖ ចំណេះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ និងអ្នកគ្រប់គ្រងក្នុងវិស័យសិល្បៈ

ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទស្សនៈ​វប្បធម៌ឆ្នាំ​២០១៨ ចាប់បើក​ហើយ!

ប្រសិន​បើ​អ្នក​ជា​សិល្បករ ឬអ្នក​គ្រប់​គ្រង​វប្បធម៌ ដែល​ចង់​ពង្រីក​ចំណេះ​ដឹង និង​បើក​ចំហរ​គំនិត ព្រម​ទាំង​ទឹក​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ និងវប្បធម៌​ ហើយ​ចង់​អភិវឌ្ឍន៍​ខ្លួន​បន្ថែម សូម​ចុច​ទាញ​យក​ពាក្យ​ស្នើ​សុំ​​នៅ​ទី​នេះ ​និងប្រញាប់​ដាក់​ពាក្យ​មក!

ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី៨ ខែមីនា ឆ្នាំ២០១៨ នេះ។

living-arts-fellows

កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ គឺជាកម្មវិធីអភិវឌ្ឍន៍អាជីពការងារសម្រាប់សិល្បករ និងអ្នកគ្រប់គ្រងសិល្បៈ។ យើងជ្រើសរើសបុគ្គលដែលមាន​គំនិត​ច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ដែលជាអ្នកដឹកនាំនៅក្នុងវិស័យពួកគាត់ និងជួយពួកគាត់ទទួលបានជោគជ័យក្នុងចក្ខុវិស័យនិងគុណតម្លៃរបស់ខ្លួន។

ក្នុងរយៈពេលពេញ1ឆ្នាំ សិស្សអាហារូបករណ៍របស់យើងបានជួបជាមួយសិល្បករ និងអ្នកដឹកនាំវប្បធម៌ មកពីជុំវិញ តំបន់ដោយបង្កើតបណ្តាញ​ជាមួយ​បុគ្គលដែលមានការច្នៃប្រឌិតថ្មីៗធ្វើការក្នុងវិស័យសិល្បៈនិងវប្បធម៌សព្វថ្ងៃ។ ពួកគាត់បានស្វែងយល់ពីប្រធានបទទាក់ទងនឹង​ការងាររបស់ខ្លួនក្នុងវិស័យ​សិល្បៈ និងអភិវឌ្ឍន៍ទស្សនៈផ្ទាល់ខ្លួន ទស្សនៈអាជីពការងារ និងទស្សនៈវប្បធម៌របស់ខ្លួន។

អ្នកដឹកនាំជាន់ខ្ពស់ក្នុងសហគមន៍សិល្បៈ បានជួយយើងក្នុងការអភិវឌ្ឍកម្មវិធីនេះ។ កម្មវិធីនេះផ្តោតសំខាន់លើ ការស្រាវជ្រាវ និងការវិភាគនានា ដែល​ផ្តល់ឱកាសឲ្យសិស្សានុសិស្សរបស់យើងបានយល់ពីការអនុវត្តន៍ជាសកល និងការសិក្សាករណីផ្សេងៗ ហើយលើកទឹកចិត្តឲ្យមានវេទិកតស៊ូមតិ ដែល​បង្ហាញពីគំនិតនិងមតិផ្ទុយគ្នា។

ជួបជាមួយ​អ្នក​ទទួល​អាហារូបករណ៍​ទស្សន​វប្បធម៌​ឆ្នាំ២០១៨

arun

គីម អាន អារុណ

អារុណ ជា​អ្នក​និពន្ធ និង​ជា​អ្នកគ្រប់គ្រង​អត្ថបទ​ភាពយន្ត​ក្នុង​ផលិតកម្ម​ខ្មែរមេគង្គ​​តាំង​ពី​ឆ្នាំ ២០០៦។ គាត់​ជា​អតីត​អ្នកគ្រប់គ្រង​អត្ថបទ​ភាពយន្ត​ក្នុង​រឿង​ភាគ​ដ៏ល្បីមួយ​គឺរឿង រសជាតិជីវិត។ អារុណ បាន​និពន្ធ​សៀវ​ភៅ​កុមារ និង​រឿង​ខ្លី​ដែល​មាន​ចំណង​ជើង “Crush Collection”។ គាត់​បាន​ចូល​រួម​កម្មវិធី Let’s Read​ របស់ Asia Foundation​ ដើម្បី​ផ្សព្វ​ផ្សាយ​ពីសៀវភៅ​អេឡិច​ត្រូនិច​សម្រាប់​កុមារ។ អារុណ បាន​ហាត់​រៀន​ភាសា​សញ្ញា ដោយ​គាត់​ជឿ​ជាក់​ថា​ភាសា​នេះ​អាច​ជួយ​ឲ្យ​ការងារ​ទំនាក់​ទំនង​របស់​គាត់​កាន់​តែ​មាន​ប្រសិទ្ធភាព និង​បង្កើន​គំនិត​ក្នុង​ការនិពន្ធ​របស់​គាត់​ផង​ដែរ។

yanna

ណាង យ៉ាន់ណា

យ៉ាន់ណា បាន​តំណាង​ឲ្យ​កម្ពុជា​​ក្នុង​កម្មវិធី ASEAN Puppetry Exchange (APEX)​។ តាម​រយៈ​កម្មវិធី​នេះ គាត់​បាន​ដឹក​នាំ​​សិល្បករ​ចូល​រួម​​វគ្គ​បណ្តុះ​បណ្តាល សិក្ខា​សាលា និង​ឱកាស​សម្តែង​ផង​ដែរ។ ធ្វើការ​ជាមួយ​សមាគម​សិល្បៈ​សុវណ្ណភូមិ គាត់​បាន​​បង្កើត​កម្ម​វិធីមួ​យ APEX-Fire ដោយ​មាន​ការ​សហការ​ជាមួយ APEX ក្នុង​គោល​បំណង​បង្កើន​ការយល់ដឹង​ពីការរើស​អើង ច្រណែន​ និង​យល់ច្រឡំ ដោយ​គាត់​បាន​យក​សិល្បៈ​ស្បែក​ជា​ឧបករណ៍​ក្នុង​ការ​លើកម្ពស់​សន្តិភាព និង​ការយោគយល់​គ្នា។ បច្ចុប្បន្ន យ៉ាន់ណា កំពុង​បន្ត​ការសិក្សា​ផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា។

bandaul

ស្រី បណ្ដូល

បណ្តូល គឺជា​សិល្បករ​ចក្ខុ​ទស្សន៍ ជា​គ្រូ​សិល្បៈ និង​ជា​សហស្ថាបនិក សាលាហ្វារ​ពន្លឺ​សិល្បៈ នៅ​ខេត្ត​បាត់ដំបង។ បណ្តូល ធ្លាប់​ចូលរួម​ការតាំង​ពិព័រណ៍​ស្នាដៃ​របស់​គាត់​ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​ដូច​ជា នៅ​ប្រទេស​ន័រ​វ៉េ ហ្វីលីពីន ថៃ អូស្ត្រាលី សឹង្ហបុរី ញូវយក ឡុន​ដុន​ អ៊ីស្តុនប៊ុល និង​ភូមា។ គាត់​បាន​បោះ​ពុម្ភ​ស្នាដៃ​សៀវ​ភៅ​របស់​គាត់​ចំនួន​ពីរ “មើល​អង្គរ” និង “ទឹកដី​សត្វ​ដំរី”។ បច្ចុប្បន្ន បណ្តូល កំពុង​សរសេរ​សៀវភៅ​ពី​ការចងចាំ​របស់​គាត់​កាល​ជា​ក្មេង​អន្តោ​ប្រវេសន៍​មួយ​រូប។

seyma-400

ថន សីម៉ា

សីម៉ា ជា​សហ​ស្ថាបនិក និង​ប្រធាន​សិល្បៈ​នៃ​រថយន្ត​តន្រ្តី​ទិព្វ​ខ្មែរ ដែល​បាន​នាំយក​តន្ត្រី​ខ្មែរ​ទៅ​បង្ហាញ​ជុំវិញ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៣។ អតីត​ជា​អ្នក​ចម្រៀង សីម៉ា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ផលិតកម្ម​វឌ្ឍរក្ស ដោយលោក អាន ចនផន។ បន្ទាប់មក សីម៉ា​ និង អាន បាន​បង្កើត​រថយន្ត​តន្រ្តី​ទិព្វ​ខ្មែរ ហើយ​បាន​អញ្ជើញ​សិល្បករ​មកពី​ខេត្ត​ផ្សេងៗ​គ្នា​ចូល​រួម​ក្នុង​គម្រោង​នេះ។ សីម៉ា ជឿជាក់​ថា​សិល្បករ​ខ្មែរ​ដែល​មិន​សូវ​មាន​ឈ្មោះ​បោះ​សម្លេង ត្រូវ​ការ​ឱកាស​ដើម្បី​ចេញ​សម្តែង​បង្ហាញ​ភាព​ប៉ិន​ប្រសប់​របស់​ពួកគេ ក៏​ដើម្បី​បន្ត​ចំណេះ​ដឹង​នោះ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ។ រថយន្ត​តន្រ្តី​ទិព្វ​ខ្មែរ បច្ចុប្បន្ន​គឺជា​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។

sotheary

យឹម សុធារី

សុធារី ជា​អ្នកព្យាបាល និង​ជា​អ្នកប្រឹក្សា​យោបល់​ឯករាជ្យ​មួយ​រូប ជាមួយ​នឹង​បទ​ពិសោធន៍​រយៈ​ពេល ១២ ឆ្នាំ ក្នុង​វិស័យ​អភិវឌ្ឍ​សង្គម។ គាត់​ក៏​ធ្លាប់​បាន​ចូល​រួម​ការងារ​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ។ គាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិតសៀវភៅ​មួយ​មាន​ឈ្មោះ​ថា “Understanding Trauma in Cambodia”។ សុធារី បាន​យក​សិល្បៈ និង​វប្បធម៌​ជាគោល​ក្នុង​ការងារ​របស់​គាត់ ជាមួយ​អ្នក​ដែល​មាន​របួស​ផ្លូវ​ចិត្ត​ពី​សម័យ​ខ្មែរក្រហម។ ការងារ​របស់​គាត់​បច្ចុប្បន្ន​ផ្តោត​សំខាន់​លើ​អំពីហិង្សា​ផ្លូវ​ភេទ ហើយ​គាត់​បាន​ធ្វើ​សៀវភៅ​មួយ “Past and the Present of Forced Marriage Survivors; Experience toward Healing”។ សុធារី ទទួល​បាន​បរិញ្ញា​បត្រ​ជាន់ខ្ពស់​ផ្នែក​ប្រឹក្សា​ចិត្ត​សាស្រ្ត នៅឆ្នាំ ២០១០ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

មតិរបស់សិស្សអាហារូបករណ៍៖

“ខ្ញុំ​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន។ វា​ពិត​ជា​ឱកាស​ដ៏ល្អ ដើម្បី​ជួប​ជុំ​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង​ជាមួយ​ស្ថាប័ន​ផ្សេងៗ​គ្នា ទាំង​ស្ថាប័ន​រដ្ឋ និង​ឯកជន។ យើង​បាន​បង្កើត​បណ្តាញ​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា។ “

“ការ​សន្និដ្ឋាន​គឺ ខ្ញុំ​ជា​អ្នក​ដឹកនាំ​វប្បធម៌។ ខ្ញុំ​មិន​បាន​គិត​ដូច្នេះ​ពី​មុន​មក​ទេ។ ឥឡូវ​នេះ ខ្ញុំ​យល់​ថា ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​បន្ថែម​ទៀត។ “

“ការ​ជួប​ជាមួយ​សិល្បករ​/សិល្បការិនី​ទាំង​នោះ ជួយ​យើង​ឲ្យ​ដឹង ប្រៀប​ធៀប​ភាព​ស្រដៀង​គ្នា និង​ភាព​ខុស​គ្នា​របស់​យើង និង​រៀន​ពី​កិច្ច​សហការ​​ដែល​​យើង​អាច​​នឹង​ធ្វើ​បាន។”

កម្មវិធី

មានផ្នែកចំនួន៣សំខាន់ៗ៖

  • កម្មវិធីបន្តបន្ទាប់គ្នានៃ “ជំនួបសិល្បៈអមតៈ” ចំនួន ៤ – វគ្គសិក្សាចុងសប្តាហ៍នៅតាមទីតាំងសិល្បៈជុំវិញ ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពី​ប្រធានបទ​មួយ តាមរយៈការពិភាក្សា លំហាត់ដែលមានការច្នៃប្រឌិត ការឆ្លុះបញ្ចាំង និងទស្សនកិច្ចសិក្សាជាដើម។
  • ដំណើរទស្សនកិច្ចផ្លាស់ប្តូរចំណេះដឹងទៅកាន់ប្រទេសនៃមហាតំបន់មេគង្គ ដើម្បីជួបជាមួយមិត្តរួមវិស័យ និង ចែករំលែកការអនុវត្ត បញ្ហាប្រឈម និង​បទពិសោធន៍។ នៅឆ្នាំ ២០១៥ យើងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងនៅឆ្នាំ ២០១៦ ប្រទេសវៀតណាម។
  • គម្រោងជាក្រុម – សិស្សអាហារូបករណ៍ឆ្នាំ ២០១៦ បានរៀបចំពិពរណ៍ការងារ និងសិល្បៈនៅវិទ្យាល័យស៊ីសុវត្ថិ។

 អតីតអ្នកទទួលបានអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ ២០១៧

  • មិញ ចាន់វ៉ាន់ដា (រំដួលលេចទឹក)
    មិញ ចាន់វ៉ាន់ដា (រំដួលលេចទឹក) អ្នករចនាម៉ូដ ជាងផាត់មុខ

    រំដួលគឺជាអ្នករចនាម៉ូដ ជាងផាត់មុខ និងធ្វើសក់ ដែល​បាន​បង្ហាញ​ពី​ទេព​កោសល្យ និងភាពច្នៃប្រឌិតរបស់គាត់ តាមរយៈការស្រាវជ្រាវ និង​រកឃើញ​ផ្នែក​ដែល​​កម្រ និង​ត្រូវបានគេបំភ្លេចចោលជាច្រើនរបស់វប្បធម៌​ និង​ប្រពៃណីខ្មែរ។ សំលៀកបំពាក់ច្នៃប្រឌិតរបស់គាត់បានបង្ហាញនៅ​ក្នុង​ព្រឹត្តិការណ៍វប្បធម៌​ប្រចាំឆ្នាំ​ជាច្រើនដូចជា មហោស្រពភាពយន្ត និង​បុណ្យភូមិជាដើម។

  • សួស ស៊ីណាត
    សួស ស៊ីណាត អ្នក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ជាន់​ខ្ពស់​នៅ​សហគ្រាស​សង្គម​ហ្វារ​ពន្លឺ​សិល្បៈ

    បច្ចុប្បន្ន ស៊ីណាត គឺ​ជាអ្នក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ជាន់​ខ្ពស់​នៅ​សហគ្រាស​សង្គម​ហ្វារ​ពន្លឺ​សិល្បៈ ហើយ​គាត់​បាន​បម្រើការ​ឲ្យ​អង្គការ​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ។ គាត់​បាន​គាំទ្រ និង​ដឹកនាំ​មហោស្រព និង​ការសម្តែង​ជាច្រើន​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ។ គាត់ គឺជា​បុគ្គល​សំខាន់​មួយ​រូប ដែល​ធ្វើការរៀបចំ​ និង​បង្កើន​​លទ្ធផល​ដល់សង្គម​ហ្វារពន្លឺសិល្បៈ។

  • ហៀក ភារី
    ហៀក ភារី សិល្បករ និងគ្រូបង្រៀនសិល្បៈ

    ភារី គឺជា​គ្រូ​បង្រៀន​សិល្បៈនិង​ជាវិចិត្រករ​ឯករាជ្យ​មួយ​រូប។ គាត់​ត្រូវបានអញ្ជើញចូលរួមគម្រោង នៅនិវាសដ្ឋានសិល្បករ Hue ប្រទេស​វៀតណាម និង គម្រោង​​សិល្បៈ ស-ស នៅ​រាជធានី​ភ្នំពេញ។ ការងារ​របស់​គាត់​ផ្តោត​សំខាន់​លើ​បញ្ហា​បរិស្ថាន គំនិត​សម្រស់​ធម្មជាតិ និង​វាយនភ័ណ្ឌ។ គាត់​បាន​រៀបចំ​សិក្ខា​សាលា​​សិល្បៈជាច្រើន សម្រាប់កុមារ និង សិស្សានុសិស្សវិទ្យាល័យចំនួន​១០០នាក់ ដោយ​សហការ​ជាមួយ​អង្គការ Create Cambodia ដែលជាការផ្តួចផ្តើមរបស់​អង្គការ Peace Corps Initiative។

  • អាន រស្មី
    អាន រស្មី ​មន្រ្តី​បច្ចេក​ទេស​ជាន់​ខ្ពស់​ នៃមន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ធំ

    រស្មី គឺ​ជា​មន្រ្តី​បច្ចេក​ទេស​ជាន់​ខ្ពស់​មក​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ធំ។ គាត់ គឺ​ជា​អ្នក​ផ្សង​ព្រេង និង​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សិល្បៈ​មួយ​រូប ហើយ​គាត់​បាន​បង្កើត​គម្រោង​រស់នៅ​ជាមួយ​មរតក ដែល​ជា​ទំព័រ​ហ្វេស​ប៊ុក​មួយ​ចែក​រំលែក​ការ​ស្រាវជ្រាវ រូបភាព និង​​អត្ថបទ​​​របស់​គាត់​​អំពី​ការ​អនុវត្ត​វប្បធម៌ ពិធីបុណ្យ ចម្រៀង ប្រពៃណី និងគ្រាមភាសា។

  • អ៊ូ ប៊ុនថេង
    អ៊ូ ប៊ុនថេង អ្នកគ្រប់គ្រងប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ទេសចរណ៍​ ​អេពិកអាត

    ប៊ុនថេង គឺជា​អ្នកគ្រប់គ្រង​ប្រតិបត្តិ និង​​អ្នកគ្រប់គ្រង​​ទេសចរណ៍​​នៅ​អេពិក​អាត នៅ​ខេត្ត​កំពត។ គាត់​បាន​ធ្វើការ និង​គាំទ្រ​ដល់​សិល្បករ​ជន​ពិការ​ជាច្រើន ដើម្បី​បង្កើត​ក្បាច់រាំ និង​ការសម្តែង​ដែល​មាន​ភាពច្នៃ​ប្រឌិត ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ។ កូន​ប្រុសច្បង​របស់​លោក​ប៊ុនថេង​មានជម្ងឺ Down’s syndrome ដែល​បានជំរុញឲ្យគាត់ក្លាយជា អ្នកគាំទ្រ​ដ៏រឹងមាំ​​ដល់​សិល្បករ​ដែល​មាន​ពិការភាព។

 អតីតអ្នកទទួលបានអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ ២០១៦

  • កោ បូរិន
    កោ បូរិន ប្រធានផ្នែកវប្បធម៌នៅ វិទ្យាស្ថានបារាំងនៅកម្ពុជា

    បូរិន ​បាន​បំពេញ​ការងារ​នៅ IFC តាំង​ពី​ឆ្នាំ២០០៦ មក​ម្ល៉េះ។ គាត់​ទទួល​ខុស​ត្រូវ​លើ​ការ​សម្រប​សម្រួល​កម្មវិធី​វប្បធម៌ ការតាំង​ពិព័រណ៍ ការសម្តែង សន្និសីទ ការ​បញ្ចាំង​ភាពយន្ត និង​មហោស្រព​ផ្សេងៗ ។ គាត់​នៅ​តែ​មាន​បំណង​ចង់​បន្ត​ធ្វើការ​នៅ IFC និង​បន្តការ​រៀបចំ​សកម្មភាព​វប្បធម៌ គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​គុណ​តម្លៃ​សម្រាប់​មហាជន​ដែល​រស់​នៅ​​រាជធានី​ភ្នំពេញ។

  • ឆន ឌីណា
    ឆន ឌីណា សិល្បករ

    ឌីណា​ ធ្វើការ​នៅ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​រួម​មាន​​ផ្នែក​គំនូរ និង​ចម្លាក់ផង​ដែរ។ ការងារ​ថ្មី​របស់​គាត់ គឺ​មាន​លក្ខណៈ​អរូបី​ច្រើន ដែល​វា​បង្ហាញ​ពីរឿង​រ៉ាវ​ផ្សេងៗ​នៃ​ជីវិត តន្ត្រី និង​សកម្មភាព​ប្រចាំ​ថ្ងៃ។ គាត់ ជា​គ្រូ​ផ្នែក​គំនូរ​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​សាលា​រៀន​អន្ដរ​ជាតិ​មួយ​ចំនួន។ ឌីណា គ្រោង​នឹង​បន្ត​បង្កើត​ស្នាដៃ​សិល្បៈ និង​បន្ត​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ ហើយ​គាត់​សង្ឃឹម​ថា​នឹង​បើក​វិចិត្រ​សាល​មួយ​នៅ​រាជធានី​ភ្នំពេញ ។

  • ហួត តារា
    ហួត តារា ជានាយកប្រតិបត្តិ​នៃសហគ្រាសសង្គមហ្វារ

    តារា ដឹកនាំ និង​គ្រប់​គ្រង PPSE ដែល​មាន​បេសកកម្ម​​ផ្តល់​ការគាំទ្រ​ដល់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់​ដំបង។ PPSE គ្រប់គ្រង​ហ្វារ និង Phare Productions International ។ ជា​សិស្ស​ម្នាក់​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០១ លោក​បាន​ក្លាយ​ជានាយក​ប្រតិបត្តិ​នៃ PPSE នៅឆ្នាំ ២០១៣។ ក្តីស្រមៃ​របស់​គាត់ គឺ​ដើម្បី​អភិវឌ្ឍ​ក្រុម​សៀក​របស់​ហ្វារ​នៅ​កម្ពុជា​ឲ្យ​ល្បី​ឈ្មោះ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ។

  • អេឡែន វាល
    អេឡែន វាល ស្ថាបនិក SAMAY.TV

    អេឡែន បាន​បង្កើត​ប៉ុស្តិ៍​ទូរ​ទស្សន៍​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺណេត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា មាន​ឈ្មោះ​ថា SAMAY.TV ដែល​មាន​បេសកកម្ម​ផ្តល់​ជូន​នូវ​កម្មវិធី​កម្សាន្ត និង​មាន​ប្រយោជន៍ ដើម្បី​​ជំរុញ​ទឹក​ចិត្ត និង​ពង្រីក​ចំណេះ​ដឹង​ទស្សនិកជន។ គាត់​មាន​មហិច្ឆិតាធ្វើឲ្យ SAMAY.TV ក្លាយ​ជា​វេទិកា​ដំបូង​គេ ដែល​ធ្វើ​ការ​លើកកម្ពស់​ខ្លឹមសារ​មាតិកា​វីដេអូ​នៅ​កម្ពុជា​ដែល​រួម​មាន​កម្មវិធី​សិល្បៈ និង​វប្បធម៌។

 អតីតអ្នកទទួលបានអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ ២០១៥

  • ជា សុភាព
    ជា សុភាព នាយកប្រតិបត្តិ ​មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍បុប្ឆាណា

    សុភាព គឺ​ជា​ប្រវត្តិ​វិទូ និង​ជានាយក​មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍ បុប្ឆាណា គាត់​បម្រើ​ការងារ​នៅទីនោះ​អស់​រយៈ ពេល​​ជាង​​​មួយ​ទសវត្សរ៍​មក​ហើយ។ គាត់​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​វប្បធម៌ បង្កើត​មហោស្រព​ភាពយន្ត និង​រៀបចំ​ការ​តាំង​ពិព័រណ៍ផ្សេងៗ។​​ គាត់​មាន​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅលើ​តួនាទី​សិល្បៈ​ក្នុង​ការឆ្លុះ​បញ្ចាំង​ពី​សង្គម ។

  • សាន ផល្លា
    សាន ផល្លា នាយក​រង​នៃ​នាយកដ្ឋាន​សៀវភៅ និង​អំណាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

    ផល្លា​ ទទួលបាន​ការ​បណ្តុះ​បណ្តាល​ក្លាយ​ជា​អ្នក​​គំនូរ​មួយ​រូប​ ហើយ​បាន​បម្រើ​ការងារ​ជា​អ្នកស្រាវជ្រាវ​លើផ្នែក​ទម្រង់​សិល្បៈ​នានា។​ សព្វ​ថ្ងៃ​គាត់​ជា​នាយក​រង​នៃ​នាយកដ្ឋាន​សៀវភៅ និង​អំណាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ។​ គាត់​បាន​និពន្ធ​ផ្ទៀងផ្ទាត់ និង​បោះពុម្ព​លើ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​សិល្បៈគំនូរ​តាម​ជញ្ជាំង របាំ​បុរាណ និង​វប្បធម៌​ពុទ្ធសាសនា។

  • សូ ភីណា
    សូ ភីណា អ្នកនិពន្ធ និង​អ្នក​ស្រាវជ្រាវ

    ភីណា គឺជា​អ្នក​និពន្ធ​ និង​កវី​កំណាព្យ​មួយ​រូប ព្រម​ទាំង​ជា​អ្នក​ដឹកនាំ​សមាគម​អ្នក​និពន្ធ​ស្ត្រី​កម្ពុជា (Women Writers Cambodia) ដែល​ជា​ស្ថាប័ន​សាខា​របស់ Pen Cambodia ។ ឆ្នាំនេះ គាត់ និង​អ្នក​និពន្ធ​ស្ត្រី​ប្រាំ​រូប​ទៀត​បាន​​សហការ​គ្នា​ និពន្ធ និងបោះពុម្ព​រឿង​ខ្លី​​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ថា “Crush Collection” ។​ គាត់​តែង​តែ​​ជំរុញ​​ស្រ្តី​​ទាំង​​ឡាយ​សរសេរ​​នៅ​ក្នុង​ប្លុក​ផ្ទាល់​ខ្លួន​របស់គាត់ dare2write.com ។​ គាត់ក៏​ជាអ្នកស្រាវជ្រាវ​ម្នាក់​នៅវិទ្យា​ស្ថាន​​ធន​ធាន​​​អភិវឌ្ឍ​កម្ពុជា​ផងដែរ ។

  • ហ៊ុន ប៉ែន
    ហ៊ុន ប៉ែន អនុ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​​ទស្សនីយភាព ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ

    ប៉ែន គឺជា​អ្នក​របាំ និង​គ្រូ​ដំឡើង​របាំបុរាណ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​វិស័យ​របាំ​សហសម័យ​អស់​រយៈ​ពេល​មួយ​​ទសវត្សរ៍​​មក​​ហើយ ។ គាត់​ក៏​ជា​អ្នក​គ្រប់​គ្រង​សិល្បៈ​មួយ​រូប​ ហើយ​ថ្មីៗ​នេះ​គាត់​មាន​តួនាទី​ជាអនុ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈផង​ដែរ។

  • អន សុខនី
    អន សុខនី នាយិកាប្រចាំប្រទេស

    សុខនី គឺជា​នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេពិកអាត ដែល​ជា​អង្គការ​សិល្បៈ​ចម្រុះ​មួយ រួមមាន​សិល្បករ​ជាជនពិការ និង មិន​ពិការ​ទាំង​អស់ ។​ គាត់​ក៏​ជាសមាជិក​ស្ថាបនិក​ម្នាក់​នៃ​បណ្តាញ​សិល្បករ​ខ្មែរ (Cambodian Arts Network) ផង​ដែរ។ បណ្តាញ​នេះ​ធ្វើការ​បង្កើត​ឲ្យ​មាន​ជាកិច្ចសហការ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​បុគ្គលទាំង​ឡាយ​ដែល​បម្រើ​ការងារ​ក្នុងវិស័យ​​សិល្បៈ ។

អ្នកដឹកនាំច្នៃប្រឌិត៖ ២០១៣

  • កែន វ៉ាន់ធី
    កែន វ៉ាន់ធី គ្រូ តន្រ្តីករ និងសិល្បករឯករាជ
  • ច្រឹក សុផា
    ច្រឹក សុផា ក្រុមតន្រ្តីយុវវ័យនាំសារ
  • ឈួន សារិន
    ឈួន សារិន អ្នក​គ្រប់គ្រង​កម្មវិធី​ពិសោធ​សិល្បៈ​ខ្មែរ​អមតៈ
  • ម៉ឹង មេត្តា
    ម៉ឹង មេត្តា អ្នកគ្រប់គ្រងសិល្បៈ
  • យឹង យន
    យឹង យន អ្នកនិពន្ធ និងអ្នកចម្រៀងឯករាជ្យ
  • រឿត ហ្សត ឈឹុង
    រឿត ហ្សត ឈឹុង អ្នកគ្របគ្រងទូទៅ, TINY TOONES CAMBODIA
  • អន សុខនី
    អន សុខនី នាយិកាប្រចាំប្រទេស

    សុខនី គឺជា​នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេពិកអាត ដែល​ជា​អង្គការ​សិល្បៈ​ចម្រុះ​មួយ រួមមាន​សិល្បករ​ជាជនពិការ និង មិន​ពិការ​ទាំង​អស់ ។​ គាត់​ក៏​ជាសមាជិក​ស្ថាបនិក​ម្នាក់​នៃ​បណ្តាញ​សិល្បករ​ខ្មែរ (Cambodian Arts Network) ផង​ដែរ។ បណ្តាញ​នេះ​ធ្វើការ​បង្កើត​ឲ្យ​មាន​ជាកិច្ចសហការ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​បុគ្គលទាំង​ឡាយ​ដែល​បម្រើ​ការងារ​ក្នុងវិស័យ​​សិល្បៈ ។

អ្នកទទួលបានអាហារូបករណ៍រដូវសិល្បៈកម្ពុជា៖ ២០១៣

  • ឃួន ច័ន្ទរស្មី
    ឃួន ច័ន្ទរស្មី ទីប្រឹក្សានាយកនៃសាលាហ្វារពន្លឺសិល្បៈ
  • ជ័យ ច័ន្ទកិត្យា
    ជ័យ ច័ន្ទកិត្យា នាយិកាសិល្បៈ, អម្រឹតាសិល្បៈ
  • ជា សុភាព
    ជា សុភាព នាយកប្រតិបត្តិ ​មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍បុប្ឆាណា

    សុភាព គឺ​ជា​ប្រវត្តិ​វិទូ និង​ជានាយក​មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍ បុប្ឆាណា គាត់​បម្រើ​ការងារ​នៅទីនោះ​អស់​រយៈ ពេល​​ជាង​​​មួយ​ទសវត្សរ៍​មក​ហើយ។ គាត់​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​វប្បធម៌ បង្កើត​មហោស្រព​ភាពយន្ត និង​រៀបចំ​ការ​តាំង​ពិព័រណ៍ផ្សេងៗ។​​ គាត់​មាន​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅលើ​តួនាទី​សិល្បៈ​ក្នុង​ការឆ្លុះ​បញ្ចាំង​ពី​សង្គម ។

  • ជុំ ច័ន្ទវាសនា
    ជុំ ច័ន្ទវាសនា អ្នកគ្រប់គ្រងសិល្បៈ
  • សុង​ សេង
    សុង​ សេង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ

Support us

follow us

Recent Posts

Leave a Comment

Start typing and press Enter to search