សិក្ខាសាលាគំនូរ “ភាពចម្រុះ»

សិក្ខាសាលាគំនូរ “ភាពចម្រុះ»

អ្វីជា “ភាពចម្រុះ” ហើយវានៅជាមួយគ្នាបានយ៉ាងដូចម្តេច? សិក្ខាសាលាគំនូរនេះនឹងនាំអ្នកចូលរួមគិតស្រមើស្រមៃ គូសវាស ច្នៃបង្កើតភាពចម្រុះដែលខ្លួនយល់ឃើញ តាមរយៈសម្ភារៈដែលមាន និងចែករំលែកគំនិតនិងរឿងរ៉ាវជាមួយគ្នាទៅវិញទៅមកដោយបើកចិត្តទូលាយ។

សៅ ស្រីម៉ៅ (កើត នៅជំរំ​​ សាយ២ ព្រំដែនប្រ​ទេសថៃ) សព្វថ្ងៃរស់នៅនិងធ្វើការនៅក្នុង​ទីក្រុង​ភ្នំពេញ និង ខេត្តបាត់ដំបង។ គាត់​ធ្វើ​ការ​នៅក្នុង​ការអនុវត្ត​ស្នាដៃ​សិល្បៈគ្រប់ទំរង់ ទាំងការ​គូរគំនូរ រូបថត គំនូរឌីជីថល​ វីដេអូ ចម្លាក់ និង​ការ​សម្តែង។ ស្នាដៃរបស់​គាត់​ជា​ការ​ស្វែងយល់ពី​ការ​បញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ក៏ដូចជា​ការ​ចងចាំ និងការផ្លាស់ប្តូររាងកាយ និងទេសភាព​ចិត្តសាស្ត្រ​នៃប្រ​ទេស​កម្ពុជា នៅតាម​ទីក្រុង​ និងសហគមន៍ជនបទ។