ការងារយើង: មូលដ្ឋានគ្រឹះក្នុងការសរសេរល្ខោន

កម្មវិធី: អិវឌ្ឍន៍សិល្បៈ
ផ្តោតលើ: អ្នកនិពន្ធ អ្នកសម្តែង …

storytelling

តើសិក្ខាកាមនឹងទទួលបានអ្វីខ្លះពីសិក្ខាសាលានេះ?

ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទល្ខោន!

សិក្ខាសាលានឹងផ្តោតទៅលើកការបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តដើម្បីស្វែងយល់ពីមូលដ្ឋានគ្រឹះក្នុងការសរសេរល្ខោន (សាច់រឿង, គ្រោងរឿង, តួអង្គ…។ល។)។ ក្នុងអំឡុងពេលមួយសប្តាហ៍សិក្ខាកាមនឹងត្រូវសរសេររឿងល្ខោនខ្លីក្រោមការណែនាំពីគ្រូបណ្តុះបណ្តាល និងមតិកែលម្អពីមិត្តក្នុងសិក្ខាសាលា។ សិក្ខាកាមមួយចំនួននឹងត្រូវអញ្ជើញអោយចូលរួមសិក្ខាសាលាលើកទី២ ដើម្បីធ្វើការបញ្ចប់លើអត្ថបទរឿងដែលនឹងមានឱកាសបង្ហាញនៅក្នុងរដូវវប្បធម៌របស់សិល្បៈខ្មែរអមតៈនាពេលខាងមុខនេះ។

ភូ ហ្សង់-បាទីស្ត៍ គឺជាអ្នកនិពន្ធ អ្នកដឹកនាំរឿងល្ខោន និងតួសម្តែង ជនជាតិខ្មែរ-បារាំង។ ស្នាដៃល្ខោនដំបូងរបស់គាត់គឺរឿង `«ស្រុកខ្មែរ ! នេះហើយខ្ញុំ ដែលបានសម្តែងនៅប្រទេសបារំាង និង កម្ពុជា និងត្រូវបានបោះពុម្ពជាសៀវភៅជាភាសាបារាំង និង ភាសាខ្មែរ។ គាត់បានដំឡើងល្ខោនចេញពីប្រលោមលោករបស់អ្នកនិពន្ធ សុទ្ធ ប៉ូលីន គឺរឿង «ចំតិតឥតអាសូរ» ដែលគាត់ជាអ្នកដឹករឿងផង និងជាតួសម្តែងផង។

កន្លងមក គាត់បានសហការជាមួយសិល្បៈខ្មែរអមតៈលើគម្រោងមួយចំនួនក្នុងនាមជាអ្នកដឹកនាំរឿង និងនាយកសិល្បៈដែលរួមមាន ស្នាដៃល្ខោនតន្ត្រី  ដំណើរជីវិតណារី និង មន្តភ្លេង ព្រមទាំងការសម្តែងស្នាដៃរបាំ ត្រៃឋាន។ ការងារចុងក្រោយរបស់គាត់ «ភាសាអ្នកម្ដាយខ្ញុំ» ជាស្នាដៃសម្លេងមួយដែលជាផ្នែកមួយនៃការដំឡើងសិល្បៈចល័ត ដែលនឹងសម្តែងក្នុងទីក្រុងចំនួន១០ នៅប្រទេសបារាំងក្នុងឆ្នាំ ២០២១នេះ។

ជួបជាមួយគ្រូបណ្តុះបណ្តាល៖ ភូ ហ្សង់-បាទីស្ត៍

jb

 

«ខ្ញុំជឿជាក់ថាល្ខោនគឺជាវិធីសាស្ត្រដ៏មានឥទ្ធិពលក្នុងការចែករំលែករឿងរ៉ាវ ដែលធ្វើអោយប៉ះដល់អារម្មណ៍និងការគិតរបស់មនុស្ស។ យើងឃើញថាមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍទម្រង់ល្ខោន ​គចាប់ផ្តើមជាមួយនឹងការសរសេរអត្ថបទល្ខោន។ ខ្ញុំនឹង​រង់ចាំធ្វើការជាមួយអ្នកនិពន្ធថ្មីៗដើម្បីជួយអភិវឌ្ឍការសរសេររបស់ពួកគេ និងស្តាប់នូវអ្វីដែលពួកគេចង់និយាយ។»

ភូ ហ្សង់-បាទីស្ត៍

ដាក់ពាក្យស្នើសុំ

សូមផ្ញើ៖

  • ប្រវត្តិរូបសង្ខេប (យ៉ាងច្រើន ៣សន្លឹក)
  • អត្ថបទរឿងដែលធ្លាប់សរសេរ (យ៉ាងច្រើន ៥ ទំព័រ)
  • បំពេញទម្រង់ស្នើសុំ (ទាញយកទម្រងស្នើសុំ ក្នុងប្រអប់ខាងក្រោម)

លក្ខខណ្ឌជ្រើសរើស

បេក្ខជនគួរតែ៖

  • មានបទពិសោធន៍សរសេរអត្ថបទរឿងពីមុន (រឿងខ្លី ប្រលោមលោក កំណាព្យ អត្ថបទកាសែត អត្ថបទរឿងនានា…)
  • មានចំណាប់អារម្មណ៍លើការសរសេរអត្ថបទរឿងបែបល្ខោន
  • អាចចូលរួមសិក្ខាសាលាបានពេញលេញ ពីថ្ងៃទី ២ ដល់ ទី ៦ ខែសីហា ២០២១ ម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច

ព័ត៌មានពីការផ្ញើពាក្យស្នើសុំ

ផ្ញើពាក្យស្នើសុំរបស់អ្នកមកកាន់៖

អ៊ីមែល chandaly@cambodianlivingarts.org

ឬយកពាក្យមកដាក់ផ្ទាល់នៅអង្គការសិល្បៈខ្មែរអមតៈ (សូមមើលផែនទី)

ព័ត៌មានបន្ថែមសូមទាក់ទង 086 895 556 | chandaly@cambodianlivingarts.org

Support us

follow us

Start typing and press Enter to search