In Join Now, Ongoing, Ongoing

ការងារយើង៖ ប្រកាសជ្រើសរើសអត្ថបទនិពន្ធថ្មី សម្រាប់ល្ខោន

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ

គោលដៅ៖ អ្នកនិពន្ធ

2020-new-writing1

តើអ្នកគឺជាអ្នកនិពន្ធ រឺជាអ្នកដែលចង់បង្ហាញពីសាច់រឿងរបស់អ្នកតាមរយៈល្ខោន? ឱកាសរបស់អ្នកបានមកដល់ហើយ! ឥឡូវនេះ អ្នកអាចដាក់ស្នើសុំស្នាដៃនិពន្ធថ្មីរបស់អ្នក ជាសាច់រឿងពេញ ដែលស្ថិតក្រោមប្រធានបទ “ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និងពួកយើង” ។ អត្ថបទដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់រង្វាន់ឧបត្ថម្ភចំនួន៤០០ដុល្លា ហើយនឹងត្រូវបានបង្ហាញជាល្ខោនអាន (staged reading) ក្នុងរដូវវប្បធម៌ក្នុងពេលខាងមុខនេះ ។

លក្ខន្តិក៖

  • ជាអត្ថបទរឿងសរសេរថ្មី មិនធ្លាប់ដំឡើងការសម្តែងពីមុនមក​
  • សាច់រឿងទាក់ទងនឹងការបង្ហាញ «អត្តសញ្ញាណ៖ ពួកគេ និងពួកយើង»
  • យ៉ាងច្រើន ២០ ទំព័រ និងមានតួរអង្គសម្តែងយ៉ាងច្រើន ៥ នាក់
  • បេក្ខជន ២ ទៅ ៤ នាក់នឹងត្រូវជ្រើសរើស
  • ល្ខោននៃអត្ថបទរឿង នឹងត្រូវដាក់សម្តែងនៅកម្មវិធីរដូវវប្បធម៌
  • បេក្ខជនជ័យលាភី នឹងទទួលបានប្រាក់លើកទឹកចិត្ត ៤០០​ ដុល្លារ
  • អ្នកដែលធ្លាប់ទទួលឱកាសនេះពីមុនមក មិនអាចដាក់ពាក្យបានទេ

 

ទាញយកពាក្យស្នើសុំខាងក្រោម ឬទាក់ទង ០៨៦ ៨៩៥ ៥៥៦ ឬ  chandaly@cambodianlivingarts.org សម្រាប់ព័ត៌មានបន្ថែម

អំពីគោលគំនិតនៃរដូវវប្បធម៌

ពិភពលោកមានការផ្លាស់ប្តូរ រីឯប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ការផ្លាស់ប្តូរ ឬអភិវឌ្ឍទំាងនេះ (សកលភាវូប-នីយកម្ម អន្តោប្រវេស ជាដើម) ត្រូវបានអ្នកមួយចំនួនមើលឃើញថាជាការគំរាមកំហែងដល់វប្បធម៌ ឬអត្តសញ្ញាណកម្ពុជា។ ក្នុងបរិបទនេះ តើអ្វីទៅជាអត្តសញ្ញាណកម្ពុជា? តើការអោយនិយមន័យនេះ គួរតែរក្សាភាពដើម ឬគួរតែពង្រីកវិសាលភាពនៃនិយមន័យ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃពេលវេលា និងទីកន្លែង? តើអ្នកណាគួរតែជាអ្នកអោយនិយមន័យ? ប្រហែល៩០ភាគរយនៃប្រជាជនកម្ពុជា ជាជនជាតិខ្មែរតើជនជាតិភាគតិចដទៃទៀតត្រូវបានរាប់បញ្ចូលយ៉ាងដូចម្តេច? តើការលេចឡើងនូវភាពចម្រុះផ្សេងៗ (ទម្រង់សហសម័យ វត្តមាននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា) ជាការប្រឆាំងនឹងវប្បធម៌គោលមែនឬទេ? ហើយយោងទៅលើទស្សនៈបែបណា? តើភាពចម្រុះទាំងនេះ គួរតែត្រូវបានរួមបញ្ចូលថាជា «ពួកយើង» ឬគួរតែត្រូវបែងចែកដាច់ពីគ្នាថាជា «ពួកគេ»?

រដូវវប្បធម៌ជាកម្មវិធីសិល្បៈនិងវប្បធម៌ដែលមានរយៈពេល៣ខែ ចាប់ពីខែមិថុនាដល់សីហា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ។

ស្វែងយល់បន្ថែមពីកម្មវិធី រដូវវប្បធម៌ ឆ្នាំ ២០១៨

ផ្តល់មូលនិធិដោយ៖

untitled-2
untitled-1
untitled-3
untitled-5
untitled-4

Support us

follow us

Recent Posts

Start typing and press Enter to search