ការងារយើង៖ មូលនិធិ Mobility First រួមសហការជាមួយ ASEF

កម្មវិធី៖ ចំណេះដឹង បណ្ដាញ និងគោលនយោបាយ (កម្មវិធីអន្តរជាតិ)
គោលដៅ៖ សិល្បករ និស្សិត អ្នកធ្វើការក្នុងវិស័យសិល្បៈ និងអង្គការសិល្បៈ

asef-mobility_banners_asef-cla-1200×630-copy

យើង​កំពុង​រស់នៅ​ក្នុង​ពេលវេលាមួយ​ដែលងាយ​ផុយស្រួយ និង​មិនច្បាស់​លាស់​ដោយសារ​ជម្លោះ ហើយ​ជាញឹកញាប់​មនុស្ស​គឺ​ប្រឈម​នឹង​ហានិភ័យ ក្នុង​នោះ​ក៏​មាន​វិស័យ​សិល្បៈ និងវប្បធម៌ផងដែរ។ សេរី​ភាព​ជាមូលដ្ឋាន​មួយ​ចំនួន​ដូចជា​ សេរីភាព​នៃ​ការ​ធ្វើដំណើរ និងសេរីភាពសិល្បៈ ក៏រង​នឹង​ភាព​ប្រឈម​ដែរ។ សេរីភាព​ទាំង​នេះ ត្រូវ​តែ​មាន​ការលើក​កំពស់​ការ​យល់ដឹង និង​ការពារ ដូច​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អង្គការយូណេស្កូ នៅ​ក្នុង​របាយការណ៍ 2018 Global Report – Re-shaping Cultural Policies ដូច្នេះថា៖

សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ ដោយយូណេស្កូ៖

“…សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ គឺជា​សេរីភាព​ដ៏​សំខាន់​មួយ​សម្រាប់​បុគ្គលម្នាក់ និង​ជា​សេរីភាព​ជាមូលដ្ឋាន​ដ៏​ចាំបាច់។” (Re-shaping Cultural Policies, UNESCO 2018 Global Report, p. 109)

សេរីភាព​សិល្បៈ ដោយ​យូណេស្កូ៖

“ការ​ផ្សព្វផ្សាយ​លើក​កំពស់ និង​ការការពារ​សេរីភាព​សិល្បៈ រួមមាន ការលើក​ទឹក​ចិត្ត​ក្នុងការ​ទទួល​ស្គាល់​ភាព​ជាសិល្បករ  ត្រូវតែ​ជា​ចំណុច​គួរ​យក​ចិត្ត​ទុកដាក់​ក្នុង​គោល​នយោបាយ​វប្បធម៌។” (Re-shaping Cultural Policies, UNESCO 2018 Global Report, p. 225)

នៅក្នុង​បរិបទនេះ មូលនិធិ Asia-Europe Foundation (ASEF) តាមរយៈ Mobility First!  ដែលជាមូលនិធិ​សម្រាប់​ការ​ធ្វើ​ដំណើរ និង អង្គការសិល្បៈខ្មែរអមតៈ (CLA) កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​ពីសិល្បករ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ ដែលកំពុង​ធ្វើការនៅសង្គម​ដែលកំពុងស្ថិតក្នុង និងក្រោយ​ជម្លោះ។

Support us

follow us

Start typing and press Enter to search