អង្គការសិល្បៈខ្មែរអមតៈ

ប្រវត្តិរបស់យើង
អង្គការសិល្បៈខ្មែរអមតៈ (សខអ) គាំទ្រសិល្បករនិងអង្គការសិល្បៈគ្រប់ទម្រង់ ដោយផ្តោតលើការពង្រឹង និងអភិវឌ្ឍវិស័យសិល្បៈឱ្យកាន់តែទូលំទូលាយ។ សខអ ក៏ជួយផ្តល់សេវាគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុនិងរដ្ឋបាលប្រចាំឆ្នាំ ដល់អង្គការសិល្បៈដែលទើបនឹងបង្កើតឡើង ដូចជាជួយសម្របសម្រួលការអភិវឌ្ឍអង្គភាពនិងកម្មវិធីទៅតាមពេលវេលាជាក់លាក់ណាមួយដែលបានព្រមព្រៀងគ្នា (នេះហៅថា កម្មវិធីរុងរឿង)។
កម្មវិធីស្នូលរបស់យើងរួមមាន៖ ការផ្តល់មូលនិធិដល់សិល្បករ (ឧ. សម្រាប់ការបង្កើតស្នាដៃសិល្បៈថ្មី, សម្រាប់បង្កើតគម្រោងសហគមន៍ និងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសដើម្បីបង្កើតបណ្តាញការងារ), អាហារូបករណ៍សម្រាប់អភិវឌ្ឍអាជីពសិល្បៈ
និងការរៀបចំការសម្តែងឬព្រឹត្តិការណ៍សិល្បៈផ្សេងៗនៅតាមតំបន់ជនបទ ដើម្បីឱ្យមនុស្សកាន់តែច្រើនមានឱកាសបានចូលរួម និងស្គាល់ទាំងទម្រង់សិល្បៈបុរាណនិងសហសម័យ។ យើងក៏រៀបចំកម្មវិធីជ័យលាភីអមតៈប្រចាំឆ្នាំ ដើម្បីអបអរដល់អ្នកទទួលបានមូលនិធិនិងអាហារូបករណ៍។
អង្គការសិល្បៈខ្មែរអមតៈ និង មជ្ឈមណ្ឌលវប្បធម៌មេគង្គ ជាសមាជិករបស់ សិល្បៈអមតៈអន្តរជាតិ ដែលជាអង្គការអន្តរជាតិមួយមានជំនឿថា សង្គមមួយអាចរីកចម្រើនញលេញទៅបាន ដោយមានការចូលរួមពីសិល្បៈ។
ក្រុមការងារអង្គការសិល្បៈខ្មែរអមតៈ
គណៈគ្រប់គ្រង

លោក អាន ចន ផន
ស្ថាបនិក

កញ្ញា យ៉ុន សុខខន
នាយិកា

លោក ព្រីម ភ្លឿន
នាយកប្រតិបត្តិ

រដ្ឋហ្គាដ ហ្រ្វន់ស៊ីស
នាយិកាគ្រប់គ្រងទូទៅ
ផ្នែកកម្មវិធី

លោកស្រី ថន សីម៉ា
អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយ និងសហគមន៍

សាយ តុលា
អ្នកសម្របសម្រួលមូលនិធិ

សឿន ម៉ាណែត
អ្នកសម្របសម្រួលគម្រោង

មេត មន្ថារី
អ្នកសម្របសម្រួលកម្មវិធីអាហារូបករណ៍
ផ្នែកគាំទ្រស្ថាប័ន

លោក ផារី ភក្កី
អ្នកគ្រប់គ្រងផ្សព្វផ្សាយ និងទំនាក់ទំនង

កញ្ញា សួល ណារី
អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ

លោក អាន ចន ផន
ស្ថាបនិក និងអ្នកនាំពាក្យ

រីលី ម៉ាយន័រ
ទំនាក់ទំនង និងផ្សព្វផ្សាយ

ឡូយ ស្រីនីត
អ្នកផលិតមាតិកា

ថន ដីកា
អ្នកថត និងកាត់តរវីដេអូ
ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តការ

អ្នកស្រី គួន ម៉ានិត
ប្រធានផ្នែកហិរញ្ញវត្ថុ

កញ្ញា គង់ ចាន់ម៉ានីណា
អ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ

កញ្ញា ហួ ភក្ត្រា
អ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ

នុ ស៊ីភូ
បុគ្គលិករដ្ឋបាល

លោក ពេជ្រ បញ្ញា
ជំនួយការការិយាល័យ

អ្នកស្រី សូ ម៉ាលី
អ្នកអនាម័យ

សូ ពិសិទ្ធ
សន្តិសុខ
ក្រុមប្រឹក្សាភិបាលអង្គការសិល្បៈខ្មែរអមតៈ

បណ្ឌិត រីឆាដ ស៊ី. ហែលហ្វ័រ
ប្រធានក្រុមប្រឹក្សាភិបាល, ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Raffles International, ប្រធានក្រុមហ៊ុន Creo Lifestyle International Pte Ltd & RCH International Pte Ltd សិង្ហបុរី

ឯកឧត្តម វ៉េង សិរីវុឌ្ឍ
ប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្នំពេញប្រទេសកម្ពុជា

ម៉ារី ខេ. រីត
នាយកក្រុមហ៊ុន, Reads of Woollahra Sydney, អូស្ត្រាលី

អុន សុខនី
នាយិកាគ្រប់គ្រងប្រចាំប្រទេសនៃអង្គការអេពិកអាត

Sophie Toan Ek
ស្ថាបនិក ភោជនីយដ្ឋាន ក្រវ៉ាញ
គ្រួសាររបស់អង្គការសិល្បៈខ្មែរអមតៈ

អង្គការសិល្បៈអមតៈអន្ករជាតិ គឺជាអង្គការដែលគាំទ្រគំនិតផ្តួចផ្តើមផ្នែកសិល្បៈ និងវប្បធម៌ ដែលរួមចំណែកកសាងអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាព ដោយប្រើសិល្បៈជាកម្លាំងជំរុញការផ្លាស់ប្តូរ។ អង្គការនេះបានបង្កើតឡើងនៅប្រទេសកម្ពុជា និងកើតចេញពីអង្គការមិនរកប្រាក់កម្រៃ សិល្បៈសហគមន៍ និងក្នុងបរិបទក្រោយសង្គ្រាម។
អង្គការសិល្បៈអមតៈអន្ករជាតិ បង្កើត និងគាំទ្រអង្គការជាច្រើន ដែលរួមចំណែកជំរុញការអភិវឌ្ឍវិស័យវប្បធម៌នៅតំបន់មេគង្គ និងបណ្តាប្រទេសកំពុងអភិវឌ្ឍ (Global South)។ បច្ចុប្បន្ន អង្គការកំពុងដំណើរការគម្រោងមួយ ដើម្បីនាំសហគមន៍នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ឲ្យមានតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកល ដើម្បីធ្វើឲ្យបេតិកភណ្ឌវប្បធម៌មានភាពទូលំទូលាយ និងស្មើភាពកាន់តែច្រើន តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា។
អង្គការសិល្បៈខ្មែរអមតៈ គឺជាអ្នកផ្តួចផ្តើមបង្កើតអង្គការសិល្បៈអមតៈអន្តរជាតិ (Living Arts International) ដែលជាអង្គការមិនរកប្រាក់ចំណេញ។ យើងជឿជាក់ថា សង្គមមួយអាចរីកចម្រើនពេញលេញទៅបានដោយមានការចូលរួមពីសិល្បៈ។ ការផ្តួចផ្តើមផ្សេងទៀតរបស់អង្គការសិល្បៈអមតៈអន្តរជាតិរួមមាន Mekong Cultural Hub និង Connecting South។
ក្រុមប្រឹក្សាភិបាលនៃអង្គការសិល្បៈអមតៈអន្តរជាតិ

បណ្ឌិត រីឆាដ ស៊ី. ហែលហ្វ័រ
ប្រធានក្រុមប្រឹក្សាភិបាល, ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Raffles International, ប្រធានក្រុមហ៊ុន Creo Lifestyle International Pte Ltd & RCH International Pte Ltd សិង្ហបុរី

អេរិក វ៉ុង
ហេរញ្ញិក, ញូវយ៉កសហរដ្ឋអាមេរិក

ចន បឺត
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាយោបល់ គណកម្មការទស្សនវិស័យ

រ៉ាឆែល ឃុបភើរ
នាយកនៃ Global Performing Arts and Special Cultural Initiatives, Asia Society ញូវយ៉ក សហរដ្ឋអាមេរិក

ខារ៉ូលីន ម៉ាលខម
ដៃគូសហការ, NKSFB, LLC ញូវយ៉ក, សហរដ្ឋអាមេរិក

Dr. វេនកា ភូរូសុតម៉ាន់
ប្រធានក្រុមប្រឹក្សាប្រឹក្សាភិបាល, អនុប្រធាន នៃមហាវិទ្យាល័យសិល្បៈឡាសាល (LASALLE) ប្រទេសសឹង្ហបុរីល សិង្ហបុរី

ម៉ារី ខេ. រីត
នាយកក្រុមហ៊ុន, Reads of Woollahra Sydney, អូស្ត្រាលី

នីកូ ដាសហ្វានី
ប្រធានសិល្បៈនិងវប្បធម៌, វេទិកាសេដ្ឋកិច្ចពិភពលោក ហ្សឺណែវ ប្រទេសស្វីស

ហ្វីលីព ភេយខេម
នាយកវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាអាស៊ី ឡេដិន (International Institute for Asian Studies Leiden) ប្រទេសហូឡង់
ព្រឹទ្ធាចារ្យអង្គការសិល្បៈខ្មែរអមតៈ
កម្មវិធីព្រឹទ្ធាចារ្យសម្តែងជាកម្មវិធីបង្កើតដំបូងបង្អស់របស់អង្គការសិល្បៈខ្មែរអមតៈ។ យើងបានធ្វើការជាមួយព្រឹទ្ធាចារ្យដែលនៅរស់រានមានជីវិតនៅក្រុង និងខេត្តចំនួន ៧ ក្នុងប្រទេសកម្ពុជានាពេលនោះ ដើម្បីធានាថាចំណេះដឹងរបស់ពួកគាត់ត្រូវបានផ្ទេរទៅកាន់ក្មេងជំនាន់ក្រោយនៅក្នុងសហគមន៍របស់ពួកគាត់ ដូច្នេះទម្រង់សិល្បៈទាំងអស់នោះមិនត្រូវបានបាត់បង់។

ម៉ាន់ ម៉ែន
ជំនាញវង់ភ្លេងការបុរាណ (១៩៤៩-២០២៤)

នង ចក់
ជំនាញសិល្បៈល្ខោនបាសាក់

សួន សាន
ជំនាញចាប៉ីដងវែង (១៩៥០ – ២០១៧)

យឺន ម៉ិក
ជំនាញភ្លេងការប្រពៃណី (១៩៣៩ – ២០១៤)

ទេព ម៉ារី
ជំនាញវង់ភ្លេងពិណពាទ្យ (១៩៣៣ – ២០២១)

សុខ ឌុច
ជំនាញវង់ភ្លេងការបុរាណ (១៩២៦ – ២០១៧)

គង់ ណៃ
ជំនាញចាប៉ីដងវែង ( ១៩៤៥-២០២៤)

អៀង ស៊ីធុល
ជំនាញភ្លេងការប្រពៃណី និងសិល្បៈល្ខោនបាសាក់

លីង ស្រី
ជំនាញវង់ភ្លេងកន្ទំាមីង ឬគងស្គរ (១៩២៦ – ២០១៤)

ញ៉ុច ហឿន
ជំនាញឧបករណ៍ភ្លេងម៉ិម

សេង ណន
ជំនាញវង់ភ្លេងកន្ទំាមីង ឬគងស្គរ



