វគ្គខ្លី៖ តែងនិពន្ធរឿងល្ខោន ទទួលសិស្សចុះឈ្មោះចូលរៀន។ ឈប់ទទួលពាក្យថ្ងៃទី ២ ខែកុម្ភៈ ២០២០។ ចូលរៀនពីថ្ងៃទី ១៧-២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរួមសហការជាមួយ Ex-Theatre Asia ផ្ដោតជាពិសេសរបៀបរៀបចំ គ្រោងរឿងសម្រាប់ការសម្ដែងល្ខោន។ អាហារូបករណ៍ ៨កន្លែង! សូមអានបន្ថែមទីនេះ។
បង្សុកូល៖ ការរំឭកដល់កម្ពុជា គឺជាស្នាដៃនិពន្ធថ្មីមួយដ៏អស្ចារ្យដែលមានលក្ខណៈជា តន្រ្តី សំឡេង ចលនា និងរូបភាព។ នេះជាស្នាដៃធំដំបូងគេស្ដែងពីស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាចុងទសវត្សរ៍ឆ្នាំ១៩៧០។ នេះជាស្នាដៃដែលរួមបញ្ចូលវង់តន្ត្រីបុរាណខ្មែរ នឹងវង់តន្ត្រីបស្ចិមប្រទេស។ ហើយ “បង្សុកូល” ជាឈ្មោះពិធីមួយក្នុងបុណ្យសពបែបព្រះពុទ្ធសាសនា។ ស្នាដៃនេះ រៀបរាប់ពីសាច់រឿងមួយដ៏សំខាន់ និងមានតម្លៃជាសកល ជារឿងរ៉ាវក្នុងសង្គមមួយដែលសីលធម៌ត្រូវបានបំផ្លាញចោល និងការវិលត្រលប់មនុស្សធម៌តាមរយៈការផ្សះផ្សា និងការដោះស្រាយបញ្ហាផ្លូវចិត្ត។
យើងបានបើកទទួលពាក្យស្នើសុំមូលនិធិ “ដាំដុះ” ចាប់ពីពេលនេះតទៅ! មូលនិធិនេះ បង្កើតឡើងដើម្បីជួយដល់សិល្បករ និងអ្នកបម្រើការក្នុងវិស័យសិល្បៈ និងវប្បធម៌ក្នុងការដឹកនាំធ្វើគម្រោងច្នៃប្រឌិតថ្មីៗ ក៏ដូចជាការជួយពង្រឹងជំនាញរបស់ខ្លួនតាមរយៈការចូលរួមវគ្គបណ្ដុះបណ្តាល សិក្ខាសាលា និងសន្និសីទជាដើម។ យើងមានបំណងបង្កើតឲ្យមានឱកាសនានាដល់សិល្បករ និងក្រុមសិល្បករធ្វើការអភិវឌ្ឍវិស័យសិល្បៈ និងវប្បធម៌នៅកម្ពុជា ជាពិសេសសម្រាប់អ្នកដែលពុំធ្លាប់ទទួលបានឱកាសនេះពីមុនមក។
យើងត្រូវការ ប្រធានគម្រោងសម្រាប់កម្មវិធីអប់រំសិល្បៈ និងវប្បធម៌។ ប្រធានគម្រោង នឹងត្រូវមានតួនាទីគ្រប់គ្រង និងអនុវត្តគម្រោងអប់រំសិល្បៈ និងវប្បធម៌សម្រាប់រយៈពេល១២ – ២៤ខែបន្ទាប់។ នៅដើមឆ្នាំ២០១៧ យើងបានដាក់ចេញផែនការយុទ្ធសាស្ត្រគម្រោងប្រាំឆ្នាំក្នុងការបង្កើតគំរូដ៏មានប្រសិទ្ធភាពក្នុងការដាក់បញ្ចូលការអប់រំសិល្បៈ និងវប្បធម៌ទៅក្នុងកម្មវិធីសាលារដ្ឋដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ។
សូមផ្ញើពាក្យសុំរបស់អ្នកមកកាន់ frances@cambodianlivingarts.org.
យើងត្រូវការ គ្រូបង្គោលចំនួនមួយរូបក្នុងការរៀបចំសិក្ខាសាលាជំនាញនិទានរឿងរយៈពេលប្រាំពីរថ្ងៃ សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៨។ សិក្ខាសាលានេះ គឺសម្រាប់អ្នកចូលរួម ១០នាក់ ដែលមានជំនាញសិល្បៈខុសៗគ្នា តែមានបទពិសោធន៍តិចតួច ឬមិនធ្លាប់មានបទពិសោធន៍ជំនាញនិទានរឿងពីមុនមក។ បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវមានបទពិសោធន៍ក្នុងការសរសេរសាច់រឿងសម្ដែងលើឆាក (ល្ខោន) មានបទពិសោធន៍បង្រៀន / រៀបចំសិក្ខាសាលា និងមានចំណេះដឹង និងចំណាប់អារម្មណ៍លើទម្រង់ផ្ទាំងទស្សនីយភាពនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសទម្រង់ល្ខោន។ ចាប់ទទួលពាក្យសុំពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨។
កម្មវិធីអេសណូកម្ពុជាដំបូងគេ នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលបេតិកភណ្ឌ ខេត្តសៀមរាប នៅខែមករានេះ! តន្ត្រីករវ័យក្មេងចំនួន៣០រូប មកពីកម្ពុជា តំបន់មេគង្គ និងមកពីជុំវិញពិភពលោកនឹងមកជួបជុំគ្នាដើម្បីស្វែងយល់ ចែករំលែក និងបង្ហាត់បង្រៀនគ្នាទៅវិញទៅមកអំពីតន្ត្រីប្រចាំវប្បធម៌នីមួយៗ។ នេះជាសិក្ខាសាលាមួយនៃ Ethno World ក្រោមកម្មវិធីរបស់អង្គការ JMI International។
យើងត្រូវការ ជំនួយការមួយរូបដែលមានភាពរួសរាយរាក់ទាក់ ស្រលាញ់ការងារ និងស្មោះត្រង់សម្រាប់មណ្ឌលអប់រំសិល្បៈ និងវប្បធម៌របស់យើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ជំនួយការ នឹងត្រូវមានតួនាទីការពារសន្តិសុខ ទទួលភ្ញៀវ ចុះឈ្មោះអ្នកចូលរួមកម្មវិធី និងជាជំនួយការការិយាល័យផងដែរ។ ចាប់ទទួលពាក្យសុំពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។