កាលបរិច្ឆេទ៖ ០៩ មីនា
ម៉ោង៖ (នឹងបញ្ជាក់ពេលក្រោយ)
ទីតាំង៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង (ភូមិរំចេកបួន សង្កាត់រតនៈ)
ចូលរួមដោយសេរី
កាលបរិច្ឆេទ៖ ១០ មីនា
ម៉ោង៖ (នឹងបញ្ជាក់ពេលក្រោយ)
ទីតាំង៖ វត្តស្វាយដំរាំ
ចូលរួមដោយសេរី
អ្នកដំឡើងស្នាដៃ ខា ស្រស់ និង ជុំវណ្ណ សុដាជីវី បានសហការជាមួយគ្នាដោយប្រើប្រាស់ចំណេះជំនាញរបាំប្រពៃណីជនជាតិកួយ របាំបុរាណ និងរបាំសហសម័យដើម្បីស្វែងរកទំនាក់់ទំនងមិនអាចកាត់ផ្តាច់បានរវាងមនុស្ស និងធម្មជាតិ។ ពិភពលោកកាន់តែយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថានធម្មជាតិ ខណៈពេលដែលមនុស្សយើងជាអ្នកថែរក្សាផង និងជាអ្នកបំផ្លាញពិភពលោកជុំវិញខ្លួនឯងផង។ ពេលដែលយើងជ្រៀតជ្រែកកាន់តែខ្លាំងឡើងៗនៅក្នុងដំណើរការធម្មជាតិ ផលវិបាកកាន់តែខិតទៅជិតជីវិតប្រចាំថ្ងៃរបស់យើង ប៉ះពាល់ដល់ជីវភាពរស់នៅ និងមានបញ្ហាធ្ងន់ធ្ងរទៅដល់និរន្តរភាពរបស់មនុស្សជំនាន់ក្រោយ។ ប្រសិនបើអ្នកបានមើលការសម្តែង “ប្រពៃណីភូមិខ្ញុំ” ក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំមុន ហើយចង់សិក្សាស្វែងយល់អំពីផលប៉ះពាល់នៃការផ្លាស់ប្តូរក្នុងសហគមន៍កម្ពុជាចំពោះធម្មជាតិ អ្នកគួរតែចូលរួមទស្សនាការសម្តែងនេះដែលរួមមានការសម្តែងរបាំដោយសហគមន៍ជនជាតិកួយ របាំសហសម័យ ការប្រគំតន្រ្តីផ្ទាល់ និងចម្រៀង។
អ្នកដំឡើងស្នាដៃ៖ ខា ស្រស់, ជុំវណ្ណ សុដាជីវី (ប៊ែល)
អ្នកបច្ចេកទេស៖ នួន សុវិទូ
សិល្បករ៖ សយ ចន័្ទបូរី, សួរ គឹមសេង, លាវ ចន័្ទលិកា, ជី លីណា, ណយ នុក, សោម សុីថា
តន្រ្តីករ៖ ណៃ ហន, អៀម រ៉ន, សូ ឆេង, សោម ហួន
អ្នកច្រៀង៖ ជ្រាំ យំ, ឡុង សារ៉ែម