កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ និងកម្មវិធីចំណោះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ និងទស្សនិកជនកម្ពុជា
កម្មវិធីរដូវវប្បធម៌ឆ្នាំ ២០១៨
នៅក្នុងដំណាក់កាលវិវត្តឥតឈប់ឈរនៃសង្គមមនុស្ស តើយើងអាចកំណត់អត្តសញ្ញាណខ្លួនឯងបានដោយរបៀបណា? តើយើងមានប្រតិកម្មតបទៅនឹងបម្រែបម្រួលប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងភូមិសាស្ត្រយ៉ាងដូចម្ដេច? តើការយល់ឃើញរបស់យើង អត្តសញ្ញាណកម្ពុជា បានរួមបញ្ចូលអ្នកទាំងអស់គ្នាដែរឬទេ? តើអ្នកគិតថា កម្ពុជាជាប្រទេសមួយ ដែលមានពហុវប្បធម៌ឬទេ?
សិល្បៈខ្មែរអមតៈពិតជាមានសេចក្ដីសោមនស្ស សូមចាប់ផ្ដើមកម្មវិធី «រដូវវប្បធម៌» ជាលើកទីមួយ។ កម្មវិធីនេះ នឹងកើតមានឡើងក្នុងរយៈពេលបីខែ រួមមានការសម្ដែង កិច្ចពិភាក្សា ការបញ្ចាំងភាពយន្ត ពិព័រណ៍ និងសិក្ខាសាលា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ការស្វែងរកអត្តសញ្ញាណ”។ គោលបំណងនៃកម្មវិធី គឺបំផុសសំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញពាក្យ «អត្តសញ្ញាណ» ជាពិសេសអំពី «អត្តសញ្ញាណកម្ពុជា»។
យើងជឿជាក់ថា រដូវវប្បធម៌នេះ នឹងជាកម្មវិធីដ៏មានសារៈសំខាន់ និងអាចញ៉ាំងចិត្តអ្នកគ្រប់គ្នា។ សូមចូលរួមកម្មវិធីនេះទាំងអស់គ្នាជាមួយយើង និងសាកល្បងគិតអំពី «អត្តសញ្ញាណ» របស់យើង!
អ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី ក្នុងកម្មវិធី និងការសម្ដែងស្ទើរទាំងអស់របស់យើង។ ចំពោះការសម្ដែងនៅឆាកសម្ដែងសារមន្ទីរ សំបុត្រចូលទស្សនា តម្លៃ ២០០០០រៀល។ សំបុត្រមានដាក់លក់នៅការិយាល័យសិល្បៈខ្មែរអមតៈ ឬតាមរយៈលេខទូរស័ព្ទ 096 883 9884 / 098 512 255។ ការផ្ដល់សំបុត្រជាពិសេសជូនដល់និស្សិតនៅតាមសាកលវិទ្យាល័យដែលទទួលរៀបចំកម្មវិធីយើង។ សិក្ខាសាលាមួយចំនួន តម្រូវឲ្យចុះឈ្មោះជាមុន។ ព័ត៌មានលម្អិតមានផ្ដល់ជូនដូចខាងក្រោម។
រឿងរ៉ាវជីវិតរបស់កុមារម្នាក់ នឹងត្រូវលាតត្រដាងតាមរយៈស្នាដៃរបាំ និងល្ខោន ក្រោមចំណងជើងថា “ក្មេងឃ្វាលក្របី”។ វណ្ណកម្មនេះ បង្ហាញឲ្យឃើញអំពីភាពមិនត្រូវបានគេរាប់រក ភាពឯកោ និងការផ្ដល់សិទ្ធិអំណាច ដែលទស្សនិកជននឹងអាចមើលឃើញតាមរយៈទំនាក់ទំនងរវាងក្មេងប្រុស និងសត្វក្របីរបស់គាត់។
សាកលវិទ្យាល័យមេគង្គកម្ពុជា ១៩ កក្កដា ៤.៣០-៥.៣០ល្ងាច
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ ២០ កក្កដា ៤-៥ល្ងាច។ សំបុត្រ ២០០០០រៀល។ សំបុត្រអាចរកបានតាមរយៈលេខ 023 986 032
ជាភាសាខ្មែរ
ជាស្នាដៃរបាំសហម័យដែលបង្ហាញអំពីក្ដីសង្ឃឹម សុបិន និងការជំរុញចិត្ត។
សាលាមធ្យមវិចិត្រសិល្បៈ ២០ កក្កដា ៣-៤រសៀល
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២២ កក្កដា ៦.៣០-៧.៣០ល្ងាច។ សំបុត្រ ២០០០០រៀល។ សំបុត្រអាចរកបានតាមរយៈលេខ 023 986 032
ជាភាសាខ្មែរ
ឧបត្ថម្ភស្នាដៃដោយសិល្បៈខ្មែរអមតៈ
សិក្ខាសាលារាំច្នៃប្រឌិត ផ្ដោតជាពិសេសលើការងារជាក្រុម និងភាពច្នៃប្រឌិតក្នុងការបង្កើតក្បាច់រាំ ដោយមិនប្រកាន់ពីពិការភាព។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បញ្ជាក់ដំណឹងពេលក្រោយ)។ ២០ កក្កដា ម៉ោង២-៣រសៀល – ត្រូវចុះឈ្មោះជាមុន
ជាភាសាខ្មែរ
កិច្ចពិភាក្សាសិល្បករ ពីរបៀបបញ្ចេញអារម្មណ៍ពួកគេតាមរយៈស្នាដៃរបាំក្នុងបរិបទកម្ពុជាសហសម័យ។
សាលាមធ្យមវិចិត្រសិល្បៈ។ ២០ កក្កដា ម៉ោង ៤-៥ល្ងាច
ជាភាសាខ្មែរ
គឺជាប្រធានបទនៃគម្រោងរូបថតផ្តោតទៅលើ ខ្មែរកូនកាត់ និងខ្មែរអណិកជនជំនាន់ទីពីរ រស់នៅខេត្តសៀមរាប។ គម្រោងនេះឧបត្ថម្ភដោយ មូលនិធិដាំដុះរបស់សិល្បៈខ្មែរអមតៈ។
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ពីថ្ងៃទី ១៥ សីហា – ២០ កញ្ញា
បាឋកថា ដោយ ស៊ីវ សិរីសត្យា ម៉ោង ៦-៧.៣០ល្ងាច ១៥ សីហា
ជាភាសាអង់គ្លេស
សិក្ខាកាម ៣រូប ក្នុងសិក្ខាសាលានិទានរឿង នឹងនិទានស្នាដៃថ្មីរបស់ពួកគេ រួមមាន «រឿងគ្រូទាយ» ដោយ លីម ផាន់ណា «រឿងចាប៉ី» ដោយសួន សុធារ៉ា និង «រឿងម្នាក់ឯងជាថ្មី» ដោយអ្នកគ្រូ ឆុន ស៊ីណា។
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២១ សីហា ម៉ោង ២.៣០-៤ល្ងាច
ជាភាសាខ្មែរ
កិច្ចពិភាក្សាអំពីឫសគល់ល្ខោននៅកម្ពុជា និងប្រទេសម៉ាឡេស៊ី។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ២៣ សីហា ម៉ោង ៩-១១ព្រឹក
ភាសាខ្មែរ និងអង់គ្លេស អមដោយការបកប្រែ
សាច់រឿងពីរ មួយជាទម្រង់យីកេខ្មែរ និងមួយទៀតជាទម្រង់ហ្ស៊ីកេ ម៉ាឡេស៊ី។ ទម្រង់ល្ខោនទាំងពីរមានភាពប្រហាក់ប្រហែលគ្នា។
សាកលវិទ្យាល័យកម្ពុជា ២៣ សីហា ៥.៣០-៦.៣០ល្ងាច
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៥ សីហា ៤-៥ល្ងាច
យីកេជាភាសខ្មែរ និងហ្ស៊ីកេជាភាសាបាហាសា អមដោយការបកប្រែជាភាសាខ្មែរ
ជាការសម្ដែងចម្រោះរួមមាន ល្ខោន សៀក និងតុក្កតា ឆ្លុះបញ្ចាំងពីការស្វែងរកអំណាច និងជីវិតរស់នៅ។
សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ២៤ សីហា ម៉ោង ៥-៦ល្ងាច
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៦ សីហា ម៉ោង ៦.៣០-៧.៣០ល្ងាច
ជាភាសាខ្មែរ
ការបញ្ចាំងភាពយន្ត “Une Minorité Visible Invisible” របស់ Mathieu PHENG អមដោយកិច្ចពិភាក្សាអំពីប្រជាជនកម្ពុជារស់នៅក្រៅប្រទេស។ ដឹកនាំដោយ ភូ ស្សង់-បាទិស្ត៍។
វិទ្យាស្ថានបារាំងប្រចាំកម្ពុជា ១៣ កញ្ញា ម៉ោង ៦.៣០-៨.៣០ល្ងាច
ខ្សែភាពយន្តជាច្រើនរឿង នឹងត្រូវបញ្ចាំងជូនទស្សនា ដែលបង្ហាញពីជ្រុងផ្សេងគ្នានៃអត្តសញ្ញាណកម្ពុជា រួមមាន៖
កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់ ដោយ John PIROZZI ម៉ោង ៦.៣០ – ៨.៣០យប់ ១៧ កញ្ញា
ខ្ញុំទៅណា៖ ដោយ នាង កាវិច ម៉ោង៦.៣០ – ៨.៣០យប់ ១៨ កញ្ញា
ស្រុកខ្មែរ នេះហើយខ្ញុំ៖ ដោយ ភូ ស្សង់ បាទិស្ត៍ (អមដោយកិច្ចពិភាក្សា) ម៉ោង៦.៣០ – ៨.៣០យប់ ២០ កញ្ញា
ការបញ្ចាំងភាពយន្ត B-Girl ដោយងឿម ផល្លី និងណាមរដ្ឋា ថូម៉ាស អមដោយសិក្ខាសាលាសកម្មភាព “ស្វែងរកអត្តសញ្ញាណកម្ពុជាយើង” សម្របសម្រួលដោយអង្គការនារីដើម្បីសន្តិភាព ដែលនិយាយអំពីភាពចម្រុះគ្នា ភាពប្រឈម និងការឈានទៅមុខជាមួយនឹងអត្តសញ្ញាណកម្ពុជាខុសៗគ្នា។
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ម៉ោង ២.៣០-៥ល្ងាច ១៩ កញ្ញា ត្រូវចុះឈ្មោះជាមុន
ជារឿងរ៉ាវរបស់ក្មេងស្រីម្នាក់ឈ្មោះ ពិសី ដែលកំពុងស្វែងរកអត្តសញ្ញាណខ្លួនឯង ដើម្បីស្គាល់ថាខ្លួនជាអ្នកណា។
សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ២០ កញ្ញា ម៉ោង ៤.៣០-៦ល្ងាច (អមដោយ វគ្គសំនួរ-ចម្លើយ)
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២២ កញ្ញា ម៉ោង ៤-៥ល្ងាច
ជាភាសាខ្មែរ
ឧបត្ថម្ភស្នាដៃដោយ សិល្បៈខ្មែរអមតៈ
ការរៀបចំពិធី របាំ និងល្ខោន សម្ដែងដោយក្រិមសិល្បករមហាជនភូមិតងណងឡិះ មកពីសហគមន៍គ្រឹង ខេត្តរតនគិរី។ និយាយជាភាសាគ្រឹង អមដោយការបកប្រែជាភាសាខ្មែរ។
សាកលវិទ្យាល័យកម្ពុជា ២១ កញ្ញា ម៉ោង ៥.៣០ – ៧.០០យប់ (អមដោយ វគ្គសំនួរ-ចម្លើយ)
ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៣ កញ្ញា ម៉ោង ៦.៣០-៧.៣០ល្ងាច
និយាយជាភាសាគ្រឹង អមដោយការបកប្រែជាភាសាខ្មែរ
ឧបត្ថម្ភស្នាដៃដោយសិល្បៈខ្មែរអមតៈ