(បិទទទួលពាក្យ) ប្រកាសជ្រើសរើស «មូលនិធិចល័ត»

សិល្បៈខ្មែរអមតៈមានសេចក្តីរីករាយនឹងប្រកាសបើកមូលនិធិ «ចល័ត»  ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។

 មូលនិធិ «ចល័ត» នេះ បង្កើតឡើងដើម្បីគាំទ្រដល់សិល្បករ និងអ្នកធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌គ្រប់ទម្រង់ (ដូចជា៖ ភាពយន្ត សិល្បៈទស្សនីភាព សិល្បៈសូនរូប សហគមន៍អ្នកនិពន្ធជាដើម ។ល។ ក្នុងការ​៖ អភិវឌ្ឍគំនិត និងចំណេះដឹង ការកសាងបណ្តាញ និងជំនាញ តាមរយៈការទៅចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា សន្និសីទ មហោស្រព ការធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវ និងកម្មវិធីនិវេសនដ្ឋានទាក់ទងទៅនឹងសិល្បៈវប្បធម៌ជាដើម។

ពួកយើងចង់គាំទ្រដល់អ្នកដែលមិនធ្លាប់ទទួលបានឱកាសបែបនេះពីមុនមក។ គោល​បំណងរយៈពេលវែងនៃមូលនិធិ «ចល័ត» គឺដើម្បីជួយអភិវឌ្ឍវិស័យសិល្បៈក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ជាពិសេសទៅលើការផ្លាស់ប្តូរបទពិសោធ ការកសាងសមត្ថភាពសិល្បករ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវវប្បធម៌។

សិល្បៈខ្មែរអមតៈ ប្តេជ្ញាចិត្តគាំទ្រដល់បេក្ខជនទាំងអស់ ដោយគ្មានរើសអើងអំពីអាយុ ពិការភាព ជនជាតិដើម អត្តសញ្ញាណភេទ ស្ថានភាពគ្រួសារ សាសនា និងសង្គម សេដ្ឋកិច្ចឡើយ។ យើងសូមលើកទឹកចិត្តជាពិសេសចំពោះបេក្ខជនមកពីសហគមន៍ ដែលមានសំឡេងតិច ហើយយើងនឹងផ្តល់ការគាំទ្រ (អាស្រ័យលើតម្រូវការ និងភាពចាំបាច់) ទៅដល់បេក្ខជន ដែលទទួលបានជោគជ័យទាំងនោះ។ យើងអាចកែសម្រួលពាក្យស្នើសុំផងដែរ។

អ្នកទទួលបានមូលនិធិឆ្នាំ ២០២៣


ម៉ិច ជូឡាយ
កម្មវិធីនៅប្រទេសម៉ាឡេស៊ី Southeast Asian Arts Residency ដែលនឹងប្រព្រឹត្តទៅនៅ Rimbun Dahan / Art Space
សួង សុភ័ក្រ និង ក្រុមការងារ
កម្មវិធី ASIAN YOUTH THEATRE FESTIVAL 2023 នៅ University of San Agustin, Iloilo ដែលនឹងប្រព្រឹត្តទៅនៅប្រទេស ហ្វីលីពីន

ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិនៅអង្គការភាពយន្តឈូករ័ត្ន កម្មវិធី៖ Asia-Pacific Digital Rights Festival 2023 ឈៀងម៉ៃប្រទេសថៃ

សុទ្ធ បូផា
កម្មវិធីនៅប្រទេសម៉ាឡេស៊ី International literature festival
តាន់ វត្តី 
កម្មវិធី [watch & wa/onder] walkshops at La Forêt, កម្មវិធី Washi+ Artist Residence program និងមហោស្រពសិល្បៈ SHINANO Primitive Sense ប្រទេសជប៉ុន
ភូ ហ្សង់បាទីស
កម្មវិធី Screening/workshop and Networking
ប្រទេសថៃ និងឡាវ 

អ្នកទទួលបានមូលនិធិឆ្នាំ ២០១៩


CHAN Pisey
Artist
International Children’s Content Right Fair, Thailand

KHUON Chanreaksmey
Arts Manager
The Arts for Goods Fellowship Program, Singapore

SAY Tola
Freelancer
Internal Literature Festival, Nepal

អ្នកទទួលបានមូលនិធិឆ្នាំ ២០១៨


CHHIM Sothy
Visual Artist
The Mekong Contemporary Art Workshop, Thailand

KOH Rathany
Filmmaker
Wathann Film Festival, Myanmar

PONG Pon
Artist
Imagining ASEAN Workshop (Puppetry), Singapore


រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖


តាមដានព័ត៌មាន៖