ការងារយើង: សិក្ខាសាលាស្រាវជ្រាវ

កម្មវិធី: ចំណេះដឹង បណ្តាញ និងគោលនយោបាយ (កម្មវិធីអន្តរជាតិ)
សំដៅលើ: សិល្បករ អ្នកបម្រើការក្នុងវិស័យសិល្បៈ និងវប្បធម៌ សិស្ស និស្សិត

Research Workshop

ក្រោមកម្មវិធីចំណេះដឹង បណ្តាញ និងគោលនយោបាយ របស់អង្គការសិល្បៈខ្មែរអមតៈ មជ្ឈមណ្ឌលបេតិកភណ្ឌ នឹងរៀបចំសិក្ខាសាលាស្រាវជ្រាវមួយ ស្តីពី «មូលដ្ឋានគ្រឹះនៃកាស្រាវជ្រាវ» ដល់សិល្បករ អ្នកបម្រើការងារក្នុង     វិស័យសិល្បៈនិងវប្បធម៌ ព្រមទាំងសិស្ស និងនិស្សិត នៅថ្ងៃទី ៨ និង ៩ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលបេតិកភណ្ឌ ក្រុងសៀមរាប។

សិក្ខាសាលានេះ មានគោលបំណងជួយសិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ សិស្ស និងនិស្សិតឱ្យទទួលបានចំណេះដឹងជាមូលដ្ឋាននៃការស្រាវជ្រាវ ដើម្បីចូលរួមធ្វើការសិក្សាស្រាវជ្រាវលើវិស័យសិល្បៈ និងវប្បធម៌។

ក្តីរំពឹងរបស់សិក្ខាសាលា​ស្រាវជ្រាវ សិក្ខាកាមទាំងអស់ នឹងទទួលបាន៖

  • ចំណេះដឹងមូលដ្ឋាននៃការស្រាវជ្រាវ
  • ចំណេះដឹងក្នុងការប្រមូលព័ត៌មានតាមរយៈការសំភាសន៍
  • ចំណេះដឹងក្នុងការធ្វើរបាយការណ៍នៃការស្រាវជ្រាវ

ផុតកំណត់ទទួលពាក្យ: ១៥ ឧសភា ២០១៩

សិក្ខាសាលានេះទទួលចុះឈ្មោះសិក្ខាកាមត្រឹម ២០ នាក់ប៉ុណ្ណោះ

Organized by:

hh-logo-color-for-website

Support us

follow us

Start typing and press Enter to search