ការ​ងារ​យើង៖ ក្រុម​របាំ​អាជីព

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ

គោលដៅ៖ សិល្បករអាជីពពោរពេញដោយថាមពល

dance-troupe

ពាក្យ​សុំ​បម្រើ​ការ​ជា​សិល្បករ​ក្នុង​ក្រុម​សិល្បករ​អាជីព​ចាប់​ផ្ដើម​បើកហើយ! ក្រុម​ថ្មី​នេះ​នឹង​ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល រួម​មាន អភិវឌ្ឍន៍​ជំនាញ​សិល្បៈ ភាព​ច្នៃ​ប្រឌិត និង​ជំនាញ​ផ្សេងៗ​ទៀត។ បន្ទាប់​ពី​បាន​ពង្រឹង​គុណ​ភាព​សម្ដែង ជាមួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​ថ្មីៗរួច​ហើយ ក្រុម​ថ្មី​នេះ​នឹង​ត្រូវ​សម្ដែង​នៅ​ឆាក​សម្ដែង​របាំ​ប្រពៃណី​ បរិវេណ​សារមន្ទីរ​ជាតិ រាជ​ធានី​ភ្នំពេញ។ សិល្បករ​ក្រុម​ថ្មី​នេះ នឹង​ទទួល​បាន​បៀវត្សរ៍​ប្រចាំ​ខែ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ត្រូវ​ធ្វើ​កិច្ច​សន្យា​ថ្មី​១៤​ខែម្ដង។ ការងាររបស់ពួកគេ រួមបញ្ចូលទាំងសិក្ខាសាលារបាំ ដល់ទស្សនិកជនជាតិ និងអន្តរជាតិ។

សិល្បករដែលបានចូលរួមកម្មវិធីនេះ ត្រូវតែមានភាពប៉ិនប្រសប និងមានឆន្ទៈចូលរួមជាសិល្បករអាជីព និងទៀតទាត់ពេលវេលា។ សិល្បករត្រូវមានបទពិសោធន៍ពីរឆ្នាំក្នុងការសម្តែង។ ឈប់ទទួលពាក្យត្រឹមថ្ងៃទី ២៨ ខែធ្នូ

យើងកំពុងបើកវេទិការនេះដើម្បីគាំទ្រដល់ការអភិវឌ្ឍសិល្បករជំនាញ ដោយសហការជាមួយអ្នកគ្រូ វន សាវ៉ៃ ជាប្រធានគ្រប់គ្រងសិល្បៈ, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ថេសូ ជាអ្នកណែនាំ។ ក៏ដូចជាបុគ្គលិកផ្សេងទៀតដែរ ក្រុមសិល្បករនឹងទទួលបានអត្ថប្រយោជន៍ពីការងាររបស់ពួកគេ ដូចជា ការធ្វើការជាមួយប្រធានគ្រប់គ្រងដែលមានបទពិសោធន៍ ឱកាសបង្កើនទំនាក់ទំនង និងទទួលបានវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាព។

 

 

 

Support us

follow us

Start typing and press Enter to search