In Archive

ការងារយើង៖ សិក្ខាសាលាអ្នកនិពន្ធនិរ្មិត

កម្មវិធី៖ មជ្ឈមណ្ឌលបេតិកភណ្ឌ
គោលដៅ៖ អ្នកនិពន្ធ និងតន្ត្រីករបុរាណលេចធ្លោពីជុំវិញតំបន់ទន្លេមេគង្គ

nirom-images

ក្នុង​ខែ​កក្កដា ឆ្នាំ២០១៦ អ្នក​និពន្ធ​ជន​ជាតិ​ខ្មែរ-អាមេរិក ដែល​ទទួល​បាន​ជ័យ​លាភី​ លោក អ៊ុង​ ជិនណារី បាន​ដឹកនាំ សិក្ខាសាលា​រយៈពេល​២​សប្តាហ៍​នៅ​ខេត្ត​សៀមរាប ដើម្បី​បង្កើន​ភាព​ច្នៃប្រឌិត​ថ្មី​ដល់​អ្នក​និពន្ធ​មក​ពី​ប្រទេស​កម្ពុជា និង​មហា​តំបន់​មេគង្គ។​ អ្នកនិពន្ធ និង​តន្រ្តីករ​ប្រពៃណី​លេចធ្លោ​ចំនួន​១០​រូប ដែល​មក​ពី​ប្រទេស​កម្ពុជា និង​អ្នក​និពន្ធ​២រូប មក​ពី​សហរដ្ឋ​អាមេរិក ក៏​ដូចជា​គ្រូ​ណែនាំ​ និង​អ្នកនិពន្ធ​ល្បីៗ​មក​ពី​ប្រទេស​ឡាវ និងភូមា បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នកនិពន្ធ និង​អ្នក​សម្តែង​​មក​ពី​មហាវិទ្យាល័យ​លំដាប់​កំពូល​មួយ​មក​ពី ៨​ប្រទេស​ជុំវិញ​តំបន់​អាស៊ី និង​សហរដ្ឋ​អាមេរិក។ ពួកគាត់​បាន​សិក្សា​ជំនាញ​បច្ចេកទេស ហើយ​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​ភាពច្នៃប្រឌិត ការហាត់សម និងការសម្តែង ជាច្រើន​ទៀត​ផង។ ស្នាដៃ​របស់​សិស្ស​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​២​សប្តាហ៍​នេះ – នេះ​ជា​លើក​ដំបូង ដែល​តន្ត្រីករ​ប្រពៃណី​បាន​បង្កើត​ស្នាដៃ​​ថ្មីៗ។

សម្រង់សម្តី

“ចំពោះខ្ញុំ ប្រទេសកម្ពុជាបានអភិរក្សប្រពៃណីរបស់ខ្លួនដោយជោគជ័យ។ អ្វីដែលចាំបាច់ពេលនេះ គឺការបង្កើតតន្ត្រីថ្មីៗ។ [តាមរយៈសិក្ខាសាលានិរ្មិត] យើងបានបោះជំហានដំបូង ”

អ៊ុង ជិនណារី

“ខ្ញុំយល់ឃើញថា យើងអាចបង្កើតឈុតសម្តែងសម្រាប់មនុស្សជំនាន់ក្រោយ”

 

អ៊ីប ភារី -តន្រ្តីករភ្លេងប្រពៃណី

Sponsors

Asia Center, Japan Foundation

European Union

UNESCO International Fund for Cultural Diversity

Asian Cultural Council

Embassy of the United States

University of California, San Diego

Royal University of Fine Arts, Cambodia

Memoire Hotels and Resorts, Siem Reap

Support us

follow us

Recent Posts

Start typing and press Enter to search