កម្មវិធីបណ្តុះបំពេញ

អំពីកម្មវិធីបណ្តុះបំពេញ


សិល្បៈខ្មែរអមតៈ នឹងផ្តល់ឱកាសដល់អ្នកដឹកនាំចំនួន១០រូប សម្រាប់គម្រោង ឬគំនិតផ្តួចផ្តើម ដែលចង់បង្កើតឬកំពុងកើតឡើង ហើយទាក់ទងនឹងគម្រោងសិល្បៈ វប្បធម៌។  អ្នកដឹកនាំ ទាំង១០រូប នឹងចូលរួមកម្មវិធីដែលមានរយៈពេល៨សប្តាហ៍ ហើយសម្របសម្រួលដោយ ភូមិអ៊ីមផេកសៀមរាប ដែលជាដៃគូសហការរបស់យើង។

កម្មវិធីនឹងផ្តល់ជាឱកាសដល់អ្នកចូលរួមក្នុងការ៖

  • អភិវឌ្ឍទស្សនៈវិស័យសម្រាប់គម្រោង​ ឬគំនិតផ្តួចផ្តើមរបស់ពួកគេទៅពេលអនាគត
    • តើកម្មវិធី ឬសកម្មភាពបែបណា ដែលអ្នកចង់អភិវឌ្ឍ និងសម្រេចអោយបាន?
    • តើធនធាន និងក្រុមការងារបែបណាដែលអ្នកចង់ឃើញមានឡើង?
    • តើអ្នកចង់ឃើញគោលដៅហិរញ្ញវត្ថុ និងផលត្រលប់មកវិញបែបណា?
  • ឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងនៅពីក្រោយគម្រោង​ ឬគំនិតផ្តួចផ្តើមរបស់អ្នក
    • តើឥលូវនេះ វាដំណើរការយ៉ាងដូចម្តេច ហើយវាមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់អ្នក?
    • តើអ្នកប្រមើលមើលថា នឹងចង់អោយវាលេចឡើងជារូបរាងយ៉ាងដូចម្តេចនៅពេលអនាគត? តើអ្នកចង់បង្កើតទំនាក់ទំនងបែបណាជាមួយនឹងគម្រោង​ ឬគំនិតផ្តួចផ្តើមរបស់អ្នក (ឧទាហរណ៍៖ មើលឃើញខ្លួនឯង ជាក្រុមប្រឹក្សាភិបាល ឬទីប្រឹក្សានាពេលអនាគត ហើយនឹងមានអ្នកស្នងតំណែងដឹកនំា ។ល។)

នៅចុងបញ្ចប់នៃកម្មវិធី៨សប្តាហ៍ អ្នកនឹងមានឱកាសចែករំលែកគំនិតរបស់អ្នកជាមួយនឹងក្រុមអ្នកជំនាញប្រឹក្សាយោបល់ ដែលនឹងផ្តល់ជាយោបល់ត្រលប់មកវិញ ថាតើអ្នកគួរតែតម្រង់ទិសគម្រោង ឬគំនិតផ្តួចផ្តើមរបស់អ្នកទៅពេលអនាគតយ៉ាងដូចម្តេច។

កម្មវិធីនេះបង្កើតឡើងសម្រាប់អ្នកដែលកំពុងដឹកនាំគម្រោង ឬគំនិតផ្តួចផ្តើមផ្នែកសិល្បៈ វប្បធម៌ ដែលមានរយៈពេលយ៉ាងហោចណាស់៣ឆ្នាំ ហើយមានបំណងអភិវឌ្ឍបន្ថែមដើម្បីឆ្ពោះទៅរកនិរន្តរភាពសម្រាប់អនាគតដ៏វែងឆ្ងាយ។

creative-catalyst-program-1

ការគាំទ្រក្នុងការដាក់ពាក្យ និងដំណើរការជ្រើសរើស


ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ | ៥:៣០ល្ងាច៖ យើងនឹងរៀបចំវេទិកាសំណួរ-ចម្លើយ ជាភាសាខ្មែរ តាមរយៈ Zoom អនឡាញផងដែរ អំពីកម្មវិធីនេះ និងដំណើរការនៃការដាក់ពាក្យ។ សូមចុចនៅ ទីនេះ សម្រាប់ការចូលរួមក្នុង Zoom

បិទទទួលពាក្យនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១

ព័ត៌មានបន្ថែមសូមទាក់ទង info@cambodianlivingarts.org

មូលនិធិនេះអាចដំណើរការទៅបានដោយមានការគំាទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និង Debra Fram និង Eric Schwartz

cla-logo-color-horizontal
sweden_logotype_cambodia_png-1

Support us

follow us

Start typing and press Enter to search