ការជ្រើសរើសអត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ

blue-trendy-female-model-photos-fashion-website-facebook-cover-3

អំពីការជ្រើសរើស “អត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ”


សិល្បៈខ្មែរអមតៈកំពុងប្រកាសជ្រើសរើសអត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ពីអ្នកនិពន្ធ កវី អ្នកផលិតវីដេអូកំណាព្យ និងអ្នកមានចំណាប់អារម្មណ៍លើការតែងនិពន្ធច្នៃប្រតិដ្ឋ ដើម្បីផ្ញើស្នាដៃនិពន្ធថ្មីរបស់ខ្លួន​ចូលរួមក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ខាងមុខនេះ។ អត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ចំនួន ៤ ស្នាដៃ នឹងត្រូវជ្រើសរើស។ ស្នាដៃទាំងអស់ត្រូវតែឆ្លើយតប ឬស្របនឹងគោលគំនិតនៃកម្មវិធីរដូវវប្បធម៌២០២២។

អត្ថប្រយោជន៍ដែលទទួលបានគឺបេក្ខជនជ័យលាភីនឹងទទួលបានប្រាក់ចំនួន ៥០០ ដុល្លារ ហើយ​ស្នាដៃដែលត្រូវបានជ្រើសរើសនឹងមានឱកាសបោះពុម្ព ឬចាក់ផ្សាយនៅលើគេហទំព័រសិល្បៈខ្មែរ​អមតៈ ឬ​​​​   គេហទំព័រដៃគូសហការនានាតាមតែអាចធ្វើបាន។

ការគាំទ្រក្នុងការដាក់ពាក្យ និងដំណើរការជ្រើសរើស

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ | ៥:៣០ – ៦:៣០ល្ងាច៖ យើងនឹងរៀបវេទិកាសំណួរ-ចម្លើយ ជាភាសាខ្មែរ សម្រាប់ជាជំនួយដល់បេក្ខជន។ សូមចុះឈ្មោះនៅ ទីនេះ ឬទំនាក់ទំនងមកកាន់អ៊ីមែល sakun@cambodianlivingarts.org ឬលេខទូរស័ព្ទ ០១២ ៤៣២ ២០១

លក្ខន្តិកៈដាក់ពាក្យ


  • មានសញ្ជាតិកម្ពុជា និង​​មានទិដ្ឋាការ K-visa
  • អាចជាស្នាដៃទោល ឬក្រុម (មានសមាជិកមិនលើសបីនាក់)
  • អាចជា ប្រលោមលោកខ្នាតខ្លី រឿងខ្លី កំណាព្យ ឬកំណាព្យអមដោយរូបភាព ឬវីដេអូកំណាព្យ
  • ជាស្នាដៃបង្កើតថ្មី មិនធ្លាប់បោះពុម្ពពីមុន និងមិនមែនជាស្នាដៃរបស់អ្នកដទៃ
  • ស្នាដៃគួរឆ្លងកាត់ការពិនិត្យអក្ខរាវិរុទ្ធរួចរាល់
  • ស្នាដៃត្រូវស្របនឹងគោលគំនិតនៃកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ (លក្ខខណ្ឌជ្រើសរើសចម្បងបំផុត)
  • ត្រូវផ្ញើអត្ថបទអក្សរសិល្ប៍ច្នៃប្រឌិតជាមួយទម្រង់ស្នើសុំ ដែលមានភ្ជាប់ជូនជាមួយ
  • អាចជាភាសាខ្មែរ ភាសាជនជាតិដើម ឬភាសាអង់គ្លេស។ ប្រសិនភាសាជនជាតិដើម ឬភាសាអង់គ្លេស សូមជួយផ្តល់សេចក្តីពន្យល់អំពីស្នាដៃរបស់អ្នក។

ការដាក់ពាក្យស្នើសុំ


សូមទាញយកពាក្យស្នើសុំខាងក្រោម បំពេញរួចផ្ញើមកអ៊ីមែល  sakun@cambodianlivingarts.org ឬយកមកដាក់ផ្ទាល់នៅអង្គការសិល្បៈខ្មែរអមតៈ (ផ្ទះលេខ128G9 ផ្លូវសុធារស ភ្នំពេញ)

ឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៥ល្ងាច

ប្រកាសលទ្ធផលនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១

សូមទាញយកពាក្យស្នើសុំខាងក្រោម

សម្រាប់សំណួរ ឬព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់ sakun@cambodianlivingarts.org ។

common-sense-fund-transparent-background
sweden_logotype_cambodia_png-1

Support us

follow us

Start typing and press Enter to search