កម្មវិធី៖ មជ្ឈមណ្ឌលបេតិកភណ្ឌ
គោលដៅ៖ សិល្បករ និងទស្សនិកជនកម្ពុជា
ពួកយើងរីករាយ នឹងនាំយក មហោស្រពចាប៉ីដងវែង ឆ្នាំ ២០១៨ ដែលជាការសហការរវាងដៃគូ និងស្ថាប័នសិល្បៈ ជាច្រើននៅទូទាំងប្រទេសកម្ពុជា!
ទីតាំង: មជ្ឈមណ្ឌលបេតិកភណ្ឌ ក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប
កាលបរិច្ឆេទ: ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨
មហោស្រពនេះ នឹងប្រារព្ធឡើងរយៈពេលបីថ្ងៃ ដែលមានដូចជា សិក្ខាសាលា និងការសម្តែង ហើយបើកឲ្យចូលរួមដោយសេរី។ សូមចូលរួមជាមួយពួកយើងទាំងអស់គ្នា ដើម្បីអបអរសាទរដល់ សម្បត្តិបេតិកភណ្ឌវប្បធម៌របស់យើង ចាប៉ីដងវែង!
មហោស្រពចាប៉ីដងវែង អាចដំណើរការទៅបានដោយ៖
ឧបត្ថម្ភដោយ:
រៀបចំដោយ:
ដៃគូសហការ:
ចូលរួមទស្សនាកម្មវិធីដោយឥតគិតថ្លៃ។ រាល់ការសម្ដែង អាចចូលរួមទស្សនាដោយសេរី តែត្រូវមានសំបុត្រជាមុន។
សិក្ខាសាលា ចំនួន ៦ នឹងត្រូវរៀបចំធ្វើឡើង បីដង ក្នុងមហោស្រពនេះ គឺនៅថ្ងៃសៅរ៍ ទី១ ខែធ្នូ ពីម៉ោង ៨.៣០ ដល់ម៉ោង ១០ ព្រឹក និង ពីម៉ោង ១.៣០ ដល់ម៉ោង ៣ រសៀល & ថ្ងៃអាទិត្យ ទី២ ខែធ្នូ ពីម៉ោង ៨.៣០ ដល់ម៉ោង ១០ ព្រឹក។
នៅក្នុងបរិវេណវត្តរាជបូណ៌៖
សិក្ខាសាលាទី ១៖ ការនិទានរឿង (សម្រាប់សិស្សពីថ្នាក់ទី ១ ដល់ ទី៣) (ក្រោមដើមជ្រៃ)
សិក្ខាសាលាទី ២៖ ការនិទានរឿង (សម្រាប់សិស្សពីថ្នាក់ទី ៤ ដល់ ទី៧) (ក្រោមម្លប់ឈើក្បែរព្រះវិហារ)
សិក្ខាសាលាទី ៣៖ អំពីចាប៉ីដងវែង (សាលាធម្មចាស់)
សិក្ខាសាលាទី ៤៖ ភ្លេងការបុរាណ និងភ្លេងអារក្ស (សាលាធម្មថ្មី)
សិក្ខាសាលាទី ៥៖ ចម្លាក់ស្បែក (នៅទីធ្លាខាងមុខមជ្ឈមណ្ឌលបេតិកភណ្ឌ)
សិក្ខាសាលាទី ៦៖ គំនូរ (អគារមជ្ឈមណ្ឌលបេតិកភណ្ឌ)
សូមចុះឈ្មោះចូលរួមសិក្ខាសាលា តាមរយៈ sormanak@cambodianlivingarts.org។ បញ្ជាក់ សិក្ខាសាលាទាំងអស់ធ្វើឡើងជាភាសាខ្មែរ។
ទាំងបីរាត្រី ចាប៉ពីម៉ោង ៧ ល្ងាច ទៅដល់ ៨.៣០យប់ នឹងមានកម្មវិធីសម្ដែងនៅមជ្ឈមណ្ឌលបេតិកភណ្ឌ។ ចូលរួមទស្សនាដោយឥតគិតថ្លៃ។ រួមមាន៖
ពិធីបើកមហោស្រព និងការសម្ដែង ដោយសិល្បករចាប៉ីដងវែងទាំងបីជំនាន់។
កម្មវិធីសម្ដែង ការបញ្ចាំងភាពយន្ត ការសម្ដែងដោយក្រុមយសោ ក្រមាខ្មែរ ស្រណោះខែកក្ដិក និង «សម្លេងដួងចិត្ត» ដោយសិល្បកររថយន្តតន្ត្រីទិព្វខ្មែរ
ពិធីបិទមហោស្រព រួមមមាន ក្រុងពាលី ជាវខាន់ស្លា បញ្ជាន់អារក្ស បណ្ដាំព្រឹទ្ធាចារ្យ និងសន្ទរកថាបិទកម្មវិធី
សម្របសម្រួលដោយ អ្នកស្រី សូ ភីណា។ វាគ្មិន រួមមាន៖
ថ្ងៃសៅរ៍ ទី១ ខែធ្នូ ម៉ោង ១០.៣០ ដល់ម៉ោង ១១.១៥ព្រឹក នៅមជ្ឈមណ្ឌលបេតិកភណ្ឌ
ថ្ងៃសៅរ៍ ទី១ ខែធ្នូ ម៉ោង ១១.១៥ ដល់ម៉ោង ១២ថ្ងៃត្រង់ មជ្ឈមណ្ឌលបេតិកភណ្ឌ
ពិព័រណ៍រូបថត អំពីប្រវត្តិចាប៉ីដងវែង នៅសាលាធម្មចាស់ ពីម៉ោង ៨.៣០ព្រឹក ដល់ម៉ោង ៤.៣០ល្ងាច ទាំងបីថ្ងៃ នៅសាលាធម្មចាស់