ការងារយើង៖ រដូវវប្បធម៌ «ការស្វែងរកអត្តសញ្ញាណ»

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ និងកម្មវិធីចំណោះដឹង បណ្ដាញ និងគោលនយោបាយវប្បធម៌
គោលដៅ៖ សិល្បករ និងទស្សនិកជនកម្ពុជា

cultural-season-web

នៅក្នុងដំណាក់កាលវិវត្តឥតឈប់ឈរនៃសង្គមមនុស្ស តើយើងអាចកំណត់អត្តសញ្ញាណខ្លួនឯង​បានដោយរបៀបណា? តើយើងមានប្រតិកម្មតបទៅនឹងបម្រែបម្រួលប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងភូមិសាស្ត្រយ៉ាងដូចម្ដេច? តើការយល់ឃើញរបស់យើង អត្តសញ្ញាណកម្ពុជា បានរួមបញ្ចូលអ្នកទាំងអស់គ្នាដែរឬទេ? តើអ្នកគិតថា កម្ពុជាជាប្រទេសមួយ ដែលមានពហុវប្បធម៌ឬទេ?

សិល្បៈខ្មែរអមតៈពិតជាមានសេចក្ដីសោមនស្ស សូមចាប់ផ្ដើមកម្មវិធី «រដូវវប្បធម៌» ជាលើកទីមួយ។ កម្មវិធីនេះ នឹងកើតមានឡើងក្នុងរយៈពេលបីខែ រួមមានការសម្ដែង កិច្ចពិភាក្សា ការបញ្ចាំងភាពយន្ត ពិព័រណ៍ និងសិក្ខាសាលា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ការស្វែងរកអត្តសញ្ញាណ”។ គោលបំណងនៃកម្មវិធី គឺបំផុស​សំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញពាក្យ «អត្តសញ្ញាណ» ជាពិសេសអំពី «អត្តសញ្ញាណកម្ពុជា»។

យើងជឿជាក់ថា រដូវវប្បធម៌នេះ នឹងជាកម្មវិធីដ៏មានសារៈសំខាន់ និងអាចញ៉ាំងចិត្តអ្នកគ្រប់គ្នា។ សូមចូលរួមកម្មវិធីនេះទាំងអស់គ្នាជាមួយយើង និងសាកល្បងគិតអំពី «អត្តសញ្ញាណ» របស់យើង!

អ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី ក្នុងកម្មវិធី និងការសម្ដែងស្ទើរទាំងអស់របស់យើង។ ចំពោះការសម្ដែងនៅឆាកសម្ដែងសារមន្ទីរ សំបុត្រចូលទស្សនា តម្លៃ ២០០០០រៀល។ សំបុត្រមានដាក់លក់នៅការិយាល័យសិល្បៈខ្មែរអមតៈ ឬតាមរយៈលេខទូរស័ព្ទ 096 883 9884 / 098 512 255។ ការផ្ដល់សំបុត្រជាពិសេស​ជូនដល់​និស្សិត​នៅតាម​សាកលវិទ្យាល័យ​ដែល​ទទួលរៀបចំកម្មវិធីយើង។ សិក្ខាសាលាមួយចំនួន តម្រូវឲ្យចុះឈ្មោះជាមុន។ ព័ត៌មានលម្អិតមានផ្ដល់ជូនដូចខាងក្រោម។

កម្មវិធី

ក្មេងឃ្វាលក្របី

អេពិកអាត

រឿងរ៉ាវជីវិតរបស់កុមារម្នាក់ នឹងត្រូវលាតត្រដាងតាមរយៈស្នាដៃរបាំ និងល្ខោន ក្រោមចំណងជើងថា “ក្មេងឃ្វាលក្របី”។ វណ្ណកម្មនេះ បង្ហាញឲ្យឃើញអំពីភាពមិនត្រូវបានគេរាប់រក ភាពឯកោ និងការផ្ដល់សិទ្ធិអំណាច ដែលទស្សនិកជននឹងអាចមើលឃើញតាមរយៈទំនាក់ទំនងរវាងក្មេងប្រុស និងសត្វក្របីរបស់គាត់។

សាកលវិទ្យាល័យមេគង្គកម្ពុជា ១៩ កក្កដា ៤.៣០-៥.៣០ល្ងាច

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ ២០ កក្កដា ៤-៥ល្ងាច។ សំបុត្រ ២០០០០រៀល។ សំបុត្រអាចរកបានតាមរយៈលេខ 023 986 032

ជាភាសាខ្មែរ

buffalo-boy-web

ក្ដីស្រមៃ

ចំរើន សុភា + ក្រុមសិល្បករ

ជាស្នាដៃរបាំសហម័យដែលបង្ហាញអំពីក្ដីសង្ឃឹម សុបិន និងការជំរុញចិត្ត។

សាលាមធ្យមវិចិត្រសិល្បៈ ២០ កក្កដា ៣-៤រសៀល

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២២ កក្កដា ៦.៣០-៧.៣០ល្ងាច។ សំបុត្រ ២០០០០រៀល។ សំបុត្រអាចរកបានតាមរយៈលេខ 023 986 032

ជាភាសាខ្មែរ

ឧបត្ថម្ភស្នាដៃដោយសិល្បៈខ្មែរអមតៈ

kdey-sromai-web

សិក្ខាសាលារាំច្នៃប្រឌិត

អេពិកអាត

សិក្ខាសាលារាំច្នៃប្រឌិត ផ្ដោតជាពិសេសលើការងារជាក្រុម និងភាពច្នៃប្រឌិតក្នុងការបង្កើតក្បាច់រាំ ដោយមិនប្រកាន់ពីពិការភាព។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បញ្ជាក់ដំណឹងពេលក្រោយ)។ ២០ កក្កដា ម៉ោង២-៣រសៀល – ត្រូវចុះឈ្មោះជាមុន

ជាភាសាខ្មែរ

creative-dance-movement-web

ការបញ្ចេញអារម្មណ៍តាមរយៈរបាំ

កិច្ចពិភាក្សាសម្របសម្រួលដោយ ហ៊ុន ប៉ែន

កិច្ចពិភាក្សាសិល្បករ ពីរបៀបបញ្ចេញអារម្មណ៍ពួកគេតាមរយៈស្នាដៃរបាំក្នុងបរិបទកម្ពុជាសហសម័យ។

សាលាមធ្យមវិចិត្រសិល្បៈ។ ២០ កក្កដា ម៉ោង ៤-៥ល្ងាច

ជាភាសាខ្មែរ

panel-discussion

ភាសាជាឧបសគ្គមួយ

ពិព័រណ៍រូបថត ដោយ ស៊ីវ សិរីសត្យា

គឺជាប្រធានបទនៃគម្រោងរូបថតផ្តោតទៅលើ ខ្មែរកូនកាត់ និងខ្មែរអណិកជនជំនាន់ទីពីរ រស់នៅខេត្តសៀមរាប។ គម្រោងនេះឧបត្ថម្ភដោយ មូលនិធិដាំដុះរបស់សិល្បៈខ្មែរអមតៈ។

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ពីថ្ងៃទី ១៥ សីហា – ២០ កញ្ញា

បាឋកថា ដោយ ស៊ីវ សិរីសត្យា ម៉ោង ៦-៧.៣០ល្ងាច ១៥ សីហា

ជាភាសាអង់គ្លេស

language-barrier-web

ល្ខោនអាន – អំណាន

លីម ផាន់ណា សួន សុធារ៉ា និងឆុន ស៊ីណា

សិក្ខាកាម ៣រូប ក្នុងសិក្ខាសាលានិទានរឿង នឹងនិទានស្នាដៃថ្មីរបស់ពួកគេ រួមមាន «រឿងគ្រូទាយ» ដោយ លីម ផាន់ណា «រឿងចាប៉ី» ដោយសួន សុធារ៉ា និង «​រឿងម្នាក់ឯងជាថ្មី» ដោយអ្នកគ្រូ ឆុន ស៊ីណា។

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២១ សីហា ម៉ោង ២.៣០-៤ល្ងាច

ជាភាសាខ្មែរ

scriptwriting-reading

ឫសគល់ល្ខោនកម្ពុជា-ម៉ាឡេស៊ី

កិច្ចពិភាក្សាសម្របសម្រួលដោយ សួន ប៊ុនរិទ្ធ

កិច្ចពិភាក្សាអំពីឫសគល់ល្ខោននៅកម្ពុជា និងប្រទេសម៉ាឡេស៊ី។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ២៣ សីហា ម៉ោង ៩-១១ព្រឹក

ភាសាខ្មែរ និងអង់គ្លេស អមដោយការបកប្រែ

root-of-traditional-theater

យីកេ និង ហ្ស៊ីកេ

យីកេអមតៈ និង Jikey Serei Malaya

សាច់រឿងពីរ មួយជាទម្រង់យីកេខ្មែរ និងមួយទៀតជាទម្រង់ហ្ស៊ីកេ ម៉ាឡេស៊ី។ ទម្រង់ល្ខោនទាំងពីរមានភាពប្រហាក់ប្រហែលគ្នា។

សាកលវិទ្យាល័យកម្ពុជា ២៣ សីហា ៥.៣០-៦.៣០ល្ងាច

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៥ សីហា ៤-៥ល្ងាច

យីកេជាភាសខ្មែរ និងហ្ស៊ីកេជាភាសាបាហាសា អមដោយការបកប្រែជាភាសាខ្មែរ

yike-and-jikey

អនុភាព

ហ្វារពន្លឺសិល្បៈ

ជាការសម្ដែងចម្រោះរួមមាន ល្ខោន សៀក និងតុក្កតា ឆ្លុះបញ្ចាំងពីការស្វែងរកអំណាច និងជីវិតរស់នៅ។

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ២៤ សីហា ម៉ោង ៥-៦ល្ងាច

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៦ សីហា ម៉ោង ៦.៣០-៧.៣០ល្ងាច

ជាភាសាខ្មែរ

influence

Une Minorité Visible Invisible

ការបញ្ចាំងភាពយន្តអមដោយកិច្ចពិភាក្សា

ការបញ្ចាំងភាពយន្ត “Une Minorité Visible Invisible” របស់ Mathieu PHENG អមដោយកិច្ចពិភាក្សាអំពីប្រជាជនកម្ពុជារស់នៅក្រៅប្រទេស។ ដឹកនាំដោយ ភូ ស្សង់-បាទិស្ត៍។

វិទ្យាស្ថានបារាំងប្រចាំកម្ពុជា ១៣ កញ្ញា ម៉ោង ៦.៣០-៨.៣០ល្ងាច

mathieu-pheng

កម្មវិធីបញ្ចាំងខ្សែភាពយន្ត

រួមសហការជាមួយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

ខ្សែភាពយន្តជាច្រើនរឿង នឹងត្រូវបញ្ចាំងជូនទស្សនា ដែលបង្ហាញពីជ្រុងផ្សេងគ្នានៃអត្តសញ្ញាណកម្ពុជា រួមមាន៖

កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់ ដោយ John PIROZZI ម៉ោង ៦.៣០ – ៨.៣០យប់ ១៧ កញ្ញា

ខ្ញុំទៅណា៖ ដោយ នាង កាវិច ម៉ោង៦.៣០ – ៨.៣០យប់ ១៨ កញ្ញា

ស្រុកខ្មែរ នេះហើយខ្ញុំ៖ ដោយ ភូ ស្សង់ បាទិស្ត៍ (អមដោយកិច្ចពិភាក្សា) ម៉ោង៦.៣០ – ៨.៣០យប់ ២០ កញ្ញា

film-screenings-web

B-Girl និង «ការស្វែងរកអត្តសញ្ញាណកម្ពុជារបស់យើង»

ភាពយន្ត អមដោយសិក្ខាសាលាសកម្មភាព សម្របសម្រួលដោយអង្គការនារីដើម្បីសន្តិភាព

ការបញ្ចាំងភាពយន្ត B-Girl ដោយងឿម ផល្លី និងណាមរដ្ឋា ថូម៉ាស អមដោយសិក្ខាសាលាសកម្មភាព “ស្វែងរកអត្តសញ្ញាណកម្ពុជាយើង” សម្របសម្រួលដោយអង្គការ​នារីដើម្បី​សន្តិភាព ដែលនិយាយអំពីភាពចម្រុះគ្នា ភាពប្រឈម និងការឈានទៅមុខជាមួយនឹងអត្តសញ្ញាណកម្ពុជាខុសៗគ្នា។

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ម៉ោង ២.៣០-៥ល្ងាច ១៩ កញ្ញា ត្រូវចុះឈ្មោះជាមុន​

b-girl

តើខ្ញុំជាអ្នកណា?

ល្ខោននិយាយដោយអ្នកគ្រូ អ៊ុយ លតាវណ្ណ និងលោក សួង សុភ័ក្ត្រ

ជារឿងរ៉ាវរបស់ក្មេងស្រីម្នាក់ឈ្មោះ ពិសី ដែលកំពុងស្វែងរកអត្តសញ្ញាណខ្លួនឯង ដើម្បីស្គាល់ថាខ្លួនជាអ្នកណា។

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ២០ កញ្ញា ម៉ោង ៤.៣០-៦ល្ងាច (អមដោយ វគ្គសំនួរ-ចម្លើយ)

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២២ កញ្ញា ម៉ោង ៤-៥ល្ងាច

ជាភាសាខ្មែរ

ឧបត្ថម្ភស្នាដៃដោយ សិល្បៈខ្មែរអមតៈ

who-am-i-web

ប្រពៃណី និងការរស់នៅ

សិល្បៈនៃសហគមន៍គ្រឹង

ការរៀបចំពិធី របាំ និងល្ខោន សម្ដែងដោយក្រិមសិល្បករមហាជនភូមិតងណងឡិះ មកពីសហគមន៍គ្រឹង ខេត្តរតនគិរី។ និយាយជាភាសាគ្រឹង អមដោយការបកប្រែជាភាសាខ្មែរ។

សាកលវិទ្យាល័យកម្ពុជា ២១ កញ្ញា ម៉ោង ៥.៣០ – ៧.០០យប់ (អមដោយ វគ្គសំនួរ-ចម្លើយ)

ឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ ២៣ កញ្ញា ម៉ោង ៦.៣០-៧.៣០ល្ងាច

និយាយជាភាសាគ្រឹង អមដោយការបកប្រែជាភាសាខ្មែរ

ឧបត្ថម្ភស្នាដៃដោយសិល្បៈខ្មែរអមតៈ

kreung-arts

Support us

follow us

Start typing and press Enter to search