
របាំ «កិន្នរចាម្ប៍»
សហគមន៍ជនជាតិចាម្ប៍ មកពីភូមិកណ្ដាល ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិសាត់
របាំ «កិន្នរចាម្ប៍» ជាផ្នែកមួយនៃអត្តសញ្ញាណនិងប្រវត្តិសាស្ត្រចាម្ប៍ ដែលមានអាយុកាលរាប់ រយឆ្នាំមកហើយ។ របាំនេះជាបណ្ដុំនៃការសម្ដែងបទចម្រៀង និងទម្រង់នៃការរាំ ដែលទាក់ទង ទៅនឹងវប្បធម៌ និងប្រពៃណីរបស់ដូនតាជនជាតិចាម្ប៍ ដែលបានបន្សល់មកឱ្យកូនចៅជំនាន់ ក្រោយ។ ម្យ៉ាង វិញទៀត របាំនេះ ជាផ្នែកមួយនៃពិធីក្នុងរាជវាំងនៃនគរចាម្ប៉ា។ ចាស់ៗតែងតែ និយាយថា ពេលដែលព្រះរាជាមកពីលេងព្រៃឬច្បាំងវិញ ក្នុងវាំងតែងតែមានពិធីផ្សេងៗសម្រាប់កំសាន្ត។ កិន្នរទាំង អស់នឹងត្រូវអញ្ជើញមករាំ និងសម្តែងសម្រាប់ស្វាគមន៍ជ័យជំនះ ក៏ដូចជា លើកទឹកចិត្តទ័ព។ តាមរយៈរបាំនេះ ក្មេងជំនាន់ក្រោយរបស់ចាម្ប៍ ក៏ប្រហែលជាយុវជននជនជាតិផ្សេង នឹងអាចរៀនរបាំនេះបានដោយមិនបារម្ភរឿងជំនឿ ក្រៅពីសាសនារបស់ពួកគេឡើយ។
ខេត្តឧត្តរមានជ័យ
ថ្ងៃទី ៦ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
វត្តគូរ ភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល
ថ្ងៃទី ៧ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
វត្តជ័យឧត្តមចុងកាល់ ស្ថិតក្នុងភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់
ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ៩ ខែវិច្ឆិកា | ម៉ោង ៨-១០ ព្រឹក
វិទ្យាល័យហ៊ុនសែនខ្លាកូនថ្មី ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
ថ្ងៃទី ១០ ខែវិច្ឆិកា| ម៉ោង ៧-១០ យប់
វត្តបត់ត្រង់ ភូមិបត់ត្រង ឃុំបត់ត្រង់ ស្រុកមង្គលបុរី
ខេត្តពោធិ៍សាត់
ថ្ងៃទី ១២ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
សាលាបឋមសិក្សាកូនត្នោត ភូមិកូនត្នោត ឃុំរំលិច ស្រុកបាកាន
ថ្ងៃទី ១៣ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
ភូមិរលាំងទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង