សិល្បៈខ្មែរអមតៈ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយអតីតជនរងគ្រោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាតន្រ្តីករម្នាក់ លោក អាន ចនផន។ ក្នុងរយៈពេលមួយទសវត្សរ៍ យើងផ្ដោតយកចិត្តទុកដាក់លើពិធីបុណ្យ និងទម្រង់សិល្បៈទស្សនីយភាពនានាដែលកំពុងឈានទៅរកការបាត់បង់។ ដោយសារ៩០%នៃសិល្បករកម្ពុជាបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម បេតិកភណ្ឌសិល្បៈកម្ពុជាបានប្រឈមមុខនឹងការបាត់បង់ជារៀងរហូត។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទាំងប្រទេសកម្ពុជា និងទស្សនីយភាពសិល្បៈរបស់ខ្លួនបានរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយយើងក៏បានវិវត្តការងាររបស់យើងដើម្បីឲ្យដើរទន្ទឹមគ្នានឹងការរីកចម្រើននេះផងដែរ។ យើងបានផ្តោតការយកចិត្តទុកដាក់លើការជួយជ្រោមជ្រែងអ្នកមានទេពកោសល្យ ដើម្បីកសាង និងអភិវឌ្ឍអាជីពការងាររបស់ខ្លួននៅក្នុងវិស័យសិល្បៈនេះ តាមរយៈការផ្តល់អាហារូបកណ៍ និងជំនួយគាំទ្រដល់ក្រុមសិល្បករ និងបុគ្គលនានា។
ចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺលើកកម្ពស់ភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មីនៅក្នុងវិស័យសិល្បៈ និងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់យើងនៅក្នុងមហាតំបន់មេគង្គ និងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី។ ស្របពេលជាមួយគ្នានេះ យើងកំពុងខិតខំប្រឹងប្រែងបញ្ចូលការអប់រំសិល្បៈ និងវប្បធម៌ទៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ និងបង្កើនឱកាសសម្តែងសម្រាប់សិល្បករខ្មែរទៀតផង។
1
លោក អាន គឺជាតន្រ្តីករ ជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គាត់បានប្រសូតនៅក្នុងគ្រួសារសិល្បករ ប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ១៩៧៥ គាត់ត្រូវបានគេបញ្ជូនទៅធ្វើការនៅជំរំពលកម្មកុមារ។ លោករៀនសិល្បៈពីគ្រូសិល្បៈម្នាក់ ហើយគាត់រស់រានមានជីវិតដោយសារការលេងតន្ត្រីបម្រើបក្ស។ គាត់បានរត់ភៀសខ្លួន និងស្នាក់នៅក្នុងជំរំជនភៀសខ្លួនមួយនៅក្នុងប្រទេសថៃ មុនពេលដែលភ្នាក់ងារផ្តល់ជំនួយ លោក Peter POND បានយកគាត់មកចិញ្ចឹមនៅក្នុងឆ្នាំ១៩៨០។ គាត់ទទួលបានការអប់រំនៅសហរដ្ឋអាមេរិក ហើយបានដឹកនាំគម្រោងសហគមន៍ជាច្រើននៅក្នុងប្រទេសនេះ។ នៅទសវត្សរ៍ឆ្នាំ១៩៩០ លោក អាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីស្វែងរក អតីតគ្រូសិល្បៈរបស់គាត់ និងដើម្បីកសាងកេរដំណែលសិល្បៈរបស់គ្រួសារគាត់ឡើងវិញ។
បន្ទាប់ពីបានដឹងពីទុក្ខលំបាករបស់លោកគ្រូអ្នកគ្រូសិល្បៈដែលនៅរស់រានមានជីវិតនៅកម្ពុជា លោក អាន បានសម្រេចចិត្តមកជួយពួកគាត់។ នៅឆ្នាំ១៩៩៨ ដោយការសហការជាមួយក្រុមការងារ ដែលមានឆន្ទៈខ្ពស់មកពីសហរដ្ឋអាមេរិក គាត់បានបង្កើតកម្មវិធីព្រឹទ្ធាចារ្យសិល្បៈខ្មែរ ដែលក្រោយមកក្លាយជា អង្គការសិល្បៈខ្មែរអមតៈ។
កម្មវិធីអភិវឌ្ឍន៍សិល្បៈរបស់យើង គឺជាកម្មវិធីស្នូលតាំងពីសិល្បៈខ្មែរអមតៈ បង្កើតឡើងនៅឆ្នាំ១៩៩៨។ យើងផ្ដល់ការ គាំទ្រដល់សិល្បករ ក្រុមសិល្បៈ លោកគ្រូអ្នកគ្រូ និងសហគមន៍សិល្បៈដើម្បីរក្សានិរន្តរភាពទម្រង់សិល្បៈរបស់ខ្លួន និងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពផងដែរ ។ យើងធ្វើការផ្តល់វគ្គបណ្តុះបណ្តាលទាំងជំនាញសិល្បៈ និងមិនមែនសិល្បៈ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល និងភស្តុភារ ព្រមទាំងការបង្កើតឳកាសសម្រាប់ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងទៀងផង។
កម្មវិធីនេះ ក៏មានទិសដៅបញ្ចូលការអប់រំសិល្បៈ និងវប្បធម៌ ទៅក្នុងប្រព័ន្ធអប់រំ នៅកម្ពុជាផងដែរ។ យើងកំពុងធ្វើការសហការជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការ យូណេស្កូ (UNESCO)។
យើងគាំទ្រការស្រាវជ្រាវ និងពិភាក្សាអំពី តួនាទីសិល្បៈនៅក្នុងសង្គម និងដើម្បីបង្កើនទំនាក់ទំនង ជាមួយប្រទេសជិតខាងរបស់យើងនៅក្នុងមហាតំបន់ទន្លេមេគង្គ និងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី។
យើងសហការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល អង្គការ និងស្ថាប័នក្នុងតំបន់ និងចូលរួម ចំណែកក្នុងកិច្ចពិភាក្សាអំពីគោលនយោបាយវប្បធម៌ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅឆាកអន្តរជាតិ។ លើសពីនេះទៅទៀត យើងកំពុងដំណើរការកម្មវិធីអាហារូបករណ៍ទស្សនៈវប្បធម៌ សម្រាប់សិល្បករ និងអ្នកបម្រើការក្នុងវិស័យវប្បធម៌ទាំងអស់ ដែលពួកគាត់កំពុងតែជួយជំរុញឲ្យវិស័យនេះបោះជំហ៊ានទៅមុខ។
យើងមានគោលបំណងគាំទ្រនិរន្តរភាព និងការអភិរក្សបេតិកភណ្ឌសិល្បៈ និងវប្បធម៌របស់កម្ពុជា។ នេះគឺជាប្រធានបទមួយដែលកំពុងត្រូវបានអនុវត្តនៅគ្រប់កម្មវិធីទាំងអស់របស់យើង។
ស្ថាបនិក មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ប្រធានក្រុមប្រឹក្សាភិបាល Heritage Watch International, USA
ព្រឹទ្ធនារី មហាវិទ្យាល័យ សាកលវិទ្យាល័យសិល្បៈរដ្ឋកូឡុំបៀ សហរដ្ឋអាមេរិក
ប្រធាន U.S. Business Communications, USA
សិល្បៈករ សហរដ្ឋអាមេរិក
អគ្គលេខាធិការ On the Move ប្រទេសប៊ែលហ្សិក
ប្រធាន Arts and Creative Industries East Asia, British Council, ប្រទេសសឹង្ហបុរី
នាយកប្រតិបត្តិ African Arts Institute អាហ្វ្រិកខាងត្បូង
នាយកប្រតិបត្តិ India Foundation for the Arts ប្រទេសឥណ្ឌា
អនុប្រធាន និងប្រធានកម្មវិធី Salzburg Global Seminar ប្រទេសអូទ្រីស
ព្រឹទ្ធបុរស និងសាកលវិទ្យាធិការរង (Academic), LASALLE College of the Arts ប្រទេសសឹង្ហបុរី
សាស្ត្រាចារ្យកិត្តិយសផ្នែកការទូត សាកលវិទ្យាល័យចចថោន សហរដ្ឋអាមេរិក
បណ្ដាញ
អ្នកឧបត្ថម្ភគាំទ្រ/ សប្បុរសជន