តើយើងជានរណា?

យើង​ជឿ​ជាក់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​ពេញ​លេញ​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បៈ។

សិល្បៈ​ខ្មែរ​អមតៈ​មាន​បេសក​កម្ម ដើរ​តួ​ជា​កត្តា​ជំរុញ​នៅ​ក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក ដែល​ញុំាង​ចិត្ត​អ្នក​ជំនាន់​ថ្មី។

យើង​មាន​ទស្សន​វិស័យ​ថា សិល្បៈ និង​វប្បធម៌​មាន​សារៈ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់ ​អនាគត​ដ៏​រុង​រឿង​របស់​កម្ពុជា។

សារពីនាយិកាប្រតិបត្តិ យ៉ុន សុខខន

គោលដៅយុទ្ធសាស្ត្រអាទិភាព ២០២៦-២០៣០​

ពង្រឹងគុណភាពសិល្បៈ សហសម័យនៅកម្ពុជា។

កសាងសមត្ថភាពសិល្បករឯករាជ្យ ប្រតិបត្តិករសិល្បៈវប្បធម៌ និងស្ថាប័នតូចៗ ដើម្បីឆ្ពោះទៅរកនិរន្តរភាពផ្នែកប្រតិបត្តិការ។

បន្លឺសំឡេងសិល្បករ ជាពិសេសតាមរយៈប្រព័ន្ធឌីជីថល។

ជំរុញកិច្ចសហការទាំងថ្នាក់តំបន់ និងអន្តរជាតិដើម្បីពង្រឹងវិស័យសិល្បៈវប្បធម៌។

កម្មវិធីស្នូលរបស់យើង

កម្មវិធីនេះនាំយកទស្សនីយភាពសិល្បៈទៅបង្ហាញជូនប្រជាជនដែលមិនសូវមានឱកាសចូលរួមសកម្មភាពសិល្បៈ ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈកម្មវិធីប្រគំតន្ត្រីតាមភូមិ សម្ដែង សិក្ខាសាលា និងកម្មវិធីសម្ដែងសិល្បៈតាមខេត្ត។

កម្មវិធីនេះជួយដល់សិល្បករក្នុងការពង្រឹងចំណេះដឹង ជំនាញច្នៃប្រតិដ្ឋ និងសមត្ថភាពដឹកនាំក្នុងវិស័យសិល្បៈ។

សម្រាប់ជួយសិល្បករជំនាន់ថ្មី និងអ្នកច្នៃប្រតិដ្ឋ ក្នុងការពង្រីកការអនុវត្តរបស់ពួកគេ ការ​បើក​ទស្សនៈ​របស់​ពួកគេ​ឱ្យកាន់តែមានភាពទូលំទូលាយ និងការចូលរួមយ៉ាងសកម្មក្នុងវិស័យ​សិល្បៈ​​សហសម័យ តាមរយៈជំនួយហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈ។

សិល្បៈខ្មែរអមតៈផ្តល់ការគាំទ្រផ្នែកច្បាប់ ហិរញ្ញវត្ថុ និងរដ្ឋបាលដល់សិល្បករឯករាជ្យ និងអង្គការដែលទើបតែបង្កើតឡើង ជួយឱ្យពួកគេអាចទទួលបានមូលនិធិ និងពង្រឹងកម្មវិធី និងសមត្ថភាពរបស់អង្គភាព ជាពិសេសអំឡុងពេលដែលស្ថាប័នរបស់ពួកគេមិនទាន់មានភាពរឹងមាំនូវឡើយ។​

សក្ខីកម្មអ្នកទទួលផល

មូលនិធិដំឡើងស្នាដៃថ្មីបានផ្តល់នូវការជ្រោមជ្រែង ហើយជំរុញឱ្យខ្ញុំអាចឆ្លងកាត់នូវឧបសគ្គដោយទំនុកចិត្តហើយអាចបន្តការងារក្នុងក្តីស្រមៃរបស់ខ្ញុំ។ _វីរៈ វីនិច អ្នកទទួលបានមូលនិធិដំឡើងស្នាដៃថ្មីឆ្នាំ ២០២៤

ខ្ញុំបានទទួលថវិកា ការបណ្តុះបណ្តាល និងបទពិសោធថ្មីៗ ដែលជួយពង្រឹងសមត្ថភាព និងទំនុកចិត្តរបស់ខ្ញុំឱ្យកាន់តែប្រសើរឡើង។ សខអ ជួយឱ្យខ្ញុំអាចចូលរួមអភិវឌ្ឍប្រទេសតាមរយៈសិល្បៈ។_ហ៊ុន រស្មី អ្នកទទួលអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ឆ្នាំ ២០២៤

ព្រឹត្តិការណ៍ថ្មីៗ