ការងារយើង៖ អេសណូកម្ពុជា

កម្មវិធី៖ មជ្ឈមណ្ឌលបេតកភណ្ឌ
គោលដៅ៖ តន្ត្រីករប្រពៃណីវ័យក្មេងមកពីប្រទេសកម្ពុជា តំបន់មេគង្គ និងជុំវិញពិភពលោក

ethno-1

អេសណូ​កម្ពុជា គឺ​ជា​សិក្ខាសាលា​តន្ត្រី​រយៈពេល​មួយ​សប្ដាហ៍ សម្រាប់តន្ត្រីករ និងអ្នកចម្រៀង​វ័យក្មេង។ យើង​បើកទទួល​ពាក្យចូលរួម​កម្មវិធី​នេះ សម្រាប់​បេក្ខជន​មកពី​ប្រទេស​កម្ពុជា តំបន់​មេគង្គ និង​បណ្ដា​ប្រទេស​នានា ដែល​សុទ្ធតែ​ជាអ្នកពេញចិត្ត និងមានឆន្ទៈក្នុងការចែក​រំលែក រៀនសូត្រ និងបង្រៀន​តន្ត្រីប្រពៃណី​ជាមួយគ្នា​ទៅវិញ​ទៅមក។

ក្នុង​ពេល​ចូលរួម​សិក្ខា​សាលាតន្ត្រី​អេសណូកម្ពុជា​នេះ អ្នកចូលរួម នឹង​ត្រូវ​ស្នាក់នៅ​ជុំគ្នា​ជាមួយ​តន្ត្រីករ​វ័យក្មេង​ដទៃ​ទៀត ប្រមាណ ៣០ នាក់ ចែក​រំលែក​តន្ត្រី និង​វប្បធម៌​ទៅវិញ​ទៅមក។ពោលគឺ អ្នក​ចូលរួម​ក្នុង​កម្មវិធី អេសណូ នឹងដើរតួជាសិស្ស​ផង និងជាគ្រូផង។

តាមរយៈ​ការច្របាច់​ចូលគ្នា​នៃ​កម្មវិធីសិក្ខាសាលា ការហាត់រៀនជាមួយគ្នា និងការសម្ដែង ក្នុងរយៈពេលមួយ​សប្តាហ៍នេះ អ្នកចូលរួម នឹង​បានស្គាល់ប្រភេទ​តន្ត្រីផ្សេងៗ ចេះ​សម្តែង​បទភ្លេងប្រពៃណី​ពីតំបន់នានា ហើយក្រោម​ការជួយជ្រោមជ្រែង​ពីក្រុមអ្នកដឹកនាំសិល្បៈ​ដែលមានបទពិសោធន៍ អ្នកចូលរួម នឹង​ទទួល​បាន​ឱកាស​បង្កើត​ស្នាដៃថ្មី​ឈរលើមូលដ្ឋាន​ចាស់​រួមគ្នាមួយ។

សូមអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីអបអរសាទរមរតកវប្បធម៌អរូបីពិភពលោក!

ទីតាំង៖ ខេត្តសៀមរាប កម្ពុជា
កាលបរិច្ឆេទ៖ ៧-១៤ មករា ២០១៩
អ្នកចូលរួម៖ តន្ត្រីករវ័យក្មេងមកពីកម្ពុជា តំបន់មេគង្គ និងប្រទេសនានា
សកម្មភាព៖ សិក្សាស្វែងយល់ពីតន្ត្រីប្រពៃណី និងរៀបចំប្រគំតន្ត្រីជុំវិញពិភពលោក

ចូលរួមការប្រគំតន្រ្តីអេសណូកម្ពុជា!

កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី ១២ ខែមករា ឆ្នាំ ២០១៩ ម៉ោង ៦ ល្ងាច

ទីតាំង: បរិវេណសាលាឃុំព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី ១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង ៧ យប់

ទីតាំង: មជ្ឈមណ្ឌលបេតិកភណ្ឌ វត្តរាជបូណ៌ ខេត្តសៀមរាប

ជួបជាមួយសិល្បករ!

ពួកយើងបានបើកទទួលពាក្យស្នើសុំសម្រាប់សិល្បករមកពីជុំវិញពិភពលោក ហើយយើងពិតជារីករាយនៅពេលបានឃើញអ្នកចូលរួមដែលនៅប្រទេសកម្ពុជា និងមកពីតំបន់មេគង្គ និងមកពីប្រទេសផ្សេងទៀតទាំងនៅក្នុង និងក្រៅតំបន់អាស៊ី! សូមអបអរសាទរដល់សិល្បករទាំងអស់ដែលចូលរួមក្នុងកម្មវិធីអេសណូកម្ពុជា៖

  • ANNA GUSTAVSSON
    ANNA GUSTAVSSON អ្នកដឹកនាំសិល្បៈ, ស៊ុយអែត
  • SUCHET MALHOTRA
    SUCHET MALHOTRA អ្នកដឹកនាំសិល្បៈ., ឥណ្ឌា
  • គាត សុគីម
    គាត សុគីម អ្នកដឹកនាំសិល្បៈ, កម្ពុជា
  • កៅ សុគន្ទថាវរី
    កៅ សុគន្ទថាវរី អ្នកដឹកនាំសិល្បៈ, កម្ពុជា
  • ចក់ គីមអូន
    ចក់ គីមអូន អ្នកដឹកនាំសិល្បៈ, កម្ពុជា
  • ពង ប៉ុន
    ពង ប៉ុន តន្រ្តីករកម្ពុជា
  • ពន្លក សីឡា
    ពន្លក សីឡា តន្រ្តីករកម្ពុជា
  • ទិព្វ សាវរី
    ទិព្វ សាវរី អ្នកចម្រៀងកម្ពុជា
  • សម ដារ៉ា
    សម ដារ៉ា តន្ត្រីករកម្ពុជា
  • ហៀង ឈុនហេង
    ហៀង ឈុនហេង តន្ត្រីករកម្ពុជា
  • ពៅ ពុននិសា
    ពៅ ពុននិសា តន្រ្តីករកម្ពុជា
  • ខាន់ សុផាត
    ខាន់ សុផាត តន្រ្តីករកម្ពុជា
  • ឌៀប ដានិត
    ឌៀប ដានិត តន្ត្រីករកម្ពុជា
  • លី មករា
    លី មករា តន្រ្តីករកម្ពុជា
  • YANG CHIH PO (JIPO)
    YANG CHIH PO (JIPO) តន្រ្តីករ, មកពីតៃវ៉ាន់
  • CHANG YU-CHEN
    CHANG YU-CHEN តន្រ្តីករ, មកពីតៃវ៉ាន់
  • PEEYUSH NEPAL
    PEEYUSH NEPAL តន្រ្តីករ, មកពីប្រទេសឥណ្ឌា
  • TUAN VU VAN
    TUAN VU VAN តន្រ្តីករ, មកពីប្រទេសវៀតណាម
  • TRANG HOANG THI
    TRANG HOANG THI អ្នកចម្រៀង, មកពីប្រទេសវៀតណាម
  • GUNEET KAUR
    GUNEET KAUR អ្នកចម្រៀង, មកពីប្រទេសឥណ្ឌា
  • HIMANSH PANDEY
    HIMANSH PANDEY តន្រ្តីករ, មកពីប្រទេសឥណ្ឌា
  • SAN SINT MAUNG MAUNG
    SAN SINT MAUNG MAUNG តន្រ្តីករ, មកពីប្រទេសភូមា
  • WAI YAN MAUNG MAUNG
    WAI YAN MAUNG MAUNG តន្រ្តីករ, មកពីប្រទេសភូមា
  • KITTIPAN CHITTEP
    KITTIPAN CHITTEP តន្រ្តីករ, មកពីប្រទេសថៃ
  • APICHAYA MALIWAN
    APICHAYA MALIWAN តន្រ្តីករ, មកពីប្រទេសថៃ
  • TADAGAWA LEO
    TADAGAWA LEO តន្រ្តីករ, មកពីប្រទេសជប៉ុន
  • TETSUTARO TAKE
    TETSUTARO TAKE តន្រ្តីករ, មកពីប្រទេសជប៉ុន
  • PHONGSIDA SOUVANXAY
    PHONGSIDA SOUVANXAY តន្រ្តីករ, មកពីប្រទេសឡាវ
  • PHETSAMONE THEPHASONE
    PHETSAMONE THEPHASONE តន្រ្តីករ, មកពីប្រទេសឡាវ
  • ELISE GAYRAUD
    ELISE GAYRAUD តន្រ្តីករ, មកពីប្រទេសអង់គ្លេស
jmi-official-program

តើ អេសណូ គឺជាអ្វី?


អេសណូ គឺជាកម្មវិធី​មួយ​របស់​អង្គការ​តន្ត្រី​សម្រាប់​យុវជន ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា ចេអឹម អន្តរជាតិ (JM International) ដែល​ផ្តោត​ទៅ​លើ​តន្ត្រី​ប្រពៃណី និង​ប្រជា​ប្រិយ។ កម្មវិធីនេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩០​មក​ម្ល៉េះ។ អេសណូ មាន​បេសកកម្ម​ក្នុង​ការ​ជួយ​រក្សា​មរតក​វប្បធម៌​មនុស្ស​ជាតិ​ឲ្យ​នៅ​គង់​វង្សឋិតថេរ ក្នុង​ស្រទាប់​យុវជន​នាពេល​បច្នុប្បន្ន តាមរយៈតន្ត្រីករ​វ័យ​ក្មេង។ សព្វថ្ងៃ នៅក្នុងបណ្តាប្រទេសជាង ២០ អេសណូ ត្រូវបានគេយកទៅរៀបចំ លក្ខណៈជាជំរំ​តន្ត្រីអន្តរជាតិនា​រដូវក្តៅ​ប្រចាំ​ឆ្នាំ ក៏ដូចជា​សិក្ខាសាលា​ដែលរៀបចំឡើង​ជាមួយ​សាលារៀន សាលាតន្ត្រី និងក្រុមយុវជននានា។ អេសណូ ជាឱកាសមួយ​ដ៏ពិសេស​ដែល​អាចធ្វើឱ្យយុវជន​ជុំវិញ​ពិភពលោក​មកជួបជុំគ្នា និង​ចូលរួម​សកម្មភាព​តន្ត្រីជាមួយគ្នា ប្រកប​ដោយការគោរពគ្នាទៅវិញទៅមក ការចេះជួយគ្នា និងការបើកចិត្តទូលាយ។

សូមអានបន្ថែមអំពី អេសណូ នៅទីនេះ

 

សូមរំលឹកថា៖ អេសណូនូហ្ស៊ីឡែន នឹងចាប់ផ្ដើមធ្វើបន្ទាប់ពី អេសណូកម្ពុជា។ តើអ្នកនឹងដាក់ពាក្យចូលរួមកម្មវិធីទាំងពីរ និងត្រៀមធ្វើដំណើរបន្តទៅចូលរួមដែរឬទេ?

ព័ត៌មានបន្ថែមអំពី អេសណូនូហ្ស៊ីឡែន មាននៅទីនេះ

https://www.youtube.com/watch?v=MIaJn9P3QX4

Video credit: Peter ALHBOM | Taken at Ethno Sweden in 2017

ethno-sokim

ចំណាប់អារម្មណ៍សិល្បករ៖

គាត​ សុគីម សិល្បករចាប៉ីដងវែង និងអ្នកចូលរួមកម្មវិធី Ethno Germany 2017 និងជាសមាជិកក្នុង​ក្រុមដឹកនាំ​សិល្បៈ​សម្រាប់​កម្មវិធី​អេសណូកម្ពុជា បានឲ្យដឹងថា៖

“ពេលវេលា​នៅ​អាល្លឺម៉ង់​កាល​ពីឆ្នាំទៅ ពិតជា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​បាន​ស្គាល់​សិល្បករ​ជាច្រើន​មក​ពីជុំវិញ​ពិភពលោក។ យើងលេង និង​ច្រៀង​បទចម្រៀង​នៅតាម​ប្រទេស​នីមួយៗ។ យើងនិយាយគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងទទួល​យក​គ្នា​ទៅ​វិញទៅមក​អំពី​ប្រទេស និងវប្បធម៌។ នៅ​កម្ពុជា និង​តំបន់​មេគង្គ យើង​មាន​វប្បធម៌ និង​សិល្បៈ​ដ៏សំបូរ​បែប ដែល​យើង​មានលក្ខណៈ​រួមគ្នាខ្លះ និងខុសគ្នាខ្លះ។ ខ្ញុំជឿជាក់ថា កម្មវិធី​អេសណូ​កម្ពុជា គឺជា​កន្លែង​ប្រមូល​ផ្ដុំ​មួយ​របស់​សិល្បករ​មកពី​គ្រប់​ទិសទី មក​ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅមក។ ខ្ញុំពិតជា​ចង់​ឃើញ​កម្មវិធី​នេះ​កើត​មាន​ឡើង​ណាស់ ដូចជា​ពេល​ហាត់ និង​សម​ជាមួយ​គ្នា កម្មវិធីប្រគំ​តន្ត្រី ព្រម​ទាំង​ពេល​និយាយ​គ្នា និង​ចែករំលែក​រឿង​រ៉ាវ​នានា​ជាមួយ​សិល្បករ​ដទៃ​ទៀត​ផង​ដែរ។”

Take a look at Siem Reap...

ethno-cambodia-logo

Support us

follow us

Start typing and press Enter to search