ការងារយើង៖ មូលនិធិ «ចល័ត»

កម្មវិធី៖ ចំណេះដឹង បណ្ដាញ និងគោលនយោបាយ 
គោលដៅ៖ សិល្បករ និស្សិត អ្នកធ្វើការក្នុងវិស័យសិល្បៈ និងអង្គការសិល្បៈ

mobility-grant-poster-web-2-1

ទម្រង់នៃការស្នើសុំ


  • ត្រូវតែជាពាក្យស្នើសុំរបស់អង្គការសិល្បៈខ្មែរអមតៈ។ ត្រូវបំពេញនូវរាល់សំណួរ ដែលមាននៅក្នុងពាក្យស្នើសុំ
  • សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចដែលបានតម្រូវឲ្យមាន។ ពាក្យស្នើសុំ អាចជាភាសាខ្មែរ ឬអង់គ្លេស។
  • ពាក្យស្នើសុំ អាចបំពេញដោយដៃ ឬដោយកុំព្យូទ័រ។ ប្រសិនបើបេក្ខជនមានភាពលំបាកក្នុងការបំពេញពាក្យស្នើសុំ សូមទាក់ទងមកទូរស័ព្ទ ០១២ ៤៣២ ២០១។
  •  ត្រូវបង្ហាញពី៖
    •  ការប្តេជ្ញាចិត្តរបស់អ្នកក្នុងការទៅចូលរួមកម្មវិធី
    • ចំណាប់អារម្មណ៍របស់អ្នកអំពីសារៈសំខាន់នៃកម្មវិធី/ដំណើរការសិក្សាស្រាវជ្រាវ ក្នុងការជួយបន្ថែមគំនិត បទពិសោធន៍ ចំណេះដឹង និងការអភិវឌ្ឍវិស័យសិល្បៈដោយរបៀបណា។
    • មានការប្តេជ្ញាចិត្តក្នុងការសរសេររបាយការណ៍សង្ខេបខ្លី ពីអ្វីដែលអ្នកទទួលបានពីកម្មវិធី

អំពីមូលនិធិ «ចល័ត»


សិល្បៈខ្មែរអមតៈមានសេចក្តីរីករាយនឹងប្រកាសបើកមូលនិធិ «ចល័ត»  ដល់សិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។

មូលនិធិ «ចល័ត» នេះ បង្កើតឡើងដើម្បីគាំទ្រដល់សិល្បករ អ្នកនិពន្ធ និងអ្នកធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌ ក្នុងការ​៖ អភិវឌ្ឍគំនិត និងចំណេះដឹង កសាងបណ្តាញ និងជំនាញ តាមរយៈការទៅចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា សន្និសីទ មហោស្រព ការធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវ និងកម្មវិធីនិវេសនដ្ឋានទាក់ទងទៅនឹងសិល្បៈវប្បធម៌ជាដើម។

ពួកយើងចង់គាំទ្រដល់អ្នកដែលមិនធ្លាប់ទទួលបានឱកាសបែបនេះពីមុនមក។ គោល​បំណងរយៈពេលវែងនៃមូលនិធិ «ចល័ត» គឺដើម្បីជួយអភិវឌ្ឍវិស័យសិល្បៈក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ជាពិសេសទៅលើការផ្លាស់ប្តូរបទពិសោធ ការកសាងសមត្ថភាពសិល្បករ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវវប្បធម៌។

សិល្បៈខ្មែរអមតៈ ប្តេជ្ញាចិត្តគាំទ្រដល់បេក្ខជនទាំងអស់ ដោយគ្មានរើសអើងអំពីអាយុ ពិការភាព ជនជាតិដើម អត្តសញ្ញាណភេទ ស្ថានភាពគ្រួសារ សាសនា និងសង្គម សេដ្ឋកិច្ចឡើយ។ យើងសូមលើកទឹកចិត្តជាពិសេសចំពោះបេក្ខជនមកពីសហគមន៍ ដែលមានសំឡេងតិច ហើយយើងនឹងផ្តល់ការគាំទ្រ (អាស្រ័យលើតម្រូវការ និងភាពចាំបាច់) ទៅដល់បេក្ខជន ដែលទទួលបានជោគជ័យទាំងនោះ។ យើងអាចកែសម្រួលពាក្យស្នើសុំផងដែរ។

នៅក្នុងយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំរបស់យើង (២០១៧-២០២១) ក៏បានបញ្ជាក់ពីការអភិវឌ្ឍភាពច្នៃប្រតិដ្ឋ ការតស៊ូមតិ និងការបង្កើតថ្មីផងដែរ។ តួនាទីរបស់ពួកយើងជាកត្តាជំរុញ ដែលជួយសិល្បករអាចបង្ហាញ និងផ្សារភ្ជាប់ខ្លួនគេជាមួយនឹងសង្គម។ តាមរយៈសិល្បៈ ហើយយើងទាំងអស់គ្នាអាចបង្កើតជាលទ្ធផលវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា។ មូលនិធិ «ចល័ត» នេះ គឺជាការចូលរួមចំណែក ដើម្បីបង្កើនឱកាសដល់សហគមន៍សិល្បៈ ក្នុងការបង្កើតគំនិត ជំនាញ ការបង្កើតស្នាដៃថ្មី និងការកសាងបណ្តាញដៃគូ។

Organized by

lg-CLA-H-CMYK

Supported by

sweden_logotype_cambodia_png-1

បេក្ខជនមូលនិធិដាំដុះចល័ត ឆ្នាំ ២០១៩


បេក្ខជនមូលនិធិដាំដុះចល័ត ឆ្នាំ ២០១៨


chan-pisey-international-childrens-content-right-fair-thailand

ចាន់ ពិសី

សិល្បករផ្នែកគំនូរ

ចូលរួម International Children’s Content Right Fair, Thailand

khuon-chanreaksmey

ឃួន ច័ន្ទរស្មី

អ្នកគ្រប់គ្រងផ្នែកសិល្បៈ

ចូលរួម The Arts for Goods Fellowship Program, Singapore

say-tola

សាយ តុលា

ការងារឯករាជ

ចូលរួម Internal Literature Festival, Nepal

2018-chhim-sothy-the-mekong-contemporary-arts-workshop-in-thailand

CHHIM Sothy

Visual Artist

Event:

The Mekong Contemporary Art Workshop, Thailand

koh-rathany

KOH Rathany

Filmmaker

Event:

Wathann Film Festival, Myanmar

pong-pon-asean-workshop-puppetry-singapore

PONG Pon

Artist

Event:

Imagining ASEAN Workshop (Puppetry), Singapore

Support us

follow us

Start typing and press Enter to search