ប្រកាសជ្រើសរើសសិក្ខាសាលា «សរសេរវិភាគពីសិល្បៈ»

writing-about-the-arts

សិក្ខាសាលា «សរសេរវិភាគពីសិល្បៈ»


ការសរសេរវិភាគពីសិល្បៈ គឺជាកត្តាដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យសិល្បៈ ព្រោះការសរសេរវិភាគពីសិល្បៈជួយផ្សព្វផ្សាយ អធិប្បាយពីសិល្បៈ សិល្បករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជូនដល់អ្នកអាន​ ឬទស្សនិកជនឲ្យបានយល់ដឹងបន្ថែមពីសិល្បៈនិងវប្បធម៌។ ដោយសារសង្កេតឃើញថា ការសរសេរវិភាគពីសិល្បៈ​នៅកម្ពុជា​មានកម្រិតតិចតួចនៅឡើយ និងដោយយល់ឃើញថាពីសារៈសំខាន់នៃការសរសេរនេះចំពោះវិស័យសិល្បៈ អង្គការសិល្បៈខ្មែរអមតៈនឹងរៀបចំ សិក្ខាសាលា «ការសរសេរវិភាគពីសិល្បៈ» ក្រោមគោលបំណងអភិវឌ្ឍន៍ជំនាញ និងជំរុញទឹកចិត្តអ្នកនិពន្ធ និងអ្នកស្រលាញ់សិល្បៈកម្ពុជា និងអាចចាប់ផ្ដើមសរសេរអត្ថបទវិភាគ​ពីសិល្បៈ ជាពិសេសគឺចូលរួមសរសេរវិភាគអំពីកម្មវិធី «រដូវវប្បធម៌២០២២»។ សិក្ខាសាលានេះមានគោលបំណងទូទៅគឺ៖

 • បង្ហាញអំពីគំរូ ទិសដៅ និងការរំពឹងទុកនានានៃការសរសេរវិភាគអំពីសិល្បៈ
 • កសាងទំនុកចិត្ត និងលើកទឹកចិត្តដល់អ្នកសរសេរ
 • កសាងបណ្តាញអ្នកសរសេរវិភាគអំពីសិល្បៈ

អំពីសិក្ខាសាលា

 • មានរយៈពេលពីរថ្ងៃ ៧-៨ មករា ឆ្នាំ ២០២២
 • សិក្ខាកាមចំនួន ១២ នាក់
 • មានបទបង្ហាញ លំហាត់សរសេរ វិភាគលំហាត់សរសេរ មតិត្រឡប់ទៅលើអត្ថបទ

លក្ខន្តិកៈចូលរួម


 • មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសិក្ខាសាលាទាំងពីរថ្ងៃ
 • ជាអ្នកនិពន្ធ អ្នកសារព័ត៌មាន សិល្បករ និងអ្នកមានចំណាប់អារម្មណ៍អំពីការសរសេរវិភាគអំពីសិល្បៈ

ការដាក់ពាក្យ


សូមទាញយកពាក្យស្នើសុំខាងក្រោម បំពេញរួចផ្ញើមកអ៊ីមែល sakun@cambodianlivingarts.org  ឬយកមកដាក់ផ្ទាល់នៅអង្គការសិល្បៈខ្មែរអមតៈ (ផ្ទះលេខ128G9 ផ្លូវសុធារស ភ្នំពេញ)

 • ចាប់ទទួលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១
 • ផុតកំណត់ទទួលពាក្យថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១
 • ប្រកាសលទ្ធផល ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៤៣២ ២០១ អំឡុងម៉ោងធ្វើការ

ច័ន្ទ-សុក្រ ម៉ោង ៩:00-១២:00 / ២:00-៥:00 ឬអីមែល sakun@cambodianlivingarts.org

common-sense-fund-transparent-background
sweden_logotype_cambodia_png-1

Support us

follow us

Start typing and press Enter to search