ការផ្លាស់ប្ដូរចំណេះដឹង2017-11-142019-03-07https://www.cambodianlivingarts.org/wp-content/uploads/2017/08/logo_cla-1.pngCambodian Living Artshttps://www.cambodianlivingarts.org/wp-content/uploads/2017/05/exchanges.jpg200px200px
កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ និងចំណេះដឹង បណ្ដាញ គោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ អ្នកគ្រប់គ្រងសិល្បៈ និងអ្នកដឹកនាំក្នុងវិស័័យវប្បធម៌
យើងកំពុងស្វែងរកបេក្ខជនជាសិល្បករផ្នែកទស្សនីយចក្ខុ ២ នាក់ និងអ្នកនិពន្ធ ១ នាក់ដើម្បីចូលរួមកម្មវិធីនិវេសដ្ឋាន ៤ សប្តាហ៍នៅមជ្ឈមណ្ឌល Vermont Studio នៅសហរដ្ឋអាមេរិក ដោយរួមមានទាំងកម្មវិធីធ្វើទស្សនកិច្ច ៩ ថ្ងៃនៅជុំវិញទីក្រុងញូយ៉ក។ រាល់ការចំណាយទាំងអស់គឺខាងកម្មវិធីជាអ្នករ៉ាប់រង ។ សិល្បករដែលត្រូវបានជ្រើសរើសនឹងត្រូវបានផ្តល់កន្លែងមួយក្នុងស្ទូឌីយោសម្រាប់ធ្វើការ ព្រមទាំងអាចប្រើប្រាស់ធនធានរបស់មជ្ឈមណ្ឌល Vermont Studio ។ ជាមួយគ្នានោះដែរ ក៏នឹងមានឱកាសជួបមិត្តសិល្បករ គទានុរក្ស និងបញ្ញវន្តសិល្បៈដទៃទៀត ។
ការដាក់ពាក្យចូលរួមកម្មវិធីនេះបើកទូលាយដល់សិល្បករកម្ពុជា ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ។ សិល្បករត្រូវតែមានសញ្ជាតិខ្មែរ និងពិតជាសិល្បករចក្ខុទស្សន៍ (visual artist) ឬទម្រង់សិល្បៈប្រហាក់ប្រហែល ឬជាអ្នកនិពន្ធ ហើយមានបទពិសោធន៍ការងារយ៉ាងតិច៣ឆ្នាំ។ បេក្ខជនទាំងអស់ត្រូវតែចេះនិយាយ និងយល់ភាសាអង់គ្លេសក្នុងកម្រិតអាចប្រាស្រ័យទាក់ទងគ្នាបាន។
កម្មវិធីនិវេសនដ្ឋាន និងទស្សនកិច្ច នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ស្នាក់នៅមជ្ឈមណ្ឌល Vermont Studio (ទីក្រុងVermont) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
ទស្សនកិច្ចទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ការផ្លាស់ប្តូរចំណេះដឹង ការអនុវត្ត និងបទពិសោធន៍ គឺជាវិធីល្អបំផុតមួយសម្រាប់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈដទៃទៀតក្នុងការពង្រីកបណ្តាញ អភិវឌ្ឍន៍ជំនាញ និងការបំផុសគំនិតថ្មីៗ។ យើងបានដឹកនាំ និងសម្របសម្រួលកម្មវិធីផ្លាស់ប្តូរចំណេះដឹងនានារួមមាន កិច្ចសហការសិល្បៈ រហូតដល់ការស្រាវជ្រាវ ព្រមទាំងដំណើរទស្សនកិច្ចកសាងបណ្ដាញនៅក្នុងប្រទេសកម្ពុជា ទូទាំងតំបន់អាស៊ី និងនៅសហរដ្ឋអាមេរិក និងអឺរ៉ុបទៀតផង។
យើងផ្ដល់ជូនឱកាសអាហារូបករណ៍ពេញលេញចំនួន ២កន្លែងសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាតន្ត្រីប្រជាប្រិយ និងប្រពៃណី អេសណូ ស៊ុយអែត ឆ្នាំ២០១៩។ ដោយរួមសហការជាមួយ Folkmusikens hus (FMH) នៅប្រទេសស៊ុយអែត។ សម្របា់ព័ត៌មានបន្ថែម និងពាក្យស្នើសុំ សូមទាញយកទីនេះ។
ឈប់ទទួលពាក្យត្រឹមថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩
សូមផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់ sokhorn@cambodianlivingarts.org
នៅឆ្នាំ២០១៧៖
នៅឆ្នាំ២០១៦ សិល្បករមកពីកម្ពុជា និងប្រទេសក្នុងតំបន់បានចូលរួមកម្មវិធីដូចខាងក្រោម៖
ព័ត៌មានបន្ថែម៖ ប្រសិនបើមានឳកាសចូលរួមកម្មវិធីផ្លាស់ប្តូរចំណេះដឹងនេះ យើងនឹងផ្ដល់ព័ត៌មានលម្អិតជូន។