អាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ

Springboard

អំពីអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ


អាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញ និងបទពិសោធន៍របស់អ្នករៀបចំកម្មវិធី(Programmer) ក្នុងវិស័យសិល្បៈដែលកំពុងតែលេចធ្លោ និងមានសក្តានុពល ដោយផ្តោតជាពិសេសលើប្រតិបត្តិករផ្នែកសិល្បៈទស្សនីយភាព។

បេក្ខជនបីនាក់នឹងត្រូវបានជ្រើសរើស។ បេក្ខជនពីរនាក់នឹងផ្តោតលើការរចនាកម្មវិធី ហើយបេក្ខជនម្នាក់ទៀតនឹងផ្តោតលើសោភ័ណនៃកម្មវិធី និងភាពស៊ីគ្នានៃគំនិតដែលបានរចនាឡើងសម្រាប់កម្មវិធីទាំងមូល។ ពួកគេ​នឹង​ធ្វើការ ​ក្រោម​ការ​បង្ហាត់​បង្រៀន​ពីគ្រូបណ្តុះបណ្តាល (Lead Curator)​ គឺ​លោក ភូ ស្សង់បាទីស្ត៍(PHOU Jean-Baptiste) ដែល​នឹង​តម្រង់ទិស​ពួកគេក្នុងរយៈពេលចូលរួមកម្មវិធីនោះ។

អាហារូបករណ៍នេះនឹងប្រើប្រាស់កម្មវិធីរដូវវប្បធម៌ របស់អង្គការសិល្បៈខ្មែរអមតៈ ជាឱកាសសម្រាប់សិក្ខាកាមក្នុងការអនុវត្តនូវអ្វីដែលពួកគេកំពុងរៀន។ រដូវវប្បធម៌ជាធម្មតាមានព្រឹត្តិការណ៍ចំនួន១២​ដល់១៤ រួមមាន៖ល្ខោន កិច្ចពិភាក្សា សិក្ខាសាលាអន្តរសកម្មភាព និងការបញ្ចាំងភាពយន្ត។

 

សិក្ខាកាមក៏នឹងមានឱកាសជួបជាមួយអ្នកផលិត និងអ្នករចនាកម្មវិធីផ្សេងៗទៀតដែលមានបទពិសោធន៍ទាំងក្នុងប្រទេសកម្ពុជា និងមកពីកន្លែងផ្សេងទៀតក្នុងអាស៊ី រួមទាំងទស្សនកិច្ចសិក្សាទៅកាន់ប្រទេសថៃផងដែរ។

បន្ថែមពីលើឱកាសបណ្តុះបណ្តាល ការសិក្សា និងស្គាល់នូវបណ្តាញអ្នកមានបទពិសោធន៍ ដែលជាភាពពិសេសនៃអាហារូបករណ៍នេះ សិក្ខាកាមម្នាក់ៗនឹងទទួលបានប្រាក់ឩបត្ថម្ភលើកទឹកចិត្តចំនួន ២.៥០០ ដុល្លារ សម្រាប់ពេលវេលាដែលពួកគេបានវិនិយោគដោយភាពប្រាកដប្រជាក្នុងការចូលរួមនៅក្នុងកម្មវិធីនេះ។ នេះជាឱកាសដ៏ល្អវិសេសសម្រាប់សិល្បករ ឬអ្នកគ្រប់គ្រងសិល្បៈ/ប្រតិបត្តិករសិល្បៈផ្សេងៗទៀត ដែលបទពិសោធន៍ខ្លះៗស្រាប់ក្នុងការរៀបចំ និងផលិតកម្មវិធីសិល្បៈ ហើយចង់អភិវឌ្ឍបន្ថែមនូវចំណេះដឹង និងជំនាញអំពីរបៀបរចនា និងរៀបចំកម្មវិធីសិល្បៈ។

អាហារូបករណ៍នេះនឹងកើតឡើងចន្លោះខែមេសា ឆ្នាំ២០២២ ​ដល់ខែមេសា ឆ្នាំ២០២៣។ សូមពិនិត្យមើលកាលបរិច្ឆេទសំខាន់ៗខាងក្រោម។

កម្មវិធីនេះមាន៤ផ្នែកសំខាន់៖


១. ការរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់៖ អាហារូបករណ៍នេះនឹងប្រើប្រាស់កម្មវិធីរដូវវប្បធម៌ របស់អង្គការសិល្បៈខ្មែរអមតៈនៅភ្នំពេញដែលជាវេទិកាមួយសម្រាប់សិក្ខាកាមក្នុងការបង្កើត អនុវត្ត កែលម្អ និងឆ្លុះបញ្ចាំងលើជំនាញនៃការរៀបចំកម្មវិធី និងជំនាញរចនាកម្មវិធីសិល្បៈរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ២០១៨មក សិល្បៈ​ខ្មែរ​អមតៈ​បានដំណើរការជាទៀងទាត់នូវកម្មវិធីរដូវវប្បធម៌។ រដូវវប្បធម៌គឺជាបណ្តុំ នៃការសម្តែង សិក្ខាសាលា ពិព័រណ៍ និងកិច្ចពិភាក្សាដែលត្រូវបានបង្ហាញជារៀងរាល់ឆ្នាំ។ ទស្សនិកជនគោលដៅរបស់យើងគឺជាយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ។ រដូវវប្បធម៌នេះ​កើត​ឡើង​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​មេសា រួម​ទាំង​កម្មវិធី​នៅ​ភ្នំពេញ និងទស្សនាចរណ៍​​ទៅ​តាមបណ្តា​ខេត្តនានា។

ជារៀងរាល់ឆ្នាំ យើងតែងតែជ្រើសរើសប្រធានបទសម្រាប់កម្មវិធីរដូវវប្បធម៌។ ប្រធានបទនេះត្រូវបានប្រើជាចំណុចចាប់ផ្តើមសម្រាប់សិល្បករក្នុងការដំឡើងរបាំ និពន្ធល្ខោន និងតន្ត្រីថ្មីៗ។ ក្រុមការងារសិល្បៈ​ខ្មែរ​អមតៈក៏បានប្រើប្រាស់ប្រធានបទនេះ ដើម្បីតម្រង់ទិសក្នុងការរចនា និងរៀបចំកម្មវិធីដែលគួរអោយចាប់អារម្មណ៍ ដើម្បីបំផុសទស្សនិកជនធ្វើការពិភាក្សា និងបង្ហាញទស្សនៈពីជ្រុងផ្សេងៗគ្នាជុំវិញប្រធានបទ។ យើងចែករំលែកនូវប្រធានបទនេះជាមួយអ្នកចូលរួមតាមរយៈសម្ភារផ្សព្វផ្សាយរបស់យើងផងដែរ ដូច្នេះនៅពេលដែលពួកគេមកមើលការសម្តែង ឬចូលរួមការពិភាក្សា ឬសិក្ខាសាលា ពួកគេអាចផ្សារភ្ជាប់បទពិសោធន៍របស់ពួកគេជាមួយនឹងប្រធានបទនៃកម្មវិធី។

ស្នាដៃសិល្បៈថ្មីៗដែលបង្កើត និងបង្ហាញជូនក្នុងកម្មវិធីរដូវវប្បធម៌គឺជាសមិទ្ធផលនៃកម្មវិធីដែលកំពុងដំណើរការក្នុងអង្គការសិល្បៈខ្មែរអមតៈរួមមាន៖  សិក្ខាសាលាច្នៃប្រឌិត (សិក្ខាសាលាអំពីការនិពន្ធល្ខោន ការដឹកល្ខោន និង​ការអានល្ខោន) និវេសដ្ឋាន កាផ្តល់មូលនិធិដំឡើងស្នាដៃថ្មីសម្រាប់សិល្បករវ័យក្មេង។

គោលដៅនៃគម្រោង សកម្មភាព និងការសម្តែងនៅក្នុងកម្មវិធីទាំងនេះ គឺដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រឌិត នឹងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករ ក្នុងការអភិវឌ្ឍជំនាញ និងបទពិសោធន៍ថ្មីៗ និងកសាងធនធានមនុស្សនិងទស្សនិកជនសម្រាប់វិស័យសិល្បៈនៅកម្ពុជា។

សិក្ខាកាមទាំងបីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូបណ្តុះបណ្តាល(Lead Curator)​លោកភូ ស្សង់បាទីស្ត៍ រហូតដល់ចប់កម្មវិធី ។ សូមបញ្ជាក់ផងដែរថា៖

  • សិក្ខាកាមពីរនាក់នឹងផ្តោតខ្លាំងលើការរចនាកម្មវិធី រួមទាំងការជ្រើសរើសស្នាដៃសិល្បៈដែលនឹងត្រូវបង្ហាញ និងរៀបចំលំដាប់លំដោយ ឬលំហូរនៃព្រឹត្តិការណ៍ ។ល។
  • សិក្ខាកាមម្នាក់ទៀតនឹងផ្តោតខ្លាំងលើសោភ័ណនៃកម្មវិធីទាំងមូល រួមមាន៖ ទំនាក់ទំនងជាមួយសិល្បករ និងក្រុមផលិតកម្ម ដើម្បីពិចារណាលើទិដ្ឋភាពដូចជា ឆាក (ភាពស៊ីគ្នានៃការធ្វើអោយលេចចេញជារូបរាងនូវគំនិតដែលបានរចនា និងស្នាដៃលើឆាក) និងការរៀបចំទីតាំង ក៏ដូចជាបរិយាកាសទស្សនាដល់អ្នកចូលរួម ដែលទាំងនេះសុទ្ធតែជាកត្តាជះឥទ្ធិពលដល់អារម្មណ៌ និងបទពិសោធន៍របស់អ្នកចូលរួម។

២. ធាតុចូលពីបណ្តាញអ្នករចនាកម្មវិធីសិល្បៈដែលមានបទពិសោធន៍៖ កិច្ចពិភាក្សា ដំណើរទស្សនកិច្ចសិក្សា និងឱកាសប្រឹក្សាយោបល់ផ្សេងៗ ដើម្បីផ្តល់ឱកាសដល់សិក្ខាកាមក្នុងការឈ្វេងយល់នូវវិធីសាស្រ្ត និងមេរៀនដែលបានចែករំលែកពីប្រតិបត្តិករសិល្បៈដែលមានបទពិសោធន៍ទាំងនោះ ទាំងនៅក្នុងប្រទេសកម្ពុជា (ជំនួបដោយផ្ទាល់) និងអន្តរជាតិ (ជំនួបតាមប្រព័ន្ធអនឡាញ)។

៣. ការបង្កើនបទពិសោធន៌៖ ទស្សនកិច្ចសិក្សាថ្នាក់តំបន់ទៅកាន់ទីក្រុងបាងកក និងឈៀងម៉ៃ ដែលជាកន្លែងដែលសិក្ខាកាម នឹងមានឱកាសផ្លាស់ប្តូរការសន្ទនាជាមួយបណ្តាញអ្នករចនា និងរៀបចំកម្មវិធីសិល្បៈដែលមានបទពិសោធន៍លើជំនាញសិល្បៈផ្សេងៗគ្នា។ គ្រូបណ្តុះបណ្តាល (Lead Curator)នឹងចូលរួមក្នុងទស្សនកិច្ចសិក្សានេះផងដែរ ដើម្បីជាជំនួយដល់សិក្ខាកាមក្នុងការឆ្លុះបញ្ចាំង និងរៀនសូត្រក្នុងអំឡុងពេលទស្សនកិច្ច។

កាលបរិច្ឆេទនៃទស្សនកិច្ចសិក្សា៖ ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ (អាស្រ័យលើស្ថានភាពជាក់ស្តែងនៃជម្ងឺកូវីដ-១៩)

៤. ការឆ្លុះបញ្ចាំង និងការចែករំលែក៖ នៅចុងបញ្ចប់នៃអាហារូបករណ៍ សិក្ខាកាមនឹងធ្វើការចែករំលែកមេរៀនដែលបានរៀន និងឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ពួកគេនៅក្នុងកម្មវិធីជាមួយនឹងអ្នកចូលរួមដ៏ទៃទៀត។

មូលនិធិជឿនលឿន  ២០២១

belle

ជុំវណ្ណ សូដាជីវី (ប៊ែល)

ទំរង់សិល្ប៖ រាំ

ឈ្មោះគំរោង៖ របាំនិទាន

អំពីគំរោង៖ របាំរៀបរាប់ពី អំពីមនុស្សឆោត ដែលសាច់រឿងត្រូវបានដកស្រង់ចេញពីសៀវភៅរឿងនិទានខ្មែរ។ គំរោងនេះនឹងត្រូវអនុវត្តនៅទីក្រុងភ្នំពេញ ទាំងការហាត់សម និងការសម្តែង។ គំរោងនេះនឹងត្រូវសម្តែងដោយមានការសហការជាមួយក្រុមសម្តែង SilverBell និងអ្នកជំនាញសិល្បៈផ្សេងទៀត។ គំនិតនៃសាច់រឿងនឹងត្រូវពិព៌ណនាដោយប្រើប្រាស់កាយវិការ។

kim-hak

គឹម ហាក់

ទំរង់សិល្ប៖ រូបថត

ឈ្មោះគំរោង៖​​ មាតុភូមិជាទីស្រសលាញ់នៃខ្ញុំ

អំពីគំរោង៖ គំរោងនេះត្រូវបានធ្វើឡើងបន្តិចម្តងៗចាប់តាំងពីឆ្នាំ ២០១២។​ត្រូវថតទាំងអស់ត្រូវបានថតនៅ២៥​ទីតាំង ក្នុងរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។​ដោយសារគំរោងនេះមានរយះពេល១០ឆ្នាំរួចមកហើយ នៅឆ្នាំ២០២២ គឹមហាក់ចង់បញ្ចប់ផ្នែកដែលនៅសេសសល់។​ បន្ទាប់មកគាត់នឹងផលិតជាខ្សែភាពយន្ត ថែរក្សាវាទុក។​ បន្ទាប់​មក លោក​នឹង​រៀប​រាប់​អំពី​លទ្ធផល​នៃ​រឿងក្នុង​រយៈ​ពេល ១០ ឆ្នាំនេះ។  “My Beloved” គឺជាគម្រោងថតរូបដ៏សំខាន់មួយរបស់គាត់សម្រាប់ការបោះពុម្ពជាសៀវភៅរូបថត។

មូលនិធិនេះអាចដំណើរការទៅបានដោយមានការគំាទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និង Debra Fram និង Eric Schwartz

cla-logo-color-horizontal
sweden_logotype_cambodia_png-1

Support us

follow us

Start typing and press Enter to search