In Archive

គម្រោងបណ្ណសារ

master-image

ពីចន្លោះ​ឆ្នាំ​២០១២ និង​២០១៤ យើង​បាន​ធ្វើ​គម្រោង​បណ្ណសារ​ដ៏​សំខាន់​មួយ។ តាម​រយៈ​គម្រោង​នេះ យើង​បាន ចង​ក្រង​ និង​ថត​ឯកសារ​​តន្ត្រីករ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ចុង​ក្រោយ​ចំនួន​១៥​នាក់ និង​បទ​ចម្រៀង​ចំនួន​៣១៥ បទ​នៃទម្រង់​តន្ត្រី​ខ្មែរ​ដែល​ជិត​បាត់​បង់​៤ទម្រង់៖

• ភ្លេងការបុរាណ
• ចម្រៀងស្មូត្រ
• ភ្លេងកន្ទាំមីង (តន្ត្រីបុណសពបុរាណ)
• វង់ភ្លេងអារក្ស (តន្ត្រីឧទ្ទិសដល់ព្រលឹងអ្នកតា)

ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១២ ដល់​ខែ​មករា ឆ្នាំ​២០១៣ ក្រុម​ការងារ​របស់​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ព្រឹទ្ធា​ចារ្យ​សិល្បៈ ដើម្បី​ថត​ការ​សម្តែង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ បន្ទាប់​មក​អញ្ជើញ​ពួក​គាត់​ទៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ថត​នៅ​ក្នុងស្ទូឌីយោ។ យើង​បាន​ផលិត​ស៊ីឌី​ចំនួន​៥ ពី​វគ្គ​ទាំង​នេះ ដែល​រួម​មាន​ការ​សម្ភាស​ស៊ី​ជំរៅ​ជា​មួយ​តន្រ្តីករ និង​ធន​ធានដែល​ពាក់​ព័ន្ធ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ងារ​របស់​ពួក​គាត់។

យើង​ក៏​បាន​ផលិត​វីដេអូ​ឯកសារ​ចំនួន​៣ អំពី​ស្មូត្រ ភ្លេងការ​បុរាណ និង​ភ្លេង​កន្ទាំមីង ដែល​ត្រូវ​បានផ្សាយ​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​កម្ពុជា CTN ក្នុង​ឆ្នាំ ២០១៣ និង ២០១៤ ។ អ្នក​អាច​ទស្សនា​វីដេអូ​ឯកសារ​ទាំង​នេះ​នៅ​ក្នុង​បណ្ណា​ល័យ​វីដេអូ​របស់​យើង

ព័ត៌​មាន​បន្ថែម៖ ដើម្បី​ទទួល​បាន​អាត់​សំឡេង​សម្រាប់​គោល​បំណង​ស្រាវ​ជ្រាវ សូម​ផ្ញើ​អ៊ីម៉ែល​មក​កាន់ info@cambodianlivingarts.org​។
ដៃគូសហការ៖ យើង​បាន​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ និងបណ្ណសាររក្ស​ពុទ្ធ​សាសនា​ខ្មែរ លោក Trent Walker នៅ​ក្នុង​គម្រោង​នេះ។ យើង​ទទួល​បាន​មូល​និធិ ពី​ឯក​អគ្គរ​ដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិ​រក្ស​វប្បធម៌នៃ​ក្រសួង​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក។

Support us

follow us

Recent Posts

Start typing and press Enter to search