កម្មវិធីសម្ដែងសិល្បៈតាមខេត្ត ២០២៤

កម្មវិធីសម្ដែងសិល្បៈតាមខេត្តបង្កើតឡើងសម្រាប់ផ្ដល់នូវផ្ទាំងសិល្បទស្សនីយភាព ទៅកាន់ប្រជាជន រស់នៅតាម ជនបទដាច់ស្រយាលឱ្យបានទស្សនាកាសម្ដែងផ្ទាល់។ កម្មវិធីនេះជាផ្នែកមួយរបស់កម្មវិធីសិល្បៈនិងសហគមន៍ នៃអង្គការសិល្បៈខ្មែរអមតៈ។ ជារៀងរាល់ឆ្នាំកម្មវិធីសម្ដែងសិល្បៈតាមខេត្ត ត្រូវបានប្រព្រឹត្តិឡើងនៅតាមសហគមន៍នាបណ្ដាខេត្តផ្សេងៗគ្នា។ ការដាក់បង្ហាញស្នាដៃសិល្បទស្សនីយភាពគឺត្រូវបានជ្រើសរើសមកពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាមូលនិធិមួយនៃអង្គការសិល្បៈខ្មែរ អមតៈផងដែរ។

គោលបំណង៖
នាំយកស្នាដៃសិល្បៈទស្សនីយភាពទៅកាន់សហគមន៍នៅតាមបណ្តាខេត្តជនបទដាច់ស្រយាល ដែលពុំសូវមានឱកាសច្រើនក្នុងការទស្សនាផ្ទាល់ ដើម្បីឱ្យពួកគាត់បានមើលនូវផ្ទាំងទស្សនីយ ភាពស្នាដៃសិល្បៈផ្សេងៗគ្នា។
សារៈសំខាន់៖ បង្កើនការចូលរួមរបស់ពលរដ្ឋក្នុងវិស័យសិល្បៈវប្បធម៌
រយៈពេលដំណើរការ៖ ៤ ឆ្នាំ

  • ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ទស្សនាចររដូវវប្បធម៌
  • ឆ្នាំ២០២៤ កម្មវិធីសម្ដែងសិល្បៈតាមខេត្ត

ស្នាដៃសិល្បទស្សនីយភាព


ស្នាដៃសិល្បទស្សនីយភាព