របាយការណ៍វាយតម្លៃលើសេចក្តីត្រូវការក្នុងការបណ្តុះបណ្តាល ជីវភាពការងារ

ចាប់ពីខែមីនា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ អង្គការចំនួន៦
ដែលមានរាយនាមខាងក្រោម នឹងរួមសហការគ្នាក្នុងគម្រោងការងារមួយដែលមាន
ចំណងជើងថា៖ ការលើកកម្ពស់សមត្ថភាពនិងវិជ្ជាជីវៈក្នុងសិល្បៈរបស់សិល្បករ
ទស្សនីយភាពខ្មែរដើម្បីឲ្យមានសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងវិស័យវប្បធម៌។

គម្រោងដ៏សំខាន់មួយនេះកំពុងត្រូវបានអនុវត្តដោយមានការគាំទ្រថវិកាពីសហភាព
អឺរុប ក្រោមប្រធានបទ «ដាក់ទុនកសាងធនធានមនុស្ស» ស្របតាមទិសដៅការងារ
ជាក់ស្តែងនៃ «ការទ្រទ្រង់វិស័យវប្បធម៌ជាទិសដៅអភិវឌ្ឍលទ្ធិប្រជា ធិបតេយ្យនិង
កំណើនសេដ្ឋកិច្ច»។

គម្រោងនេះនឹងមានដាក់បញ្ចូលនូវកម្រងសកម្មភាពការងារ ដែលនឹងមានផ្តល់ផល
ប្រយោជន៍ដល់អង្គការ សមាគមដ៏ទៃផ្សេងៗទៀតក្រៅពីដៃគូគម្រោងដែលមានរាយ
នាម និងផ្តល់នូវផលវិជ្ជមានដល់សិល្បករនិងធុរជនសិល្បៈទូទៅ ក្នុងវិស័យសិល្បៈ
វប្បធម៌ទាំងមូល។