
របាំសហសម័យ «មិនបោះបង់»
បង្ហាញពីជីវិតពិតនិងភាពតស៊ូរបស់ប្អូនប្រុសម្នាក់ដែលគាត់មានពិការភាពនិងបានឆ្លងកាត់ឧបសគ្គជាច្រេីននៅសង្គមកម្ពុជា។ ក្នុងស្នាដៃនេះយេីងបានបង្ហាញភាពស្រមេីស្រមៃមួយ ដោយប្រេីប្រាស់រូបភាពដុំថ្មមួយដុំ ដែលប្រៀបធ្រៀបទៅនឹងតួម្នាក់ជាតួអង្គសំខាន់នៅក្នុងស្នាដៃនេះ។ ហេីយចុងក្រោយយេីងចង់បង្ហាញទៅកាន់សង្គមថាដុំថ្មមួយដុំពិតមែន ប៉ុន្ដែយេីងអាចច្នៃខ្លួនឯងឱ្យមានតម្លៃក្នុងសហគមន៍និងសង្គមផងដែរ។
ខេត្តកំពង់ធំ
ថ្ងៃទី ២៤ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
សាលាបឋមសិក្សា-អនុវិទ្យាល័យថ្នល់បែក ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី
ស្រុកកំពង់ស្វាយ
ថ្ងៃទី ២៥ ខែវិច្ឆិកា | ម៉ោង ៧-១០ យប់
សាលាបឋមសិក្សា-អនុវិទ្យាល័យព្រៃព្រាល ភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ