ការងារយើង៖ ការចែករំលែកពីការស្រាវជ្រាវ

កម្មវិធី៖ មជ្ឈមណ្ឌលបេតិកភណ្ឌ
គោលដៅ៖ អ្នកស្រាវជ្រាវ សិល្បករ និស្សិត អ្នកធ្វើការក្នុងវិស័យសិល្បៈ និងអង្គការសិល្បៈ

research-exchange-1

ការចែករំលែកពីការស្រាវជ្រាវ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលបេតិកភណ្ឌ ដែលជាសាខារបស់អង្គការសិល្បៈខ្មែរអមតៈនៅខេត្តសៀមរាប កម្មវិធីនេះនឹងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវក្នុងការចែករំលែកការស្រាវជ្រាវរបស់ពួកគេដើម្បីបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក។

ការចែករំលែកពីការស្រាវជ្រាវ កើតឡើងរៀងរាល់ ២ ខែម្តង ដែលអ្នកស្រាវជ្រាវនឹងធ្វើបទបង្ហាញពីចំណេះដឹងពីការស្រាវជ្រាវពីសិល្បៈ​ និងវប្បធម៌កម្ពុជាដល់ទស្សនិកជនសាធារណៈជាច្រើនដូចជាអ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ និងសហគមន៍នៅខេត្តសៀមរាប។

Support us

follow us

Start typing and press Enter to search