កម្មវិធីអភិវឌ្ឍន៍សិល្បៈ៖ មូលនិធិជឿនលឿន

springboard

អំពីមូលនិធិ “ជឿនលឿន”


មូលនិធិជឿនលឿន” គាំទ្រការអភិវឌ្ឍនៃសិល្បករឯករាជ្យនិងអ្នកជំនាញផ្នែកសិល្បៈវប្បធម៌ ដែលមានភាពច្នៃប្រឌិត។​ បេក្ខជន មានឱកាសស្នើសុំមូលនិធិនេះ ដែលមានទឹកប្រាក់រហូតដល់ ៥០០០ ដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតការយកចិត្តទុកដាក់ស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន ដែលនឹងជួយពង្រឹងសមត្ថភាពរបស់ខ្លួនមួយកម្រិតទៀត។

យើងលើកទឹកចិត្តឲ្យបេក្ខជន ពិចារណាឲ្យបានស៊ីជម្រៅទៅលើឱកាសនៃមូលនិធិថ្មីនេះ ពោលគឺជាឱកាសដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត  សាកល្បងហានិភ័យថ្មី និងធ្វើការនៅក្នុងវិធីសាស្រ្តថ្មី ដែលនឹងឈានទៅចាប់យកទស្សនិកជនថ្មីផងដែរ។

ការគាំទ្រក្នុងការដាក់ពាក្យ និងដំណើរការជ្រើសរើស

  1. ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ | ៨:៣០ព្រឹក – ១២ថ្ងៃត្រង់៖ យើងនឹងរៀបចំសិក្ខាសាលាស្តីពីការរៀបចំគម្រោងនិងពាក្យស្នើសុំតាមរយៈអនឡាញ សម្រាប់ជាជំនួយដល់បេក្ខជន។ សូមចុះឈ្មោះនៅ ទីនេះ ឬទំនាក់ទំនង ឥន្ទ សម៉ាណាក់ តាមរយៈលេខទូរស័ព្ទ ០១០ ៩៤១ ២២៤ សម្រាប់ការចុះឈ្មោះ។
  2. ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ | ៥:៣០នាទីល្ងាច៖ យើងនឹងរៀបចំវេទិកាសំណួរ-ចម្លើយ ជាភាសាខ្មែរ តាមរយៈ Zoom អនឡាញផងដែរ អំពីមូលនិធិនេះ និងដំណើរការនៃការដាក់ពាក្យ ។ ចុច ទីនេះ សម្រាប់តំណរភ្ជាប់ចូលរួម។

លក្ខន្តិកៈដាក់ពាក្យ


  • ជាលក្ខណៈបុគ្គល (ទោល) ឬជាក្រុមតូច (ករណីការស្នើសុំជាក្រុម នោះសមាជិកក្រុមត្រូវតែជាអ្នកដែលធ្លាប់សហការរួមគ្នាក្នុងការបង្កើតស្នាដៃសិល្បៈ)
  • សម្រាប់គម្រោងពាក់ព័ន្ធនឹងសិល្បៈទស្សនីយភាព (របាំ តន្រ្តី ល្ខោន) និងសិល្បៈសូន្យរូប (គំនូរ រូបថត ចម្លាក់ សិល្បៈបង្គុំ វីដេអូនិងស្នាដៃឌីជីថល សិល្បៈបែបសម្តែង  សិល្បៈផ្តិតពុម្ព សិល្បៈបច្ចេកទេសចម្រុះ) និងស្នាដៃពហុទម្រង់
  • កំពុងរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលស្នើសុំ និងអនុវត្តគម្រោង
  • មានសញ្ជាតិកម្ពុជា ឬកាន់ទិដ្ឋាការ K-Visa
  • មានបទពិសោធន៌យ៉ាងតិច៥ឆ្នាំ ក្នុងការបង្កើតស្នាដៃសិល្បៈដែលមានលក្ខណៈច្នៃប្រឌិតក្នុងអាជីពសិល្បៈរបស់ខ្លួន ដោយមិនរាប់បញ្ចូលបទពិសោធន៍នៅក្នុងការអប់រំក្នុងប្រព័ន្ធ
  • យ៉ាងហោចណាស់ មានស្នាដៃសិល្បៈ៣ដែលត្រូវបានសម្តែងឬពិព័រណ៍​ ដោយមិនរាប់បញ្ចូលបទពិសោធន៍នៅការអប់រំក្នុងប្រពន្ធ័

(ស្ថាប័នចុះបញ្ជី មិនអាចដាក់ពាក្យស្នើសុំមូលនិធិនេះបាននោះទេ ហើយសិល្បករក៏មិនអាចដាក់ពាក្យតំណាងស្ថាប័នបានដែរ)

សូមអានពាក្យស្នើសុំសម្រាប់ព័ត៌មានជាក់លាក់ពីលក្ខន្តិកៈ

ការដាក់ពាក្យស្នើសុំ


សូមទាញយកពាក្យស្នើសុំខាងក្រោម បំពេញរួចផ្ញើមកចអ៊ីមែល  info@cambodianlivingarts.org ឬយកមកដាក់ផ្ទាល់នៅអង្គការសិល្បៈខ្មែរអមតៈ (ផ្ទះលេខ128G9 ផ្លូវសុធារស ភ្នំពេញ)

ឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩ព្រឹក

ឯកសារដែលត្រូវភ្ជាប់មកជាមួយពាក្យស្នើសុំរបស់អ្នកត្រូវរួមមាន៖

  • ពាក្យស្នើសុំពេញលេញ
  • ប្រវត្តិរូប (CV) ដែលបង្ហាញពីការបណ្តុះបណ្តាល និងប្រវត្តិការងារពាក់ព័ន្ធនឹងគម្រោងស្នើសុំ
  • ស្នាដៃសិល្បៈរបស់អ្នកចំនួន៣

អ្នកអាចបំពេញពាក្យស្នើសុំរបស់អ្នកជាភាសាខ្មែរ ឬអង់គ្លេស អាស្រ័យទៅលើភាពងាយស្រួលរបស់អ្នក។

សម្រាប់សំណួរ ឬព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់ info@cambodianlivingarts.org

មូលនិធិនេះអាចដំណើរការទៅបានដោយមានការគំាទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និង Debra Fram និង Eric Schwartz

cla-logo-color-horizontal
sweden_logotype_cambodia_png-1

Support us

follow us

Recent Posts

Start typing and press Enter to search