


តើយើងជានណា?

ជឿជាក់
យើងជឿជាក់ថា សង្គមមួយអាចរីកចម្រើនពេញលេញទៅបានដោយមានការចូលរួមពីសិល្បៈ។

បេសកកម្ម
សិល្បៈខ្មែរអមតៈមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ដែលញុំាងចិត្តអ្នកជំនាន់ថ្មី។

ទស្សនវិស័យ
យើងមានទស្សនវិស័យថា សិល្បៈ និងវប្បធម៌មានសារៈសំខាន់ដែលមិនអាចខ្វះបានសម្រាប់ អនាគតដ៏រុងរឿងរបស់កម្ពុជា។
ចំណាប់អារម្មណ៍នាយិកាកម្មវិធី

យ៉ុន សុខខន នាយិកាកម្មវិធី
ពេលខ្ញុំចាប់ផ្តើមការងារជាមួយអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ ២០១២ ខ្ញុំពិតជាមានមោទនភាពដែលបានធ្វើការងារសម្របសម្រួលជាមួយព្រឹទ្ធាចារ្យសិល្បៈដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ដល់សិល្បករជំនាន់ក្រោយ ហើយនេះគឺជាការងារស្នូលរបស់យើងរយៈពេលជិតមួយទសវត្សរ៍ដំបូង។ ក្រោយមក ខ្ញុំពិតជារីករាយនឹងការងារនៅអង្គការសិល្បៈខ្មែរអមតៈពេលដែលយើងបានចាប់ផ្តើមរៀបចំកម្មវិធីអភិវឌ្ឍអាជីព ដើម្បីគាំទ្រដល់សិល្បករ និងអ្នកធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងគោលដៅដើម្បីបន្តនិរន្តរភាពការងាររបស់ពួកគេ និងផ្តល់ឱកាសឱ្យពួកគេអាចប្រាប់ពីរឿងរ៉ាវក្នុងសង្គមកម្ពុជាបច្ចុប្បន្នតាម រយៈភាពច្នៃប្រតិដ្ឋ និងការបញ្ចេញមតិរបស់ពួកគេ។
«ធ្វើការជាមួយសិល្បករ គឺជាអភ័យឯកសិទ្ធិ ហើយខ្ញុំពិតជាមានមោទនភាពតាមរយៈការងាររបស់អង្គការសិល្បៈខ្មែរអមតៈ និងបេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ។»
បច្ចុប្បន្ននេះ យើងបានផ្តល់មូលនិធិកាន់តែច្រើនឡើងជាងពេលមុនដែលឆ្លុះបញ្ចាំងពីតួនាទី និងការងារដែលកំពុងរីកចម្រើនរបស់យើងក្នុងនាមជាអ្នកផ្តល់មូលនិធិ។ វាពិតជាមានការលំបាកក្នុងការផ្តល់មូល និធិកាន់តែច្រើនឡើងៗ ពីព្រោះយើងត្រូវមានទំនួលខុសត្រូវជាមួយនឹងតម្រូវការចំបាច់ និងធានាឲ្យមាននូវតម្លាភាព ខណៈពេលដែលធ្វើការជាមួយសិល្បករពាក់ព័ន្ធនឹងការងាររដ្ឋបាលជាច្រើន។ នេះមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសកម្ពុជាដែលមានមូលនិធិក្នុងស្រុកសម្រាប់សិល្បៈ និងវប្បធម៌។ និយាយឱ្យសាមញ្ញទៅ នេះមិនត្រឹមតែថ្មីសម្រាប់សិល្បករប៉ុណ្ណោះទេ ថែមទាំងថ្មីសម្រាប់អង្គការសិល្បៈខ្មែរអមតៈ ខខណៈដែលយើងត្រូវរៀនសូត្រកំឡុងពេលប្រតិបត្តិ និងបន្តកែលម្អជាបន្តបន្ទាប់។
ជាការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងរយៈពេល ១០ ឆ្នាំក្នុងវិស័យនេះ ហើយទោះបីជាមានការរាតត្បាតនៃជំងឺកូវិដក៏ដោយ ខ្ញុំនៅតែបន្តឃើញអ្នកដែលមានទេពកោសល្យ ថាមពល ភាពជាអ្នកដឹកនាំ គំនិតផ្តួចផ្តើមថ្មីៗ ត្រូវការការវិនិយោគនេះ ហើយនេះជាការងារសំខាន់ដើម្បីទ្រទ្រង់ប្រព័ន្ធអេកូសិល្បៈក្នុងរយៈពេលយូរ។ ខ្ញុំពិតជាមានសុទិដ្ឋិនិយមយ៉ាងខ្លាំងជាមួយនឹងអ្វីដែលអង្គការសិល្បៈខ្មែរអមតៈកំពុងធ្វើនៅពេលនេះ ពីព្រោះយើងអាចរៀបចំផែនការជាមុន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាត់ក្នុងវិស័យនេះ។
ព័ត៌មានថ្មីៗ
- សិក្ខាសាលាកំណាព្យ «រស់នៅ»សិក្ខាសាលាកំណាព្យ «រស់នៅ» តើយើងកំពុង «រស់នៅ» ឬ «នៅរស់»? សិក្ខាសាលាកំណាព្យនេះនឹងនាំអ្នកចូលរួមឱ្យគិតពិចារណាពីគុណតម្លៃនៃជីវិត និងគោលបំណងនៃការរស់នៅ ដោយសរសេររៀបរាប់តាមរយៈកំណាព្យ។ ខេត្តក្រចេះ… Read more: សិក្ខាសាលាកំណាព្យ «រស់នៅ»
- ការសម្តែងខ្លី ល្ខោនតន្រ្តី «អប្សរាក្រញូង» និងកិច្ចពិភាក្សា «ធនធានធម្មជាតិនិងសហគមន៍ខ្ញុំ»ការសម្តែងខ្លី ល្ខោនតន្រ្តី «អប្សរាក្រញូង» និងកិច្ចពិភាក្សា «ធនធានធម្មជាតិនិងសហគមន៍ខ្ញុំ» “អប្សរាក្រញូង” ជាល្ខោនតន្រ្តីដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ីដោយសារការកាប់បំផ្លាញព្រៃឈើ ហើយវាជាការរួមចំណែកទៅនឹងការប្រែប្រួលអាកាសធាតុនិងការប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ។ បន្ទាប់ពីបានទស្សនាការសម្តែងខ្លី អ្នកចូលរួមនឹងបានស្តាប់កិច្ចពិភាក្សាស្តីពី… Read more: ការសម្តែងខ្លី ល្ខោនតន្រ្តី «អប្សរាក្រញូង» និងកិច្ចពិភាក្សា «ធនធានធម្មជាតិនិងសហគមន៍ខ្ញុំ»
- សិក្ខាសាលាចលនារាំរបាំសហសម័យ «ខ្ញុំមិនបោះបង់ទេ»សិក្ខាសាលាចលនារាំរបាំសហសម័យ «ខ្ញុំមិនបោះបង់ទេ» សិក្ខាសាលាចលនារាំរបាំសហសម័យនេះនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមបានគិតពិចារណាឡើងវិញអំពីខ្លួនឯង មុនពេលសម្រេចចិត្តបោះបង់ការព្យាយាមលើអ្វីមួយ ដោយបំផុសគំនិតតាមរយៈសកម្មភាពចលនារាំរបាំសហសម័យ “ខ្ញុំមិនបោះបង់ទេ” ហើយអ្នកចូលរួមនឹងប្រើគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ដើម្បីបង្កើតជាចលនាក្បាច់រាំដែលខ្លួនឯងគិតថាអាចធ្វើបាន។ ខេត្តកំពង់ធំ ថ្ងៃទី… Read more: សិក្ខាសាលាចលនារាំរបាំសហសម័យ «ខ្ញុំមិនបោះបង់ទេ»
- សិក្ខាសាលាគំនូរ “ភាពចម្រុះ»សិក្ខាសាលាគំនូរ “ភាពចម្រុះ» អ្វីជា “ភាពចម្រុះ” ហើយវានៅជាមួយគ្នាបានយ៉ាងដូចម្តេច? សិក្ខាសាលាគំនូរនេះនឹងនាំអ្នកចូលរួមគិតស្រមើស្រមៃ គូសវាស ច្នៃបង្កើតភាពចម្រុះដែលខ្លួនយល់ឃើញ តាមរយៈសម្ភារៈដែលមាន និងចែករំលែកគំនិតនិងរឿងរ៉ាវជាមួយគ្នាទៅវិញទៅមកដោយបើកចិត្តទូលាយ។… Read more: សិក្ខាសាលាគំនូរ “ភាពចម្រុះ»
- ល្ខោននិយាយ «បុគ្គលជោគជ័យ»ល្ខោននិយាយ «បុគ្គលជោគជ័យ» ស្នាដៃនេះឆ្លុះបញ្ចាំងពីការចង់មានចង់បានរបស់មនុស្សដែលចង់ក្លាយជាអ្នកមាន ដោយឆាប់ជឿទុកចិត្តគេដោយមិនបានពិចារណាបានគ្រប់ជ្រុងជ្រោយ។ ខេត្តក្រចេះ ថ្ងៃទី ១៧ ខែធ្នូ | ម៉ោង… Read more: ល្ខោននិយាយ «បុគ្គលជោគជ័យ»
- ល្ខោនតន្រ្តី «អប្សរាគ្រញូង»ល្ខោនតន្រ្តី «អប្សរាក្រញូង» ស្នាដៃនេះចង់បំផុសគំនិតឱ្យចូលរួមបង្កើនការថែរក្សាព្រៃឈើឡើងវិញ ហើយក៏បង្ហាញអំពីភាពស្រស់បំព្រងនៃ ធម្មជាតិជាមួយនឹងការបញ្ចូលទម្រង់សិល្បៈតន្រ្ដី ដោយមានការបូកបញ្ចូលឧបករណ៍តន្រ្តីគងដែលជាឧបករណ៍ ភ្លេងបុរាណរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគីរី។ ខេត្តកំពង់ធំ ថ្ងៃទី ២៨… Read more: ល្ខោនតន្រ្តី «អប្សរាគ្រញូង»