រដូវសិល្បៈកម្ពុជា2018-04-232019-08-28https://www.cambodianlivingarts.org/wp-content/uploads/2017/08/logo_cla-1.pngCambodian Living Artshttps://www.cambodianlivingarts.org/wp-content/uploads/2017/05/month-of-cambodia-square.jpg200px200px
កម្មវិធី៖ គម្រោងពិសេស
គោលដៅ៖ សិល្បករ និងទស្សនិកជនមកពីកម្ពុជា និងអាមេរិក
នៅខែឧសភា ឆ្នាំ២០១៨ មហោស្រពរដូវសិល្បៈកម្ពុជា យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាស្វែងយល់ពីកម្ពុជាតាមរយៈសិល្បៈសហសម័យ រួមជាមួយកម្មវិធីនានា ដូចជា ការសម្តែង ការបញ្ចាំងភាពយន្ត ការតាំងពិព័រណ៍ ពិធីបុណ្យ រាត្រីអក្សរសិល្ប៍ និងតន្រ្តី នៅ ១៥ ទីតាំងផ្សេងគ្នាជុំវិញទីក្រុងប៉ារីស។
មហោស្រពដ៏ពិសេសនេះ គឺជាលទ្ធផលនៃកិច្ចសហការគ្នារវាងដៃគូជាង ៣០ នៅកម្ពុជា បារាំង និងសហរដ្ឋអាមេរិក។ វា គឺជាផ្នែកមួយនៃមហោស្រពរដូវសិល្បៈកម្ពុជា ដែលផ្ដួចផ្តើមគំនិតដោយអង្គការសិល្បៈខ្មែរអមតៈ។
សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រព សូមចូលទៅកាន់គេហទំព័រ www.seasonofcambodia.org
ព័ត៌មានបន្ថែម៖ សូមស្វែងរកព័ត៌មានបន្ថែម និងតាមដានកម្មវិធីសម្ដែងតាមរយៈ seasonofcambodia.org