កម្មវិធី: អិវឌ្ឍន៍សិល្បៈ
ផ្តោតលើ: ទស្សនិកជនទូទៅ
តើកម្មវិធីរដូវវប្បធម៌ «ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង?»
ពិភពលោកមានការផ្លាស់ប្តូរ រីឯប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ការផ្លាស់ប្តូរ ឬការអភិវឌ្ឍន៍ទំាងនេះ (សកលភាវូបនីយកម្ម អន្តោប្រវេស ជាដើម) ត្រូវបានអ្នកមួយចំនួនមើលឃើញថាជាការគំរាមកំហែងដល់វប្បធម៌ឬអត្តសញ្ញាណកម្ពុជា។ ក្នុងបរិបទនេះ តើអ្វីទៅជាអត្តសញ្ញាណកម្ពុជា? តើការអោយនិយមន័យនេះ គួរតែរក្សាភាពដើម ឬគួរតែពង្រីកវិសាលភាពនៃនិយមន័យ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃពេលវេលា និងទីកន្លែង? តើអ្នកណាគួរតែជាអ្នកអោយនិយមន័យ? ប្រហែល៩០ភាគរយនៃប្រជាជនកម្ពុជា ជាជនជាតិកម្ពុជា តើជនជាតិភាគតិចដទៃទៀតត្រូវបានរាប់បញ្ចូលយ៉ាងដូចម្តេច? តើការលេចឡើងនូវភាពចម្រុះផ្សេងៗ (ទម្រង់សហសម័យ វត្តមាននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា) ជាការប្រឆាំងនឹងវប្បធម៌គោលមែន ឬទេ? ហើយយោងទៅលើទស្សនៈបែបណា? តើភាពចម្រុះទាំងនេះ គួរតែត្រូវបានរួមបញ្ចូលថាជា «ពួកយើង» ឬគួរតែត្រូវបែងចែកដាច់ពីគ្នាថាជា «ពួកគេ»?
នៅក្នុងដំណាក់កាលវិវត្តឥតឈប់ឈរនៃសង្គមមនុស្ស តើយើងអាចកំណត់អត្តសញ្ញាណខ្លួនឯងបានដោយរបៀបណា? តើយើងមានប្រតិកម្មតបទៅនឹងបម្រែបម្រួលប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងភូមិសាស្ត្រយ៉ាងដូចម្ដេច? តើការយល់ឃើញរបស់យើង អត្តសញ្ញាណកម្ពុជា បានរួមបញ្ចូលអ្នកទាំងអស់គ្នាដែរឬទេ? តើអ្នកគិតថា កម្ពុជាជាប្រទេសមួយ ដែលមានពហុវប្បធម៌ឬទេ?
សិល្បៈខ្មែរអមតៈពិតជាមានសេចក្ដីសោមនស្ស សូមចាប់ផ្ដើមកម្មវិធី «រដូវវប្បធម៌» ជាលើកទីមួយ។ កម្មវិធីនេះ នឹងកើតមានឡើងក្នុងរយៈពេលបីខែ រួមមានការសម្ដែង កិច្ចពិភាក្សា ការបញ្ចាំងភាពយន្ត ពិព័រណ៍ និងសិក្ខាសាលា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ការស្វែងរកអត្តសញ្ញាណ”។ គោលបំណងនៃកម្មវិធី គឺបំផុសសំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញពាក្យ «អត្តសញ្ញាណ» ជាពិសេសអំពី «អត្តសញ្ញាណកម្ពុជា»។
យើងជឿជាក់ថា រដូវវប្បធម៌នេះ នឹងជាកម្មវិធីដ៏មានសារៈសំខាន់ និងអាចញ៉ាំងចិត្តអ្នកគ្រប់គ្នា។ សូមចូលរួមកម្មវិធីនេះទាំងអស់គ្នាជាមួយយើង និងសាកល្បងគិតអំពី «អត្តសញ្ញាណ» របស់យើង!
ស្វែងយល់បន្ថែមពីកម្មវិធី រដូវវប្បធម៌ «ការស្វែងរកអត្តសញ្ញាណ» ឆ្នាំ ២០១៨
Friday 27 October | Saturday 28 October | Sunday 29 October | |
---|---|---|---|
10.30am-12pm |
REPfest Forum Center for Khmer Studies
|
||
2pm-3pm | Public Workshops
Heritage Hub – Kohei Nishikawa Krousar Thmey – Medhā Sala Thaom Chas – Champasak |
Public Workshops
Heritage Hub – Law Ka Nat Krousar Thmey – Đông Kinh Cổõ Sala Thaom Chas – Yaksao
|
|
7pm-8.30pm | Performance
Krousar Thmey – Medhā Heritage Hub – Kohei Nishikawa |
Performance
Krousar Thmey – Medhā Heritage Hub – Kohei Nishikawa |
Closing Performance
Heritage Hub – Arn Chorn Pond, Sala Thoam Chas – Champasak |
All events are free admission.
Registration will be required in advance for the REPfest Forum and the Public Workshops – details will follow here.